លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី
ដោយមើលឃើញពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
កាន់តែជួបផលលំបាកទៅៗពុំមានការគិតគូរពីសំណាក់រដ្ឋាភិបាលនោះ ក្រុមអ្នកតំណាងរាស្ត្រគណបក្ស
សម រង្ស៊ី និង សិទ្ធិមនុស្ស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣
បានដាក់លិខិតចំនួន២ច្បាប់ទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយស្នើច្បាប់ស្តីពី
ការបង្កើត និងការប្រព្រឹត្តទៅនៃសហគមន៏កសិករ និងស្នើសុំអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី
ការកំណត់អប្បរមានៃប្រាក់ឈ្នួល និងប្រាក់បៀ វត្តន៏ ។
លោក សុន ឆ័យ ក្នុងសន្តិសិទការសែតនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ២០១៣ បានមានប្រសាសន៏ថា ការស្នើច្បាប់ស្តីពី ការបង្កើត
និងការប្រព្រឹត្តទៅនៃសហគមន៏កសិករ ធ្វើឡើយដោយ ផ្អែកលើការសិក្សារបស់គណបក្ស សម រង្ស៊ី
កាលពីឆ្នាំ២០១២ ពាក់ព័ន្ធទៅនិងការសិក្សាពីលទ្ធភាពក្នុងការជួយប្រជាកសិករឲ្យមានជីវភាពប្រសើឡើង
។
លោក សុន ឆ័យ បានលើកឡើងទៀតថា នៅក្នុងការសិក្សានោះគណបក្ស សម
រង្ស៊ី យល់ ឃើញថា វាជាការចាំបាច់ណាស់ត្រូវតែមានការបង្កើតឲ្យមានជាសហគមន៏កសិករ
ដើម្បីឲ្យកសិករទទួលបានការជួយឧបត្ថមទាំងផ្នែកបច្ចេកទេស និងមធ្យោបាយនៃការផលិត
និងទីផ្សារ ពីស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាដើម ។ លោកបន្តថា
ដូច្នេះយើង ( គណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស ) បានស្នើច្បាប់ពីរនេះ
ហើយដូចគ្នានេះផងដែរសេចក្តី ស្នើច្បាប់ពាក់ព័ន្ធទៅនិងការបង្កើត
និងប្រព្រឹត្តទៅនៃសហគមន៏កសិករនេះ គឺយើងបានស្នើទៅរដ្ឋាភិបាលដោយយោងទៅតាមគោលនយោបាយផងដែរ
ដែលក្នុងនោះគឺគោលនយោ បាយដែលគណបក្ស សង្គ្រោះជាតិ
និងត្រូវធ្វើការប្រកាសនៅសប្តាហ៏ក្រោយ ហើយគណបក្ស សង្គ្រោះជាតិ
ក៏និងរៀបចំការធ្វើសន្និសិទកាសែតដាច់ដោយឡែកមួយ ដើម្បីធ្វើការបង្ហាញជូនជាសាធារណៈ នៃគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលមានចំនួន
១២ចំណុច
ហើយក្នុងនោះគឺមានពាក់ព័ន្ធទៅនិង វិស័យកសិកម្មក្នុងការជួយដល់ប្រជាកសិកររបស់យើងផងដែរ
។
ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី
មានប្រសាសន៏បន្តទៀតថា នៅក្នុងការស្រាវជ្រាវកាលពីឆ្នាំ២០១២យើងឃើញថា កសិករយើងមានការលំបាកក្នុងជីវភាពរស់នៅដែលក្នុង
