សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 27, 2013

លោក រ៉ុង ឈុន ៖ សាលា​រាជ​ធានី​ភ្នំពេញ មិន​អនុញ្ញាត ឲ្យ​សហជីព​ហែ​ក្បួន​ ថ្ងៃ​ទី​ ១ ឧសភា

លោក រ៉ុង ឈុន ប្រធាន សហជីព សហភាព កម្ពុជា និង ជា ប្រធាន 
សមាគម គ្រូបង្រៀន កម្ពុជា ឯករាជ្យ

លោក រ៉ុង ឈុន ប្រធាន​សហជីព​សហភាព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យបានបា្រប់អោយដឹង កាលពី​រសៀល​ថ្ងៃទី​២៦ មេសាម្សិលមិញថា សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១២ មកពី​វិស័យ​ចំនួន​៩ រួមមាន​កាត់ដេរ  សំណង់ ទេសចរណ៍  ចំណីអាហារ និង​សេវាកម្ម មន្ត្រីរាជការ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កសិកម្ម ធនាគារ និង​ផ្នែក​ទូរគមនាគមន៍ ធ្វើការ​ហែក្បួន​ពី​ស្តា​ត​អូឡាំពិក ទៅ​រដ្ឋសភា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៣​ទេ ប៉ុន្តែ​ឲ្យ​រង់ចាំ​ការសម្រេច​ពី​ក្រសួងមហាផ្ទៃ​។ ទោះជា​យ៉ាងណាក៏ដោយ មេដឹកនាំ​សហជីព បាន​ប្រកាន់​ជំហរ​ថា នៅតែ​ធ្វើការ​ហែក្បួនតាម​ការគ្រោងទុក​ដដែល​។​
​លោក រ៉ុង ឈុន បាន​បន្តថា ចំពោះ​ការស្នើសុំ​ទីតាំង​ស្តា​ត​អូឡាំពិក ធ្វើការ​ជួបជុំគ្នា រួច​ដង្ហែ​ក្បួន​តាមផ្លូវ​ព្រះសីហនុ ឆ្ពោះទៅកាន់​រដ្ឋសភា គឺ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ទេ ពីព្រោះ​ទីតាំង​នោះ​ជា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ទាល់តែ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​។ ខាង​សហជីពបាន​ស្នើសុំ​ជួបជុំគ្នា​នៅ​វត្តភ្នំ ប៉ុន្តែ​ខាង​សាលាក្រុង​ថា នៅ​ថ្ងៃទី​១ ខែឧសភា មានកម្ម​វិធី​នៅ​ទីនោះ​ដែរ​។​

​លោក​បាន​បញ្ជាក់ថា បើទោះបីជា​យ៉ាងណា​ក៏ដោយ សហជីព​របស់លោក នៅតែ​ធ្វើ​ដដែល តាម​ការគ្រោងទុក ហើយ​បើ​អស់​ជម្រើស​ប្រហែលជា​យក​ទីតាំង​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ហែតាម​មាត់ទន្លេ ឆ្ពោះទៅកាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​។ ចំពោះ​កម្មករ កម្មការិនី មន្ត្រីរាជការ គ្រូបង្រៀន …​ដែល​តាម​គម្រោង​មាន​អ្នកចូលរួម ​២ ​ម៉ឺន​នាក់​នោះ ត្រូវ​កាត់បន្ថយ​ឲ្យ​មក​នៅត្រឹម​នៅក្រោម​ ២ ​ម៉ឺន​នាក់​។ ជាគោលការណ៍ យើង​ត្រូវតែ​ដង្ហែ អត់​មាន​អ្វី​ប្រែប្រួល​ទេ ដើម្បី​យក​ញត្តិ ឬ​សេចក្តីថ្លែងការណ៍​រួមដាក់ជូន​រដ្ឋសភា ដែលមាន​ចំនួន ​១៦​ ចំណុច ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រាក់​ឈ្នួល​អប្បបរមា ១៥០​ដុល្លារ​។​
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានថ្លែង ថា ៖ ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​នេះ ខុសពី​ឆ្នាំមុនៗ ដោយ​សហភាព​ការងារ​កម្ពុជា បានរួម​ប​ញ្ចូល​គ្នា​ជាមួយ​សហភាព​សហព័ន្ធ​ផ្សេងៗ ដើម្បី​ក្លាយជា​សំឡេង​តែមួយ ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាលដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល កិច្ចសន្យាការងារ​កំណ​ត់​ខ្លី ក្នុង​ប្រភេទ​ការងារ​ជាប់លាប់ ការមិន​ទទួលខុសត្រូវ​លើ​ករណី​បិទ​សហគ្រាស​ គ្រឹះស្ថាន​ឈប់​ដំណើរការ ការរំលោភ​លើ​ការប្រើប្រាស់​សិទ្ធិ សមាគម និង​សហជីព​។​
​ក្នុងឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ជារួម​គឺ សម្តែង​មតិ​ស្តីពី​ស្ថានភាព​របស់​កម្មករ និយោជិត​គ្រប់​វិស័យ និង​មន្ត្រីរាជការ​, ការ​ថ្លែង​អំពី​កង្វល់​នានា​របស់​កម្មករ និយោជិត​គ្រប់​វិស័យ និង​មន្ត្រីរាជការ ដែល​ពួកគេ​បាន​ជួបប្រទះ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​, ជំរុញ​ដល់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ពី​កម្ពុជា ឲ្យ​កាន់តែ​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ស្ថានភាព​កម្មករ​, ស្តាប់​ការសន្យា និង​គោលនយោបាយ​របស់​តំណាងមកពី​គណបក្សនយោបាយ​នីមួយៗ ចំពោះ​ស្ថានភាព​របស់​មន្ត្រីរាជកា​រ កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សម្រាប់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​ ​៕
​សូម​បព្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៣ សហភាព​ការងារ​កម្ពុជា បានដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអនុញ្ញាត ដោយ​ជួបជុំគ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ដង្ហែជា​ក្បួន​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ឆ្ពោះទៅកាន់​មន្ទីរ​រដ្ឋសភាជាតិ ដើម្បី​ធ្វើការ​សម្តែង​មតិ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០១៣ ដែលមាន​អ្នកចូលរួម​ចំនួន​ ២​ ម៉ឺន​នាក់​៕

No comments:

Post a Comment

yes