សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 10, 2013

គណបក្ស​​ប្រ​ឆាំង​កម្ពុជា​និង​ភូ​មា​ ប្តេ​ជ្ញា​ពង្រឹង​ប្រ​ជា​ធិប​តេយ្យ​រួម​គ្នា​

លោក​ សម រង្ស៊ី ជួបជាមួយលោកស្រី អ៊ុងសានស៊ូជី

ប្រ​ធាន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​លោក​សម​ រង្ស៊ី ​និង​ប្រ​ធាន​គ​ណ​បក្ស​សម្ព័ន្ធ​ជាតិ​ ដើ​ម្បី​ភូ​មា​លោក​ស្រី​អ៊ុង​ សាន​ស៊ូ​ជី​ បាន​ប្តេ​ជ្ញា​រួម​គ្នា​ត​ស៊ូ​ដើ​ម្បី​ប្រ​ជា​ធិប​តេយ្យ​សម្រាប់​ប្រ​ទេស​ទាំង​ពីរ ​។​

លោក​ សម​ រង្ស៊ី ​ដែល​គេ​មើល​ឃើញ​ថា​ជា​អ្នក​ប្រ​ជែង​នយោ​បាយ​សំខាន់​ជា​មួយ​លោក​ ហ៊ុន​ ​សែន​ ហើយ​កំ​ពុង​និ​រ​ទេស​ខ្លួន​នៅ​ប​រ​ទេស​ដោយ​សារ​ជាប់​បណ្តឹង​ បាន​ជួប​ជា​មួយ​លោក​ស្រី​អ៊ុង​ សាន​ស៊ូ​ជី​ កាល​ពី​ថ្ងៃ​សៅរ៍​ ​ហើយ​ក្នុង​ជំនួប​នោះ​​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​នៃ​ប្រ​ទេស​ទាំង​ពីរ​ បាន​សន្យា​ស​ហ​ការ​ជា​មួយ​គ្នា​ ដើ​ម្បី​ពង្រឹង​ប្រ​ជា​ធិប​តេយ្យ​ សម្រាប់​ប្រ​ទេស​ទាំង​ពីរ​ ។​ អ្នក​នាំ​ពាក្យ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹម​ ​សុ​វណ្ណ​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ ​AFP​ ​ថា ​លោក​ សម​ ​រង្ស៊ី​ ​បាន​ជួប​ជា​មួយ​លោក​ស្រី​ អ៊ុង​ សាន​ស៊ូ​ជី​ ហើយ​បាន​រំ​លែក​បទ​ពិ​សោធ​ជា​មួយ​គ្នា​ក្នុង​ការ​ត​ស៊ូ​ដើ​ម្បី​ប្រ​ជា​ធិប​តេយ្យ​ និង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រ​ទេស​ទាំង​ពីរ​ផង​ដែរ​ ។​


អ្នក​នាំ​ពាក្យ​ប្រ​ឆាំង​រូប​នេះ​​បាន​ឲ្យ​ដឹង​ទៀត​ថា​ មេ​ដឹក​នាំ​គ​ណ​បក្ស​ប្រ​ឆាំង​នៃ​ប្រ​ទេស​ទាំង​ពីរ​ មាន​ទស្សនៈ​ដូច​ៗ​គ្នា​ គឺ​ជំ​រុញ​ឲ្យ​មាន​ប្រ​ជា​ធិប​តេយ្យ​ពិត​ៗ​សម្រាប់​ប្រ​ទេស​ទាំង​ពីរ​​ ដែល​ក្នុង​នោះ​ ឥស្សរ​ជន​ទាំង​ពីរ​ បាន​​លើក​​ឡើង​​ពី​​បញ្ហា​​រំ​​លោភ​សិទ្ធិ​មនុស្ស ​និង​ការ​កៀប​សង្កត់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ​ ។​

ជំ​នួប​រវាង​គ​ណ​បក្ស​ប្រ​ឆាំង​ទាំង​ពីរ​នេះ​ បាន​ធ្វើ​ឡើង​​នៅ​ក្នុង​សន្និ​បាត​ របស់​គ​ណ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រ​ជា​ធិប​តេយ្យ​ របស់​លោក​ស្រី​អ៊ុង​ សាន​ស៊ូ​ជី​ នៅ​ទី​ក្រុង​រ៉ង់​ហ្គូន​ ដែល​នៅ​ទី​នោះលោក​សម​ រង្ស៊ី ​ត្រូវ​បាន​ស្នើរ​ឲ្យ​ធ្វើ​ជា​ភ្ញៀវ​កិត្តិ​យស ​ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​អ្នក​ប្រ​ជា​ធិប​តេយ្យ​សេ​រី​អា​ស៊ី ​និង​ជា​ប្រ​ធាន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ ៕​

No comments:

Post a Comment

yes