នោះមានកត្តាយ៉ាងតិចចំនួន៥គឺរួមមាន ការខ្វះដីធ្លីក្នុងការផលិត
ការចំណាយខ្ពស់ក្នុងការផ លិតនូវផលិតផលកសិកម្មរបស់ខ្លួន
ការខ្វះបច្ចេកទេសដែលផលបានមកពីការផលិតនោះតិច មិនស្មើរទៅនិងទំហំនៃការចំណាយ
មួយទៀតគឺទីផ្សារលក់តម្លៃផលិតផលបានទាប ដែលធ្វើឲ្យពួកគាត់លក់ផលិតផលរបស់ខ្លួនមិនបានតម្លៃថ្លៃ
និងការពាក់ព័ន្ធទៅនិងប្រ ព័ន្ធធារាសាស្រ្តដែលមានការខ្វះខាតនៅទូទាំងប្រទេស
ដែលរដ្ឋាភិបាលបានចំណាយលុយជាច្រើន ក៏ប៉ុន្តែជាក់ស្តែងប្រព័ន្ធធារាសាស្រ្តមិនបានជួយទៅដល់ការស្រោចស្រប់លើដីធ្លីរបស់កសិករបាននៅឡើយទេ
ហើយនិងបញ្ហាមួយទៀតគឺពាក់ព័ន្ធទៅនិងការប្រាក់ ដែលកសិករ ត្រូវបង្ខំចិត្តក្នុងការទៅខ្ចីលុយគេ
ពិសេសគឺធនាគារក្នុងតម្លៃអត្រាការប្រាក់ខ្ពស់ ហើយការសងទៅម្ចាស់ដើមវិញ ពួកគាត់មានការលំបាកការប្រមូលបានកសិផលដែលទទួលបានក្នុងទិនផលតិច
និងលក់បានតម្លៃថោកនោះ ។
លោកថា ទាំងអស់នេះគឺធ្វើឲ្យប្រជាកសិកររបស់យើងពួកគាត់មិនអាចគិចផុតពីភាពក្រីក្របានទេ
ព្រមជាមួយគ្នានោះនៅក្នុងសេចក្តីថ្លែងការណ៏របស់អង្គការអន្តរជាតិកាលពីពេលថ្មីៗ នេះ
គឺគេបានបង្ហាញថាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាមានចំនួន៥២ភាគរយ មិនមែនមាន ចំនួន៣៤ភាគរយដូចការអះអាងរបស់រដ្ឋាភិបាលឡើយ
។ លោកថា ភាពក្រីក្រដែលមានចំនួន៥២ភាគរយនៅកម្ពុជានេះ
គឺសំអាងទៅលើការវាស់វែងនូវការរកចំណួល២ដុល្លាក្នុងមួយថ្ងៃ
ចំណែកឯ៣៤ភាគរយរបស់រដ្ឋាភិបាល គឺអះអាងទៅលើការរកចំណូល៥កាក់ ឬស្មើរពីរពាន់រៀលក្នុងមួយថ្ងៃ
សម្រាប់ពលរដ្ឋម្នាក់ដែលនេះគឺជាភាពខុសគ្នារវាងការគិតគូរអំពីជីវភាពរស់នៅរបស់ពលរដ្ឋ
ដែលជាក់ស្តែងការដែលពលរដ្ឋរកកម្រៃបានតិចជាង២ដុល្លាក្នុងមួយថ្ងៃធ្វើឲ្យពួកគាត់ពិបាកក្នុងការទ្រទ្រង់ជីវភាពយ៉ាងខ្លាំង
។
សូមជំរាបជូនផងដែរថាសេចក្តីស្នើច្បាប់ស្តីពីការបង្កើត
និងការប្រព្រឹត្តទៅនៃសហគមន៏កសិករ គឺមានចំនួន៤ជំពូក និង២៤មាត្រា ដែលជំពូក១ចែងពី
បទប្បញ្ញត្តិទូទៅ ជំពូក២ចែងពីសហគមន៏កសិករដែលបែងចែកជា៤ផ្នែកផ្សេងទៀត រីឯជំពូក៣ចែងពី
សហព័ន្ធកសិករ និងជំពូក៤ចែងពី បទប្បញ្ញត្តិផ្សេងៗ ។
ចំណែកឯសំណើសុំអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី
ការកំណត់អប្បបរមានៃប្រាក់ឈ្នួល និងប្រាក់បៀវត្សគឺមានចំនួន៥ជំពូក និង៩មាត្រ
ដែលក្នុងនោះជំពូក១ចែងពី បទប្បញ្ញត្តិទូទៅ ជំពូក២ចែងពី អប្បបរមានៃប្រាក់បៀវត្ស
