សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​ព្រះរាជអាជ្ញារង តុលាការយោធា​

23-m

កម្លាំង​ពិសេស​មកពី​អង្គភាព​ប្រឆាំង​​អំ​ពើ​ពុ​ក​រលួ​យ​ ដោយមាន​ការ ចូលរួម​សហការ ពី​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣ បាន​ឃាត់ខ្លួន​ព្រះរាជអាជ្ញារង តុលាការយោធា ឈ្មោះ ម៉ែន ហុង និង​កូនប្រុស រួមជាមួយ​បក្ខពួក​ពីរ​នាក់​ផ្សេងទៀត ម្នាក់​ជា​ជនជាតិ​អង់គ្លេស ស្ថិតនៅក្នុង​ហាង​កាហ្វេ​មណ្ឌលគិរី​១ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ប្រតិ​ប​ត្ដិ​ការឃាត់ខ្លួន​មន្ដ្រី​តុលាការយោធា រួមជាមួយ​បក្ខពួក​ខាងលើនេះ ក៏មាន​ការឯកភាព​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ​។ យោងតាម​ប្រភពព័ត៌មាន​ពី​មន្ដ្រី​អាវុធហត្ថ​មួយរូប បានឱ្យដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤​នាក់​នោះ មាន​ម្នាក់​ជា​ព្រះរាជអាជ្ញារង​តុលាការយោធា​ឈ្មោះ ម៉ែន ហុង និង​កូនប្រុស​របស់ខ្លួន​ជា​អ្នកបកប្រែ រីឯ​បក្ខពួក​ពីរ​នាក់​ផ្សេងទៀត ម្នាក់​ជា​ជន​ជាត​អង់គ្លេស មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ឬ​ខាង អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់​យ៉ាងណា​នោះឡើយ ។​


​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ជាប់​ពាក់ព័ន្ធ​និង​រឿង​ពុករលួយ ហើយ​ក្រោយ​ការចាប់ខ្លួន នៅ​ហាង​កាហ្វេ មណ្ឌលគិរី​ទី​១ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​នាំ​តាម​រថយន្ដ​ឆ្ពោះទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​សួរនាំ​បន្ដទៀត ជុំវិញ​ករណី​ទាំងនេះ​។ យ៉ាងណាក៏ដោយ មូលហេតុ​ពិតប្រាកដ ដែលនាំឱ្យ​មានការ​ឃាត់​ខ្លួន​ព្រះរាជអាជ្ញារង តុលាការយោធា​លោក ម៉ែន ហុង និង​កូនប្រុស រួមជាមួយ​បក្ខពួក​ពីរ​នាក់​ផ្សេងទៀត​នោះ មិនទាន់មាន​ការបញ្ជា​ក់​ជា​ផ្លូវការ​ពី​អង្គភាព ប្រឆាំង​អំពើពុករលួយ​នៅឡើយ​ទេ ខណៈដែល​ជនសង្ស័យ​ទាំង​៤​នាក់ ស្ថិតក្រោម​ការសាកសួរ​នៅឡើយ ៕

No comments:

Post a Comment

yes