សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

អង្គការ​អាមេរិក​ថា កម្ពុជា​បរាជ័យ​ចំពោះ​សាលាក្ដី​ខ្មែរក្រហម​

អគារសាលាក្ដី​ខ្មែរក្រហម

នៅក្នុងរ​បាយ​ការណ៏​ថ្មី​មូយ​របស់​អង្គការ គំនិត​ផ្តួចផ្ដើម​យុត្តិធម៌​សង្គម​សាធារណៈ​(Open Society Justice Initiative) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានលើកឡើង​ពី​ការបរាជ័យ​របស់ កម្ពុជា ដែលថា នឹង​ធ្វើឲ្យ អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​ស្គាល់​ថា​សាលាក្ដី​ខ្មែរក្រហម ជា​សាលាក្ដី​គំរូ សម្រាប់​ប្រព័ន្ធយុត្តិធម៌ នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​សាលាក្ដី​នេះ​កំពុងតែ​ជាប់គាំង ថវិកា  ការស្លាប់ និង ជរា​ភាព របស់​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​០០២​នោះ​។​

របាយ​ការណ៏​នោះ​បាន​លើកឡើង​ថា ” គេ​នៅ​សង្ស័យថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​មិន​អាច​បញ្ចប់​សំណុំរឿង បច្ចុប្បន្ន​របស់ខ្លួន ដោយ​ជោគជ័យ​ឡើយ ហើយ​បំណង​ចង់​ចែក​រំលែក​បទពិសោធ​ន៏​ល្អ ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព និង បង្កើន​ការគោរព​តាម​នីតិវិធី​នៅក្នុង​ប្រទេស​កម្ពុជា អាច​មិន​ដូច​​បំណង​”​។​

​ការលើកឡើង​នេះ អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​សាធារណៈ បាន​យោង​ទៅលើ​បញ្ហា​ជា​ចម្បង​ធំៗ​ចំនួន​ពីរ​នោះ​គឺ ទី​១ . ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ក្នុង​ការងារ​និង​កេរ្តិ៏ឈ្មោះ​របស់​សាលាក្ដី​ខ្មែរក្រហម ។ ពី​ព្រោះ​ជាក់ស្ដែង​ដូចជា​ការជាប់គាំង​ក្នុង​សំណុំរឿង​០០៣​និង​០០៤ និង ទី ២ . គឺ​ដោយសា​របរណៈ​ភាព​របស់ អៀង សារី និង​បញ្ហា​អាយុ​កាន់តែ​ចាស់​និង​សុខ​ភាព​កាន់តែ​ទ្រុឌទ្រោម របស់​ចុងចោទ​ដែល​នៅសល់​ក្នុង​សំណុំរឿង​០០២ ដែល​ការងារ​ត្រូវ​បញ្ចប់​ឲ្យបាន​ឆាប់​ដើម្បី​ចេញ​សេចក្ដីសម្រេច ឲ្យបាន​មុន​ចុងចោ​ទទាំង​នេះ​ស្លាប់ ឬ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ៕

No comments:

Post a Comment

yes