ជាមួយគ្នានោះ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក ងឹម ញ៉េញ
រួមដំណើរដោយក្រុមការខេត្ត និងស្រុក បានធ្វើតំ
ណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិថ្លុកដង្កោ ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ
ពេលរសៀលកម្មវីធី ប្រារព្វធ្វើឡើងនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ។
សូមជំរាបជូនថា នៅក្នុងកម្មវិធីទាំងពីរខាងលើ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានលើកយកគោលនយោបាយអទិភាពរបស់គណបក្ស
មកធ្វើការជំរាបជួនដល់ពលរដ្ឋឲ្យពួកគាត់បានដឹង និង
ជំរុញឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃបោះឆ្នោត ដើម្បីជ្រើសរើស
គណបក្សនយោបាយណាដែលខ្លួនពេញចិត្ត ហើយត្រូវសំលឹងមើលថា គណបក្សណាមួយ
ដែលបំរើរាស្រ្ត ជួយរាស្រ្ត ជួយជាតិ ស្រលាញ់រាស្រ្ត និងជាតិយ៉ាងពិតប្រាកដនោះ
។
គួរជំរាបជូនផងដែរថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺ
ក៏បានអញ្ជើញទៅចូលរួមប្រជុំអាណត្តិស្រុក របស់ក្រុមការងារស្រុកឧត្តងផងដែរ ដើម្បីបូកសរុបការងារដែលបានធ្វើនាពេលកន្លងមក
និងដាក់ផែនការណ៏សម្រាប់ខែថ្មី ព្រមទាំងប្រជុំសម្រេចក្នុងការរៀបចំរចនាសម្ព័ន្ធស្រុក
រៀបចំគំរោងសម្រាប់វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំស្រុកឧត្តង
និងឃុំ រៀបចំពង្រាងវេទិការរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ចុះជួបប្រជាពលរដ្ឋនៅស្រុកឧត្តង
ការលើកស្លាកគណបក្សបន្ថែមលើ ស្លាកដែលបានលើក និងជួសជុលហើយនាពេលកន្លងមកជាដើម ។
ចំណែកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិថ្នាក់ ជាតិ
ក៏បានបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំឃុំផងដែរ ដែលវគ្គបណ្តុះបណ្តាលធ្វើឡើងទូទាំង៨ស្រុករបស់ខេត្តកំពង់ស្ពឺ
នៅតាមស្រុកនីមួយៗ ហើយថ្នាក់ដឹកនាំឃុំ ត្រូវបានជ្រើសរើសមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំចំនួន១០រូបក្នុងមួយឃុំ
៕
No comments:
Post a Comment
yes