ពលរដ្ឋកំពុងពិនិត្យឈ្មោះនៅក្នុងមណ្ឌលបោះឆ្នោតមួយនៅភ្នំពេញកាលពីការ
បោះឆ្នោតឃុំ-សង្កាត់
ភ្នំពេញៈ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI គាំទ្រចំពោះរបាយការណ៍របស់ខ្លួន ដែលគូសបញ្ជាក់អំពីកំហុសក្នុងទិន្នន័យចុះឈ្មោះអ្នកបោះឆ្នោត បន្ទាប់ពីស្ថាប័ន រៀបចំការបោះឆ្នោតរបស់រដ្ឋាភិបាល បានចោទសួរ អំពីភាពសុក្រឹតនៃលទ្ធផលនេះ និងបានទាមទារឈ្មោះរបស់អ្នកដែលត្រូវបានសម្ភាស។
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានខិតខំរិះគន់លើការសិក្សា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានចេញសេចក្តីបដិសេធដ៏វែងមួយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
លោកស្រី Laura Thomton នាយកជាន់ខ្ពស់នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យប្រចាំកម្ពុជា បានថ្លែងកាលពីម្សិលមិញថា៖«ចេញពីសេចក្តីប្រកាសព័ត៌មានរបស់ពួកគេ គឺពួកគេពុំបានយល់ទាំងស្រុងអំពីទិន្នន័យ ឬដំណើរការស្រាវជ្រាវឡើយ»។
ក្នុងការចោទប្រកាន់សំខាន់មួយ គ.ជ.ប អះអាងថា តួលេខរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យស្តីពីការធ្លាក់ចុះនៃអត្រាប្រជាជនកម្ពុជា ចុះឈ្មោះបោះឆ្នោត គឺផ្ទុយទៅនឹងស្ថិតិចំនួនអ្នកបោះឆ្នោតច្រើនជាងមុន ដែលបានផ្ទៀងផ្ទាត់ក្នុងបញ្ជីអ្នកបោះឆ្នោត។ «តួលេខទាំងពីរ មិនអាចបញ្ចូលគ្នា ឬប្រៀបធៀបបានឡើយ» ដោយសារតែសំណួរទី១នៃបទសម្ភាស បានសួរអ្នកបោះឆ្នោត ថាតើពួកគេបានចុះឈ្មោះបោះឆ្នោតដែរឬទេ ហើយសំណួរទី ២ ព្យាយាមផ្ទៀងផ្ទាត់ឈ្មោះលើបញ្ជីអ្នកបោះឆ្នោត ជាមួយនឹងមនុស្សពិតប្រាកដ។
វិទ្យាស្ថាននេះ ក៏បានច្រានចោលនូវការអះអាងមួយទៀតដែលថា ក្រុមចុះសម្ភាសរបស់ខ្លួន បានធ្វើបទសម្ភាសតែតាមទូរស័ព្ទ និងបានលើកយកមូលហេតុរក្សាការសម្ងាត់ដើម្បីបដិសេធមិនព្រមបញ្ចេញឈ្មោះអ្នកដែលត្រូវបានសម្ភាស។
សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១៣ ដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យ មជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ និងគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា បានរៀបចំឡើង ក្នុងខែកុម្ភៈ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរភ្លាម នៅមុនការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។
ចំពោះការធ្លាក់ចុះ នៃការចុះឈ្មោះបោះឆ្នោតការលុបឈ្មោះអ្នកបោះឆ្នោតដោយគ្មានមូលហេតុ ហើយអ្នកបោះឆ្នោតដែលពុំអាចផ្ទៀងផ្ទាត់ឈ្មោះបាន សវនកម្មនោះ បានជំរុញឲ្យ គ.ជ.ប ធ្វើបញ្ជីចុះឈ្មោះបោះឆ្នោត ក្នុងទម្រង់ដែលអាចវិភាគបាន និងទទួលយកអ្នកឃ្លាំមើលអន្តរជាតិ នៅមណ្ឌលបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីយកចិត្តទុកដាក់លើបញ្ហាផ្ទៀងផ្ទាត់ឈ្មោះ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ហាក់ដូចជាពុំអាចទេដែល គ.ជ.ប នឹងអនុវត្តតាមអនុសាសន៍ចេញពីការរកឃើញនេះ នៅពេលដែលគ.ជ.ប ពុំមានទំនុកចិត្តទាំងស្រុងលើការរកឃើញនេះ។
លោក ទេព នីថា បានគូសបញ្ជាក់ថា៖«គ.ជ.ប កន្លងមក តែងតែសហការជាមួយនឹងអង្គការទាំងនេះ ប៉ុន្តែ ក្នុងករណី របាយការណ៍មិនត្រឹមត្រូវ យើងមិនអាចយករបាយការណ៍នេះមកធ្វើជាមូលដ្ឋាន ដើម្បីកែតម្រូវឡើយ»៕
No comments:
Post a Comment
yes