គណបក្សសង្គ្រោះជាតិ រៀបចំយុទ្ធសាស្ត្រនយោបាយ តាមរយៈសមាជដំបូងរបស់ខ្លួន ដើម្បីការបោះឆ្នោតនាខែកក្កដា ដោយរំពឹងថាសកម្មជនគណបក្សចូលរួមច្រើនជាង១ម៉ឺននាក់ ក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់មកពីគណបក្សផ្សេងៗ ដែលបានផ្ដាច់ខ្លួនក៏ចូលរួមសមាជនេះផងដែរ។
អ្នករៀបចំកម្មវិធីសមាជរបស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានប្រាប់VODនៅព្រឹកថ្ងៃស្រុកនេះថា សមាជិកសកម្មគណបក្សនឹងមកចូលរួមអាចមានចំនួនជាង១ម៉ឺននាក់ ដែលក្នុងនោះមានតំណាងរបស់គណបក្ស តំណាងស្ថាប័នរដ្ឋ និងឯកជនជាច្រើនទៀតផង។ លោកបានបន្តថា សមាជនេះ នឹងមានការថ្លែងសុន្ទរកថារបស់ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ហើយគោលដៅគឺរៀបចំកម្មវិធីជាច្រើន ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ។ ទោះជាយ៉ាងណា លោកអះអាងថា នឹងមានមន្ត្រីជាន់ខ្ពស់មកពីគណបក្សផ្សេងៗ ដែលបានផ្ដាច់ខ្លួនក៏ចូលរួមសមាជផងដែរ ៖ "
សមាជគណបក្សសង្គ្រោះជាតិ ដែលច្របាច់បញ្ជូលគ្នាដោយគណបក្សប្រឆាំងធំពីរ គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែមេសា ចុងសប្ដាហ៍នេះ ។
នាយកប្រតិបតិអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល លោក គុល បញ្ញា មានប្រសាសន៏ថា ការរួមបញ្ចូលគ្នារបស់គណបក្សទាំងពីរអាចមានការគាំទ្រច្រើន ពីព្រោះធ្វើឲ្យអ្នកគាំទ្រមកពីគណបក្សទាំងពីររួមបញ្ចូលគ្នាតែមួយ។ លោកបន្តថា ការរំពឹងទុករបស់លោកគឺថា សំឡេងឆ្នោតអាចនឹងប្រែប្រួល ហើយអាចប៉ះពាល់ដល់គណបក្សកាន់អំណាចប្រសិនគណបក្សថ្មីនេះ មានភាពរឹងមាំរហូតដល់ថ្ងៃបោះឆ្នោត ៖ "
ប៉ុន្តែអ្នកតំណាងរាស្ត្រម្នាក់របស់គណបក្សកាន់អំណាច គឺលោក ឈាង វុន មិនបានសំដែងការចាប់អារម្មណ៍អ្វីឡើយចំពោះសមាជ និងឥទ្ធិពលរបស់គណបក្សសង្គ្រោះជាតិនេះ។
ការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៥នេះ ត្រូវបានអ្នកវិភាគឯករាជ្យ មើលឃើញថា ទំនងមានតែគណបក្សនយោបាយធំពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលត្រៀមធ្វើសមាជជាតិលើកដំបូងរបស់ខ្លួននៅថ្ងៃទី៧មេសាខាងមុខនេះ អាចដណ្ដើមសន្លឹកឆ្នោតបានច្រើនពីអ្នកបោះឆ្នោតជិត១០លាននាក់៕
No comments:
Post a Comment
yes