សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

ស្ត្រីម្នាក់បានស្លាប់នៅពេលប៉ូលិសបំបែកហ្វូងក្រុមក្មេងទំនើងអុកឡុករោងការ

ស្រ្តីរងគ្រោះ
ស្វាយរៀង​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់ ​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេសថ្ងក​ ស្រុក​ចន្ទ្រា ​ខណៈ​ពេល​ដែល​មាន​ការ​ប្រទូសរ៉ាយ​គ្នា​រវាង​ក្រុម​ក្មេង​ទំនើង​២​ក្រុម ​បាន​បង្ក​ការ​អុកឡុក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ​មួយ​កន្លែង​ក្នុង​ភូមិ​បុស​ ឃុំ​មេសថ្ងក ​ស្រុក​ចន្ទ្រា ​ខេត្តស្វាយរៀង។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​និង​៤០​នាទី​ថ្ងៃទី​២ ​ខែមេសា ឆ្នាំ​២០១៣។
តាម​សំដី​របស់​ស្ត្រី​ឈ្មោះ កើត សា​ម៉ាណ អាយុ​៥០​ឆ្នាំ ជា​ម្ដាយ​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ជា​កូន​របស់​គាត់​ឈ្មោះ រ័ត្ន សា​ម៉ាក់ អាយុ​២៨​ឆ្នាំ មានកូន​២​នាក់ មាន​ប្ដី​ឈ្មោះ សឿ សុ​គង់ ទីលំនៅ​ភូមិ​ចំការ​លាវ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កូនស្រី​របស់​គាត់​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​របស់​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​មេសថ្ងក ត្រង់​ចំណុច​គល់​ដោះ​ខាងស្ដាំ​ធ្លា​យមក​ក្រោយ​ចំ​បោះដៃផុត​ខាងឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ពេល​រូប​គាត់ និង​កូន​កំពុង​ឈរ​នៅ​តាម​ដងផ្លូវ​ក្បែរ​រោងការ​គេ​មួយ​កន្លែង​ក្នុងភូមិ​បុស ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា​ខណៈ​ដែល​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​កំពុង​ធ្វើការ​បំបែកហ្វូង​ក្មេង​ទំនើង​២​ក្រុម​ដែល​មាន​បំណង​អុកឡុក​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ប៉ុន្តែ​មិន​ដឹង​ថា​យ៉ាងណា​នោះ​ទេ នៅ​ពេលដែល​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​នោះ​ស្រាប់តែ​គ្រាប់កាំភ្លើង​បាន​ហៅ​មក​ប៉ះ​ត្រូវ​កូនស្រី​របស់​គាត់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង។
ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​រួម​នឹង​កូនស្រី​របស់​គាត់​(​ស្ត្រី​រងគ្រោះ​) បាន​នាំគ្នា​ទៅ​មើល​គេ​រាំ​នៅ​រោងការ ដោយ​ឃើញ​សភាព​មិន​ស្រួល​មាន​ក្មេង​ទំនើង ចាប់ផ្ដើម​អុកឡុក​រោងការ​នោះ រូបគាត់​ក៏បាន​ហៅ​កូនប្រុស​ពៅ​ឈ្មោះ រ័ត្ន ភក្ដី អាយុ​២០​ឆ្នាំ ឲ្យ​មក​ផ្ទះ​វិញ ប៉ុន្តែ​នៅពេល​ចេញពី​រោងការ​មកដល់​ថ្នល់​កៅស៊ូ​នោះ​ក៏​ជួប​គ្រោះ​អកុសល​នោះ​តែម្ដង។
បើតាម​សំដី​របស់​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​បាន​ឲ្យ​ដឹងថា មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​មេស​ថ្ង​ក ដែល​បាន​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​នោះ ឈ្មោះ ណុ​ច ភ​ត្រា អាយុ​២៥​ឆ្នាំ ឋានន្តរស័ក្ដិ​ព្រឹន្ទបាលទោ​។​
សមត្ថកិច្ច​​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​ហេតុការណ៍​យប់​ថ្ងៃកើតហេតុ កឺ​មាន​ក្មេង​ទំនើង​២​ក្រុម​បាន​បង្ក​ការអុកឡុក​នៅក្នុង​រោងការ ដោយ​ក្រុម​១​មាន​គ្នា​៤​នាក់ រីឯ​ក្រុម​មួយទៀត​មាន​គ្នា​៣​នាក់ បាន​បង្ក​ជំលោះ​ទាស់ទែង​គ្នា ព្រមទាំង​បាន​ជេរប្រមាថ​មើលងាយ​ដល់​មន្ត្រីប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​នៅពេល​ចុះទៅ​ធ្វើការ​ហាមឃាត់​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ទាំងសងខាង ដោយ​បាន​ដៀលត្មះ ថា​ជា​ប៉ូលិស​ជ័រ ប៉ូលិស​ឆ្កួត ទំនងជា​ហាមឃាត់​កុំ​ឲ្យ​ក្មេង​ទំនង​ឈ្លោះ​គ្នា​ដូច្នេះ មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ក៏​បាន​បាញ់កាំភ្លើង​AK​ចំនួន​៣​គ្រាប់​ពីព្រោះ​ប៉ូលិស​មានតែ​ម្នាក់ ឯ​ក្រុម​ក្មេង​ទំនើង​មាន​គ្នាច្រើន​នាក់​មាន​ទាំង​ដំបង​វាយ​គ្នា​បែក​ឈាម​ថែម​ទៀតផង ប៉ុន្តែ​ពុំ​ដឹង​ជា​យ៉ាងណា​នោះទេ ស្រាប់តែ​គ្រាប់កាំភ្លើង​ទី​៣​បានមក​ប៉ះ​ត្រូវ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង ហើយ​មន្ត្រីប៉ូលិស​គ្មាន​បំណង​បាញ់​ទៅលើ​ស្ត្រី​រងគ្រោះ​នោះទេ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​ក្មេង​ទំនើង​ដែល​បង្ក​ការ​អុកឡុក​ក្នុង​រោងការ ដោយឡែក​មន្ត្រី​ដែល​ផ្ទះ​អាវុធ​នោះ​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​បានទេ៕

No comments:

Post a Comment

yes