សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

ពិធីសែនក្រុងពាលី ទម្រ​រូប​សំណាក លោក ជា វិជ្ជា ​​រៀប​ចំ​​នៅ​​ថ្ងៃ​អាទិត្យ​​​នេះ​

សហជីព​សេរី​កម្មករ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​​រៀបចំ​ពិធីសែនក្រុងពាលី​ សុំ​​​​ការ​​​អ​​​នុ​ញ្ញាត​​ម្ចាស់​​ទឹក​​ម្ចាស់​ដី បុកគ្រឹះ​សាងសង់​​ទម្រ​​រូប​សំ​ណាក​ ​លោក ជា វិជ្ជា អតីត​មេដឹកនាំ​​ស​ហ​ជី​​ព​​​សេ​​រី​​​កម្ម​ករ​។​
​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ជា​ប្អូនបង្កើត​ លោក ​ជា វិជ្ជា មាន​​ប្រ​​សា​ស​​ន៍​​​​ថា​ ពិ​​​​ធី​​​សែន​ក្រុង​ពា​លី​​នេះ ធ្វើឡើង​នៅ​លើ​សួន​ច្បារ ខាងលិច​វិមានឯករាជ្យ ទល់មុខ​វត្ត​លង្ការ នៅ​ម៉ោង​៧​ព្រឹក ថ្ងៃអាទិត្យ ទី​២១ ខែ​មេសា នេះ ដោយ​​​មាន​​​ការ​​ចូល​​រួម​​​ពី​​ ដូនជី តាជី ថ្នាក់​​ដឹក​​នាំ​​​ស​ហ​ជី​ព​​សេ​រី​​ក​ម្មករ​ មន្ត្រី​សហជីព ​កម្មករ កម្មការិនី តាម​បណ្តា​រោងចក្រ ស​ហ​គ្រាស​នានា​ប្រ​មាណ​៥០​នាក់​​។​
​លោក ជា មុនី ឲ្យដឹងទៀតថា ការ​តម្លើង​រូបសំណាក ​លោក ជា វិជ្ជា ដែល​មាន​ទម្ងន់​​ជាង ២​តោន នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែ​ឧសភា​​ ​ខាងមុខ​នេះ បន្ទាប់ពី​សាងសង់​រួច​ជា​ស្ថាពរ​។ ដោយឡែក លោក​​នៅ​មិនទាន់​អាច​កំណត់​ពី​ការចំណាយ​ថវិកា សម្រាប់​សាង​សង់​រូបសំណាក​ លោក ជា វិជ្ជា នៅឡើយ​ទេ​។ តែ​លោក​ឲ្យដឹងថា ប្រភព​ចំណូល​នៃ​ថវិកា​សម្រាប់​សាងសង់​នេះ គឺ​បាន​មក​​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​សាលា​រាជធានី​ភ្នំពេញ បាន​ចូលរួម​ផ្តល់​ទឹកប្រាក់​៥០០០​ដុល្លារ​អាមេរិក​ផង​ដែរ​។​


​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្ការ ខណៈ​ពេល​ដែល​លោក​កំពុង​ឈរ​អាន​កាសែត​៕

No comments:

Post a Comment

yes