សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

ខ្មែរកម្ពុជាក្រោមគ្រោងប្តឹងអាជ្ញាធរវៀតណាមចំពោះការរំលោភសិទ្ធិសេរីភាពធ្វើដំណើរ

130421-vod-vida-D-Hr-kkks-plan-to-court-vn-authorities-related-to-violate-freedom-of-travel-01
សន្និសីទ្ធសារព័ត៌មានរបស់​ស​មា​គ​ម​ខ្មែរ​កម្ពុជា​ក្រោ

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​​ដាក់​​​ពាក្យ​​​ប្តឹង ស្នើ​អន្តរាគមន៍ពី​រដ្ឋាភិបាល​កម្ពុជា រដ្ឋា​ភិ​បាល​​វៀត​ណាម​ និង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ដើម្បី​​ថ្កោល​ទោស​​អា​ជ្ញា​ធរ​​វៀត​ណាម និង​ទាមទារ​បញ្ឈប់សកម្មភាព​​​គំ​​រាម​​កំ​​ហែង​ ​រឹតត្បិត​សេរីភាព​របស់​ពួកគាត់​។​

​ការអះអាងបែបនេះធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា ក្នុង​សន្និសីទ្ធ​សារព័ត៌មាន​​នៅ​​ទី​ស្នាក់​ការ​​ស​មា​គម​​ខ្មែរ​​កម្ពុជា​ក្រោម​ បន្ទាប់ពី​ជនរងគ្រោះដែល​ជា​ព្រះសង្ឃ និង​ខ្លះ​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​រៀបរាប់​ពី​ការ​គំ​រាម​កំ​ហែង​ និង​ការគាបសង្កត់​ពី​អាជ្ញាធរ វៀតណាម ទៅ​កាន់​ពួកគេ ខណៈ​​ពួក​គេ​​​ធ្វើ​ដំ​ណើរ​​ទៅ​កាន់​​ស្រុក​កំ​ណើត​​របស់​​ខ្លួន​​វិញ​​។​

​ក្នុង​សន្និសីទ្ធ​សារព័ត៌មាន​នោះ ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្ស៊ី ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា មាន​សង្ឃដីកា​ថា ព្រះអង្គ ត្រូវបាន​អាជ្ញាធរ​វៀតណាម​រារាំង ខណៈ​ធ្វើដំណើរ​ទៅដល់​ច្រក​ព្រំ​ដែន ដោយ​ឆែកឆេរ និង​ឃាត់ខ្លួន​ជាង៤៨​ម៉ោង ដើម្បី​សួរ​ចម្លើយ​។ ព្រះ​តេជ​គុណបន្តថា មិន​តែប៉ុណ្ណោះ អាជ្ញាធរ​វៀតណាម បាន​តាមដាន និង​ជួល​សាច់ញាតិ របស់​ព្រះអង្គ ឲ្យ​ឃ្លាំមើល​ព្រះអង្គ​គ្រប់​សកម្មភាព នៅពេល​ទៅដល់​ស្រុក​កំណើត​ដែល បច្ចុប្បន្ន​ស្ថិតក្នុង​ទឹកដី​វៀតណាម​។​


​ជាមួយគ្នានេះដែរ ចាងហ្វាង​កាសែត​ព្រៃនគរ ដែល​ជា​ខ្មែរ​កម្ពុជាក្រោម​ លោក លី ឈួន ឲ្យដឹង​ដែរថា លោក​​ត្រូវ​​បាន​​​អា​​ជ្ញា​​ធរ​​​វៀត​​ណាម​ ពិ​ន័យ​​ប្រាក់៣០​លាន​ដុង ដែល​មាន​តម្លៃ​ជាង ១.៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះ​លែងឲ្យ​មាន​សេរី​ភាព​វិញ បន្ទាប់ពី​លោក និង​ក្រុមគ្រួសារ ត្រូវ​បាន​រារាំង និង​ឃាត់ខ្លួន​នៅ​ច្រក​ព្រំដែន កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា​ឆ្នាំ​២០១៣​នេះ​។​

​លេខាធិការ នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរក្រោម លោក គឹម ស៊ី​សំណាង ឲ្យដឹងថា ទង្វើ​របស់​អាជ្ញាធ​រវៀត​ណា​ម ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​មួយ ​ពោល​គឺ​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ ដោយសារ​អាជ្ញាធ​រវៀត​ណា​ម​បាន​តាម ឃ្លាំ​មើល​គ្រប់​ពេលវេលា​។​

​គួរជំរាបជូនផងដែរថា កន្លង​ទៅ​ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ឡេ មិញ​ង៉ុក លើកឡើងថា ការត្រួតពិនិត្យ​របស់​អាជ្ញាធរ​វៀតណាម នៅ​តាម​ច្រកព្រំដែន ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ មិន​មាន​គោលបំណង​រើសអើង ឬ​​រឹត​បណ្តឹង​​សេ​រី​ភាព​​ខ្មែរ​​កម្ពុជា​​ក្រោម​​ទេ​​។​

​តាមរយៈ​របាយការណ៍​សង្ខេប​ស្តីពី សេរីភាព​ដើរហើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​ត្រូវ​បាន​រំលោភ​ពី​អាជ្ញា​ធរ​​វៀត​ណាម​ ចុះ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា នៅ​ដើមឆ្នាំ​២០១៣​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជាង​៣០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​វៀតណាម បាន​ធ្វើ​ការរារាំង​គំរាមកំហែង មិនឲ្យ​ធ្វើ​ដំណើរ​​ទៅ​​លេង​​ស្រុក​កំ​ណើត​​វិញ​​ឡើយ​៕

No comments:

Post a Comment

yes