សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 22, 2013

របាយការណ៍​អាមេរិក រិះគន់​​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ដ៏ល្មោភអំណាច

សហរដ្ឋអាមេរិក បាន​ចេញ​របាយការណ៍​សិទ្ធិ​មនុស្ស​​របស់​​ខ្លួន​​មួយ​​​សម្រា​ប់​​​ឆ្នាំ​​២០១២​ ដោយ​​បាន​​រិះ​គន់​​នា​យ​ក​​រដ្ឋ​​​មន្ត្រី​​កម្ពុជា លោក ហ៊ុន សែន ថា កំពុងតែ​គ្រប់គ្រង​អំណាច​ស្នូល​ទាំង​បី​របស់​ប្រទេស គឺ​​នី​តិ​ប្រ​តិ​បត្តិ​ នីតិបញ្ញត្តិ និង​អំណាចតុលាការ​។​
​ស​ហ​រដ្ឋ​​អា​មេ​រិក លើកឡើង​បែប​នេះ​​នៅ​​ក្នុង​​​រ​​បាយ​​ការ​​ណ៍ ជា​​ឯក​សារ​​ផ្លូវ​ការ​​ដំ​បូង ដែល​​ចេញ​ផ្សាយ​​ដោយ​​កា​រិ​យា​ល័យ​​ប្រ​ជា​ធិ​ប​តេយ្យ​​អា​មេ​រិក ផ្នែក​សិទ្ធិមនុស្ស និង​ការងារ នៃ​ក្រសួង​ការ​បរ​​ទេ​ស កាល​​ពី​​​សប្តាហ៍​​មុន​។​
​រ​បាយ​ការណ៍​​នេះ​ ធ្វើ​ឡើង​​បន្ទាប់​​ពី​​មាន​​ការ​រិះ​គន់​​ជា​​បន្ត​បន្ទាប់​​លើ​​បញ្ហា​​​សិទ្ធិ​មនុស​នៅ​កម្ពុជា និង​​បន្ទាប់​​ពី​​​ដំ​​ណើរ​​​ទ​ស្ស​ន​កិច្ច​ មក​​កម្ពុជា​​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​ប៉ា​ម៉ា កាល​​​ចុងឆ្នាំ​២០១២​។​

​របាយការណ៍​កម្រាស់​៣៣​ទំព័រ ជា​ភាសា​អង់គ្លេស ឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង​អង្គ​ទាំងបី​នៃ​រដ្ឋាភិបាល និង​ស្ថាប័ន​​ជាតិ​ផ្សេងទៀត ដែល​អំណាច​ជាច្រើន​ស្ថិត​នៅក្នុង​ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។
​របាយការណ៍ បាន​រិះគន់​កំសោយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​មិន​បា​ផ្តល់​ដំណើរការ​យុត្តិធម៌​ដល់​ប្រជាជន តុ​លា​ការ​​ខ្វះ​​ធន​ធាន​​ម​នុស្ស​ ​ធនធាន​ហិរញ្ញវត្ថុ ដែល​នាំឲ្យ​មាន​ការប្រព្រឹត្ត អំ​ពើ​ពុក​រលួយ និង​ស្ថិត​ក្រោម​​គំ​នា​ប​​ន​យោ​បាយ​​។ រ​បាយ​ការ​ណ៍​​បន្ត​ថា រដ្ឋាភិបាល បាន​លូកដៃ​ទៅក្នុង​សេរីភាព​នៃ​ការប្រមូលផ្តុំ ការ​ប្រើ​​ហិ​ង្សា​​របស់​​អា​ជ្ញា​ធរ​​លើ​​ប្រ​ជា​ពល​រដ្ឋ​ ​ឆ្មាំ​ពន្ធនាគារ ប្រើ​ហិ​ង្សា​​​​លើ​​​អ្នក​​​ជាប់​​ឃុំ និង​បញ្ហា​និទណ្ឌភាព​ក្នុងប្រទេស នៅតែមាន​។​
គួរជំរាបថា ​កន្លងទៅ មាន​ការរិះគន់​ថា អំណាច​ដឹកនាំ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិតក្នុង​ដៃ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន រហូត​ដល់​មាន​ការលើកឡើង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​បែ​ប​​បុគ្គលនិយម និង​​ផ្តាច់ការ​៕

No comments:

Post a Comment

yes