អ្នកស្រី ទេព វន្នី ទទួលពានរង្វាន់មេអំបៅមាស នៅប្រទេសហូឡង់
សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ
អ្នកស្រីទេព វន្នី បានទទួលពានរង្វាន់មួយថ្មីទៀត
ពីអង្គការមួយនៅអឺរ៉ុប លើការតស៊ូមតិតាមរយៈអហិង្សា
ក្នុងការទាមទារសិទ្ធិដីធ្លីនៅកម្ពុជា ហើយពានរង្វាន់នេះ
មានឈ្មោះថា មេអំបៅមាស ។
ពានរង្វាន់នេះ បានធ្វើឡើង
បន្ទាប់ពីការដាក់បញ្ចាំងខ្សែភាពយន្តឯកសាររបស់អ្នកស្រី
ដែលមានចំណងជើងថា សូម្បីតែសត្វបក្សាបក្សី
ក៏ត្រូវការសម្បុកវាដែរ ។ ខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំងនៅឯមហោស្របអន្តរជាតិមួយ
នៅក្រុងឡាអេប្រទេសហូឡង់ ។
អ្នកស្រីទេព វន្នី
ដែលបានទៅការពារខ្សែភាពយន្តរបស់អ្នកស្រី
បានថ្លែងអំណរគុណដល់គណៈវិនិច្ឆ័យ ដែលបានផ្ដល់ពានរង្វាន់នេះ
មកអ្នកភូមិបឹងកក់ ។ អ្នកស្រីទេព វន្នី បានថ្លែងថា
អ្នកស្រីនឹងមិនរាថយជាដាច់ខាតនូវការតស៊ូ ដើម្បីសិទិ្ធលំនៅដ្ឋាន
របស់សហគមន៍ដីធ្លីនៅកម្ពុជា និងសហគមន៍បឹងកក់ ប៉ុន្តែអ្នកស្រីទទូចឲ្យសហគមន៍អន្តរជាតិ ជួយធ្វើយ៉ាងណា
ឲ្យមានការដោះលែងសកម្មជនដីធ្លីម្នាក់ទៀត គឺអ្នកស្រី យ៉ោម បុប្ផា
ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ។
No comments:
Post a Comment
yes