ជំពូក៣ចែងពី អប្បបរមានៃប្រាក់ឈ្នួលរបស់កម្ម ករនិយោជិក ជំពួក៤ចែងពី
ការអនុវត្តប្រាក់ឈ្នួល និងប្រាក់បៀវត្សអប្បបរមា និងជំពូក៥ ចែងពី
បទប្បញ្ញត្តិផ្សេងៗ ។
ចំពោះសំណើសុំអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី ការកំណត់អប្បបរមានៃប្រាក់ឈ្នួល
និងប្រាក់បៀវត្ស គឺដើម្បីបំពេញកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល
ក្នុងការដោះស្រាយជីវភាពរស់ នៅដ៏លំបាក ដែលប្រជាពលរដ្ឋខ្មែរច្រើនលាននាក់កំពុងជួបប្រទះ
ក្នុងនោះមានកម្មករកម្មការិនី ដែលកំពុងបម្រើការងារតាមរោងចក្រសហគ្រាសតូចធំ
អ្នកបម្រើតាមភោជនីយដ្ឋាន បនកំ សាន្ត និងសេវាផ្សេងៗ រួមទាំងគ្រូបង្រៀន
មន្រ្តីរាជការស៊ីវិល និងកងប្រដាប់អាវុធដែលកំពុង បំពេញការងារបម្រើសង្គម
និងប្រទេសជាតិ ឲ្យបានត្រឹមត្រូវតាមគោលការណ៏រដ្ឋធម្មនុញ្ញ
ដែលបានចែងពីការធានាដល់ពលរដ្ឋខ្មែរគ្រប់រូបលើសិទ្ធិរស់រានមានជីវិត សិទ្ធិមានសេរីភាព
និងមានសន្តិសុខផ្ទាល់ខ្លួនដោយមានផ្ទះសម្បែង ម្ហូបអាហារ ការថែទាំសុខភាព និងមានជីវិត
រស់រានប្រកបដោយកិត្តិយសត្រឹមត្រូវ ។
ព្រមជាមួយគ្នានោះដោយយោងតាមកំណើនសេដ្ឋកិច្ច
និងលទ្ធភាពនៃការរកប្រាក់ចំណូលថវិ កាជាតិបានច្រើនដូចសព្វថ្ងៃនេះ
អាចល្មមដល់ពេលដែលរាជរដ្ឋាភិបាលអាចធ្វើការកំណត់ជា
អប្បបរមានូវប្រាក់បៀវត្សរបស់មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន និងកងប្រដាប់អាវុធ
ដែលកំពុង រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងការពារប្រទេសជាតិនោះឲ្យទទួលបានប្រាក់ចំណូលដែលអាចចិញ្ចឹមជីវិត
និងរស់នៅសមរម្យ ។ ជាមួយនេះដែរ ជីវភាពកម្មករខ្មែរ ក៏ទទួលរងការលំបាកខ្លាំងណាស់ដែរ ដោយសារតម្លៃទំនិញមានការកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងប្រាក់ឈ្នួលដែលពួកគាត់ទទួលបានសព្វថ្ងៃនេះ
ចាំបាច់តម្រូវឲ្យមានច្បាប់កំណត់ប្រាក់ឈ្នួលអប្បបរមាឲ្យបានសមរម្យជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់បានផងដែរ
។
ការកំណត់ប្រាក់ឈ្នួល និងប្រាក់បៀវត្សក្នុងសេចក្តីស្នើច្បាប់ស្តីពី
ការកំណត់អប្បបរមានៃប្រាក់ឈ្នួល និងប្រាក់បៀវត្ស
គឺជាការចាប់ផ្តើមនៃការបំពេញកាតព្វកិច្ចឲ្យត្រឹមត្រូវ
និងទាន់ពេលវេលារបស់រដ្ឋសភាខ្មែរ ដើម្បីធានាដល់សិទ្ធិរស់នៅ
និងសេចក្តីថ្លៃថ្នូររស់ពលរដ្ឋខ្លួន ៕
No comments:
Post a Comment
yes