សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 22, 2013

សវនាកា​រ​លោក ឈូក បណ្ឌិត គ្រោង​​នឹង​​ធ្វើ​ឡើង នៅ​​ពាក់​កណ្តាល​​ខែ​​ឧសភា​

chhouk-bandit-oudom
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត
តុលាការខេត្ត​ស្វាយរៀង គ្រោង​នឹង​បើកសវនាការ​​ករណី​អតីត​អភិ​បាល​​​​ក្រុ​ង​បាវិត លោក ឈូក ​បណ្ឌិត ដែល​រង​ការ​ចោទ​ប្រកាន់​​ថា​​បាញ់​​​កម្មករ នៅ​​ពាក់​កណ្តាល​​ខែ​​ឧសភា ដោយ​​ត្រូវ​ការ​​ពេល​វេលា ដើម្បី​​​ប្រមូល​​ភស្តុតាង​បន្ថែម​។​
ការបើក​សវនាការ​នេះ ធ្វើឡើង​ក្រោយ​​ពី​​សាលា​​​ឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​៤​ ខែ​មីនា បានប្រកាស​ថា ជនសង្ស័យ​បាញ់​កម្មករ នៅ​ក្រុង​បាវិត ពិតជា​ជាប់​ពាក់ព័ន្ធ​​នឹង​​លោក ឈូក បណ្ឌិត ដោយ​បញ្ជា​​ឲ្យ​​សាលា​​ដំបូង​ខេត្ត​​ស្វាយ​រៀង ស៊ើបអង្កេត​ករណី​នេះ​​ឡើង​វិញ ដើម្បី​​រក​ឲ្យ​ឃើញ​​ការពិត និង​រក​យុត្តិធ៌ម​ជូន​ជនរងគ្រោះ​។​
ព្រះរាជអាជ្ញារង​តុលាការខេត្ត​ស្វាយរៀង លោក ហ៊ឹ​ង ប៊ុន​ជា បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​​នេះ​ថា រឿង​ក្តី​របស់​លោក​ឈូក បណ្ឌិត គ្រោង​នឹង​បើក​សវនាការ​ឡើង​វិញ​នៅ​ពាក់កណ្តាល​​ខែ​ឧសភា​។ លោក​ថា ការ​ពន្យា​ពេល​នេះ ដោយ​សារ​​ជាប់​រវល់​បុណ្យ​ចូល​​ឆ្នាំ និង​ត្រូវការ​ពេលវេលា​ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម​។

លោក​ឈូក បណ្ឌិត ត្រូវបាន​សង្ស័យថា ជា​អ្នកបាញ់​កម្មការិនី​ឲ្យ​រងរបួស​បីនាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាលពី​ថ្ងៃ​ទី​២០ ខែ​​កុម្ភៈ ឆ្នាំ​២០១២ នៅ​ពេល​កម្មករ បាន​ធ្វើ​កូដ​កម្ម ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​។​
​សាលាដំបូង​ខេត្តស្វាយរៀង​នេះ ទម្លាក់​បទ​ចោទ​​កាលពី​ខែ​ធ្នូ ឆ្នាំ​​២០១២ ដោយ​សំអាង​ថា រក​មិនឃើញ​កំហុស​ជនជាប់ចោទ បើ​ទោះ​បី​ជា​​រដ្ឋ​មន្ត្រី​ក្រសួង​​មហាផ្ទៃ លោក ស ខេង អះ​អាង​ថា លោក ឈូក បណ្ឌិត ជា​ជនដៃដល់​ក៏ដោយ​៕ 

No comments:

Post a Comment

yes