សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

សហជីព​សេរី​កម្មករ​ទាមទារ​​ជា​ថ្មី​ឲ្យ​សមត្ថ​កិច្ច​​ស្វែង​រក​​ឃាត​ករ​​ពិត​​សម្លាប់​លោក ​ជា ​វិជ្ជា​

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាម​ទារ​​ជា​​​ថ្មី​​ទៀត ឲ្យ​​ក្រ​សួង​​មាន​​សមត្ថកិច្ច​ពាក់ព័ន្ធ ស្វែង​រក​​ឃាត​ករ​​ពិត​​ដែល​​សម្លាប់​​ លោក ជា វិជ្ជា យក​​មក​ដាក់ទោស​តាមច្បាប់​។​
​ក្នុង​ពិធីសែនក្រុងពាលី សុំ​​ទឹក​​សុំ​​ដី​​បុក​គ្រឹះ​ សាងសង់​ទម្រ​រូបសំណាក​ លោក ជា វិជ្ជា នៅ​ព្រឹក​ថ្ងៃអា​ទិត្យ​នេះ លោក ម៉ាន់ សេង​ហាក់ ទីប្រឹក្សា​សហជីព​សេរី​កម្មករ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ថ្លែង​ថា ការសាងសង់​សំណាក ជា​គោរព​លើ​ការលះបង់​របស់ លោក ជា វិជ្ជា តែ​អ្វីដែល​សហជីព និងកម្មករ​នៅ​តែ​ទទួច​ចង់បាន​នោះ ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​រក​ឃាតករ​ពិតប្រាកដ​មក​ដាក់​​ទោស​​​តាមច្បាប់​។
​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្ការ ខ​ណៈ​ពេល​ដែល​លោក​កំពុង​អាន​កាសែត​។ ជុំវិញ​ករណី​ឃាតកម្ម​នេះ តុលាការ​បាន​ផ្តន្ទាទោស​ឈ្មោះ ប៊​ន សំណាង និង សុខ សំអឿន ដែល​ចោទថា ជា​​ឃាត​ករ​​។ តែ​សម្រាប់​សហជីព​សេរី​កម្មករ និង អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត ដែល​បាន​តាមដាន​ករណីនេះ  ហៅ​ប៊​ន សំណាង និង សុខ​សំអឿន ជា​ឃាតករ​សប្ប​និម្មិត ដែល​គេ​ទំលាក់កំហុស​ដាក់ តែប៉ុណ្ណោះ​៕

No comments:

Post a Comment

yes