សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 28, 2013

តុលាការ​សាកសួរ​មេ​ចលនា​ក្បាល​ខ្លា​លើ​បទ​ចោទ​ថ្មី

130328_09a
ទណ្ឌិត សោម ឯក ជាប់​ទោស​ជា​មេចល​នា​ក្បាលខ្លា​​​ តុលាការកោះ​ហៅ​សាកសួរ​ពីម្សិលមិញ​
ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ បាន​សាក​សួរ​ទណ្ឌិត សោម ឯក ជន​ជាប់​ទោស​ជាមេ​ដឹក​នាំ​ក្រុម​ភេរវករ​«ចលនា​ក្បាល​ខ្លា»​និង «រណសិរ្ស​បង្រួម​បង្រួម​ជាតិ​ខ្មែរ» ទៅ​លើ​បទ​ចោទ​មួយ​ថ្មី​ទៀត គឺ​បទ​សម​គំនិត​សម្លាប់​ពាណិជ្ជករ​ចិន​ម្នាក់​ដោយ​ចេតនា ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​ឆ្នាំ​២០០០។
មន្ត្រី​ក្រឡា​បញ្ជី​នៅ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក សោម ឯក ហៅ ជា គឹម ហឿន ​ឬ ហៅ ទី តូ ​អាយុ​៥១​ឆ្នាំ ជា​មេ​ក្រុម​ភេរវករ​ហៅ «ចលនា​ក្បាល​ខ្លា» និង «រណសិរ្ស​បង្រួប​បង្រួម​ជាតិ​ខ្មែរ»​ ត្រូវ​បាន​សាក​សួរ​ដោយ​លោក​ស្រី ចាំង ​ស៊ីណាត ចៅក្រម​ស៊ើប​សួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ ពុធ​ទី​២៧​ ខែ​មីនា ឆ្នាំ​២០១៣​ លើ​បទ​ចោទ​ថ្មី​មួយ។
មន្ត្រីក្រឡា​បញ្ជីរូប​នេះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធថា៖ ​«គាត់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​មួយ​ករណី​ទៀត​ពីបទ​សមគំនិត​សម្លាប់ ពាណិជ្ជករ​ចិន​ដោយ​ចេតនា​នៅ​រាជធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០០០។ គាត់​ត្រូវ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​សាក​សួរ​ពី​ព្រឹក​មិញ»។

មន្ត្រីក្រឡា​បញ្ជី​រូប​នេះ​បន្ថែម​ថា៖ «បើ​សិន​គាត់​ត្រូវ​បាន​រក​ឃើញ​មាន​ពិរុទ្ធ​មែន​គាត់​នឹង​ត្រូវ​ប្រឈម​នឹង ការ​ផ្ដន្ទា​ទោស​មួយ​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​តិច៥​ឆ្នាំ បន្ថែម​ពី​លើ​ទោស​របស់​គាត់​កាល​ពី​មុន»។
មន្ត្រី​ដដែល​នេះ​បាន​បញ្ជាក់ ​ដែរ​ថា លោក សោម ឯក ​ត្រូវ​បាន​បុរស​ចិន​ម្នាក់​ឈ្មោះ ​Fong Chi អាយុ​៤៤​ឆ្នាំ​ ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​មាន​ផែន​ការ​សម្លាប់​គាត់​ដោយ​ចេតនា នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ ​រាជធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០០០។
ទោះ​យ៉ាង​ណា មន្ត្រី​ម្នាក់​នេះ​មិន​បាន​ប្រាប់​លម្អិត​ពី​សកម្មភាព​ពាណិជ្ជកម្ម​របស់​លោក Fong Chi ទាក់ទិន​ករណី​នេះ​ទេ។
លោក​ស្រី​ ចាំង ស៊ីណាត ចៅក្រម​ស៊ើប​សួរ​ដែល​កាន់​សំណុំ​រឿង​នេះ​ មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ។
លោក សោម​ ឯក ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ឯ​សាលា​ដំបូង​ភ្នំពេញ កាល​ពី​ម្សិល​មិញ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​លើ​រូប​គាត់ ហើយ​និយាយ​ថា ​គាត់​មិន​ដែល​ស្គាល់​ឬក៏​ពាក់​ព័ន្ធ​នឹង​អ្នក​ចោទ​ប្រកាន់​លោក​ទេ។ គាត់​ជា​ជន​រង​គ្រោះ​ក្នុង​បទ​ចោទ​ប្រកាន់​លើ​ករណី​នេះ។
លោក សោម ឯក និយាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា៖«​ខ្ញុំ​មិន​ដឹង​ពី​ករណី​មនុស្ស​ឃាត​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​ពាក់​ព័ន្ធ​ ឬក៏​បាន​ប្រព្រឹត្ត​ដូច​គេ​ចោទ​ប្រ​កាន់​ដែរ។ ខ្ញុំ​គិត​ថា ករណី​នេះ​ជា​ការ​បំផ្លើស​ដែល​មាន​ការ​រៀប​ចំ​ទុក​ជា​មុន​ដោយ​មន្ត្រី​ រដ្ឋាភិបាល​កម្ពុជា​ ក្នុង​បំណង​ដាក់​ទោស​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​កាន់​តែ​យូរ​ជាង​នេះ»។
គាត់​បាន​បន្ថែម​ថា ៖ «ខ្ញុំ​ជា​ជន​ស្លូត​ត្រង់​ នៅក្នុង​បទ​ចោទ​ថ្មី​នេះ​ ដូច្នេះ ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​ខ្ញុំ»។ គាត់​ក៏​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​រក​ការ​ពិត និង​យុត្តិធម៌​ឲ្យ​រូប​គាត់​លើ​ករណី​នេះ​ផងដែរ។
តាម​ឯក​សារ​តុលាការ ​ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ទទួល​បាន​ពី​ថ្ងៃ​ម្សិល​មិញ​ លោក សោម ឯក ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ខែមករា​ ឆ្នាំ​២០០៩​ ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ផែន​ការ​បំផ្ទុះ​គ្រាប់នៅ​ក្រៅ​ក្រសួង​ការ​ពារ​ ជាតិ​ និង​​ជិត​ស្ថានីយទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ៣ ​និង​ជា​មេគំនិត​នៅ​ពី​ក្រោយ​ផែន​ការ​ដាក់​គ្រាប់​បែក​នៅ​ស្តូប​មិត្ត​ភាព​ កម្ពុជា​-វៀត​ណាម ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០០៧។
ចំពោះ ​ករណី​ដំបូង​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ផែន​ការ​បំផ្ទុះ​នៅ​ក្រៅ​ក្រសួង​ការពារ​ជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ លោក សោម ឯក ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៨​ឆ្នាំ ហើយ​ករណី​ទីពីរ​ទាក់​ទង​ជា​មេគំនិត​នៅ​ពី​ក្រោយ​ផែន​ការ​ដាក់​គ្រាប់​ បែក​នៅ​ស្តូប​មិត្តភាព ​កម្ពុជា​-វៀតណាម​មុខ​វត្ត​បទុមវតី នោះ​គាត់​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨ ឆ្នាំ៕ 

No comments:

Post a Comment

yes