ជាមួយគ្នានេះពេលព្រឹកលោក ស្រី កែ សុវណ្ណរតន៏ និងលោក ប៉ុល
ហំម រួមទាំងក្រុមការងារ ខេត្ត និងស្រុក បានចុះជួបពលរដ្ឋនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសុនិគម
និងពេលរសៀលកម្មវិ ធីប្រារព្វធ្វើឡើងនៅភូមិច្បារមន ឃុំចាន់សរ ស្រុកសុនិគម ។ ដែលនៅក្នុងកម្មវិធីទាំងពីរខាង
លើលោកស្រី កែ សុវណ្ណរតន៏ និងលោក ប៉ុល ហំម បានលើកយកគោលនយោបាយរបស់ គណបក្ស
សង្គ្រោះជាតិ មកធ្វើការជំរាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋឲ្យពួក គាត់បានដឹង
ព្រមទាំងធ្វើការជំរាបជូនពីប្រភពនៃការរកថវិការរបស់គណបក្ស សង្គ្រោះជាតសម្រាប់យកមកធ្វើការអភិវឌ្ឍន៏ជាតិ
ការផ្តល់ប្រាក់ឧបត្ថមជូនចាស់ៗ ការតំឡើងប្រាក់ខែជូនកម្មករ-កម្មការិនី
និងមន្ត្រីរាជការ ព្រមការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនចាំបាច់បង់ប្រាក់ជាដើម
។
ចំណែកនៅឯខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣
ក្រុមការងារខេត្ត និងស្រុក បាន និងកំពុងតែចុះលើក និងជួសជុលស្លាករបស់គណបក្ស
សង្គ្រោះជាតិផងដែរ ។ ក្នុងនោះបើគិតរហូតមកទល់និងថ្ងៃនេះ ស្លាកគណបក្ស សង្គ្រោះជាតិខេត្តបាត់ដំបង
លើកនិងជួសជុលបានចំនួន១៨៤ស្លាកហើយ និងបន្តលើកជាបន្តបន្ទាប់ទៀត ដើម្បីជាការឆ្លើយតបទៅនិងការចង់បានរបស់ប្រជាពលរដ្ឋ
និងក៏ជាទិសដៅថ្មីរបស់គណបក្សផងដែរ ។
រីឯនៅខេត្តបន្ទាយមានជ័យនៅក្នុងសប្តាហ៏នេះ
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត បានធ្វើការលើក និងជួសជុលស្លាកគណបក្សបានចំនួន៥ស្លាកផងដែរ
បន្ថែមលើ ស្លាកជាច្រើនទៀត ដែលថ្នាក់ដឹកនាំខេត្តបានលើករួចរាល់នាពេលកន្លងមក ៕
No comments:
Post a Comment
yes