សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

អា​ពា​ហ៏​ពិ​ពា​ហ៏​តាមរយៈ​ក្រុមហ៊ុន​មេអណ្ដើករវាង​នារី​ខ្មែរ​និង​បុរស​ជា​ជនបរទេសភាគច្រើន​ប្រឈម​នឹង​ទឹកភ្នែក​

21-Arpil

ក្រុមមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រកឃើញថា អា​ពា​ហ៏​ពិ​ពា​ហ៏​ដោយ​ខុសច្បាប់​តាមរយៈ​ក្រុមហ៊ុន​មេអណ្ដើក​រវាង​នារី​ខ្មែរ និង​បុរស​ជា​ជនបរទេស ភាគច្រើន ប្រឈម​នឹង​ទឹកភ្នែក ដោយ​ការជួញដូរ ការធ្វើ​ទារុណកម្មដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការឃោសនា​អកុសល​មួយចំនួន​របស់​ជនខិលខូច ។​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ ដឹកនាំ​ការបង្ក្រាប ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ លើ​ស្ត្រី​និង​កុមារ​បាន​ថ្លែងថា អា​ពា​ហ៏​ពិ​ពា​ហ៏ រវាង​នារី​ខ្មែរ​និង​បុរស​បរទេស ចែកចេញជា​ពីរ​ផ្នែក ទីមួយ អា​ពា​ហ៏​ពិ​ពា​ហ៏ ធ្វើឡើង​ដោយ​ស្របច្បាប់ ដោយ​ភាព​ស្មោះស្ម័គ្ររ​ចវាង ស្ត្រី និង​បុរស តាមរយៈ​ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ ដែល អា​ពា​ហ៏ ពិ​ពា​ហ៏ បែបនេះ​មិនសូវ​ប្រឈម​នឹង គ្រោះថ្នាក់​ទេ ។ ចំណែក អា​ពា​ហ៏​ពិ​ពា​ហ៏ ទី​ពីរ ដែល​មិន​ស្របច្បាប់​នោះ គឺ​អា​ពា​ហ៏​ពិ​ពា​ហ៏ ដែល​ធ្វើ​តាមរយៈ​ក្រុមហ៊ុន មេអណ្ដើក​។


​លោកស្រី ជូ ប៊ុន​អេង បាន​បន្តថា អា​ពា​ហ៏​ពិ​ពា​ហ៏​ប្រភេទ​ទី​ពីរ​នេះ បានធ្វើ​ឲ្យ​ភាគី​នារី ប្រឈម​និង​ហានិភ័យ​ធ្ងន់ធ្ងរ​ណាស់  ទាក់ទង​ការជួញដូរ​ផ្លូវភេទ ជូ​ញ​ដូរ​កម្លាំង​ពលកម្ម និង​ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម លក់​បន្ត​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ។ តាម​ការកត់សម្គាល់ ជនបរទេស​ដែល​មក​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​ជាមួយ​ពលរដ្ឋ​ខ្មែរ ក្នុងចំណោម​ពី ៣០​ទៅ ៤០ ប្រទេស​គឺមាន​តែ​ពី កោះ​តៃវ៉ាន់ និង​ចិន​ប៉ុណ្ណោះ ដែល​នារី​ខ្មែរ ភាគច្រើន​ប្រឈម​នឹង​គ្រោះភ័យ ។ នៅ​ចំពោះមុខ​ស្ថានភាព​ដ៏​អាក្រក់​នេះ​លោក ស្រី ជូ ប៊ុន​អេង បាន​អំពាវនាវ ឲ្យ​នារី​ខ្មែរ ធ្វើការ​ពិចារណា​ឡើងវិញ ពី​ទំនោ​ទៅរក​ភាពមានបាន នៅក្រៅ​ប្រទេស ដោយ​មិន​សម​ហេតុផល និង​សន្តិសុខ​កិត្តិ​យ​ផ្ទាល់ខ្លួន​៕

No comments:

Post a Comment

yes