សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

បក្ស​ហ៊្វុនស៊ិនប៉ិច​កែ​ទម្រង់​ផ្ទៃ​ក្នុង​ដើម្បី​ស្ដារ​កិត្តិយស​បក្ស​រាជា​និយម

បក្ស​ហ៊្វុនស៊ិនប៉ិច ៣០៥
សមាជិក​សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចូលរួម​សមាជ​វិសាមញ្ញ​បក្ស
 កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៣

ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អារុណ រស្មី ជា​បុត្រី​ពៅ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​តែងតាំង​ជា​ព្រះ​ប្រធាន​ថ្មី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សៅរ៍ ទី២៣ មីនា។ ការ​តែងតាំង​នេះ ធ្វើ​ឡើង​ក្នុង​មហា​សន្និបាត​វិសាមញ្ញ​ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជាង​៤​ពាន់​នាក់។
ក្រៅ​ពី​ការ​ប្រកាស​តែង​តាំង​ប្រធាន​ថ្មី សមាជ​វិសាមញ្ញ​ក៏​បាន​សម្រេច​ធ្វើ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​មួយ​ចំនួន សម្រាប់​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ខែ​កក្កដា ខាង​មុខ។
អតីត​មគ្គុទ្ទេសក៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី មាន​ប្រសាសន៍​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ដើម្បី​ប្រមូល​កម្លាំង និង​ស្ដារ​កិត្តិយស​គណបក្ស​រាជា​និយម​ឡើង​វិញ បន្ទាប់​ពី​បែក​បាក់​ផ្ទៃ​ក្នុង​នា​ពេល​កន្លង​ទៅ។

លោក​បន្ត​ថា គណបក្ស​នេះ​នឹង​អាច​កើន​សំឡេង​គាំទ្រ​ច្រើន បន្ទាប់​មាន​មេ​ដឹកនាំ​ថ្មី គឺ​អ្នកអង្គម្ចាស់ នរោត្តម អារុណ រស្មី ដែល​ជា​បុត្រី​ពៅ​អតីត​ព្រះ​មហា​វីរក្សត្រ។ ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ថា តើ​អ្នកអង្គម្ចាស់ក្សត្រី​ទ្រង់​នឹង​ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ឬ​យ៉ាង​ណា​នោះ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រជុំ​ផ្ទៃ​ក្នុង​ជា​មុន​សិន។ លោក​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ចូលរួម​ប្រជែង​ដោយ​ស្មើ​ភាព ឯករាជ្យ និង​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។
សមាជ​បាន​ជ្រើស​តាំង​អតីត​មគ្គុទ្ទេសក៍ លោក កែវ ពុទ្ធរស្មី ជា​ប្រធាន​ឧត្តម​ប្រឹក្សា​គណបក្ស ប្ដូរ​លោក ញឹក ប៊ុនឆៃ ពី​ប្រធាន​ប្រតិបត្តិ ទៅ​ជា​អគ្គលេខាធិការ​គណបក្ស តែង​តាំង​លោក សៅ រ៉ានី ជា​អគ្គលេខាធិការ​រង​គណបក្ស និង​លោក យូ ហុកគ្រី ជា​ព្រឹទ្ធិ​បុរស​គណបក្ស។
ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អ្នកអង្គម្ចាស់ នរោត្តម អារុណ រស្មី មាន​បន្ទូល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បន្ត​ដើរ​តាម​គន្លង​សីហនុ​និយម ដោយ​ឈរ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ព្រះពុទ្ធ​សាសនា។ ទ្រង់​បន្ត​ថា ហ៊្វុនស៊ិនប៉ិច​នឹង​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ អំពើ​យុត្តិធម៌​សង្គម ពិសេស​គឺ​បែង​ចែក​ផល​ប្រកប​ដោយ​សមធម៌។ ទ្រង់​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​សេចក្តី​សុខ​របស់​ប្រជាជាតិ​កម្ពុជា។
ទាំង​លោក កែវ ពុទ្ធរស្មី ទាំង​លោក ញឹក ប៊ុនឆៃ មិន​បាន​រំលឹក​ឡើយ​ដល់​អតីត​ប្រធាន​គណបក្ស គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ ប៉ុន្តែ​ព្រះអនុជ នរោត្តម អារុណ រស្មី ទ្រង់​មាន​បន្ទូល​អរ​ព្រះគុណ​ចំពោះ​សម្ដេច​ក្រុមព្រះ ដែល​ធ្លាប់​បាន​ខិតខំ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កន្លងមក។
អ្នកអង្គម្ចាស់ក្សត្រី នរោត្តម អារុណ រស្មី សព្វថ្ងៃ​ជា​អគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។ ទ្រង់​ជា​ភរិយា​របស់​លោក កែវ ពុទ្ធរស្មី ដែល​មាន​តួនាទី​ជា​ឧត្តម​ក្រុម​ប្រឹក្សា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
អារុណ រស្មី ៣០៥
ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អារុណ រស្មី ព្រះ​ប្រធាន​ថ្មី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៣
បន្ទាប់​ពី​សមាជ​នេះ ព្រះ​ប្រធាន​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​គម្រោង​នឹង​យាង​ទៅ​កាន់​ទី​ជនបទ​នានា ដើម្បី​កៀងគរ​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ខេត្ត​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​យាង​ទៅ​ដំបូង​គេ គឺ​ខេត្ត​បន្ទាយមានជ័យ។
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​យល់​ថា តួនាទី​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​អ្នកអង្គម្ចាស់ក្សត្រី នឹង​អាច​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​បាន​ច្រើន​ជាង​មុន។ ប៉ុន្តែ ហ៊្វុនស៊ិនប៉ិច ក៏​ត្រូវ​មាន​ជំហរ​ផ្ទៃ​ក្នុង​រឹងមាំ និង​ច្បាស់​លាស់​ដែរ ទើប​អាច​ឈរ​ជើង​បាន​ក្នុង​ឆាក​នយោបាយ។
ចំណែក​ឯ​គណបក្ស​ប្រជាជន​វិញ ក៏​បាន​ប្រកាស​យក គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ដៃគូ​រដ្ឋាភិបាល​ដដែល​ក្នុង​សមាជ​របស់​ខ្លួន កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​បើ​សិន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ដោយ​មិន​មាន​អាសនៈ​ក្នុង​សភា​សោះ គណបក្ស​ប្រជាជន​ក៏​មិន​អាច​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​បាន​ដែរ។ តាម​រយៈ​ការ​ចូលរួម​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៤ នេះ បេក្ខជន​នយោបាយ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច រាប់​រយ​នាក់ បាន​ទទួល​តំណែង​ចាប់​ពី​អភិបាល​រង​ខេត្ត រហូត​ដល់​ឧបនាយក​រដ្ឋមន្ត្រី៕

No comments:

Post a Comment

yes