សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 27, 2013

អនុប្រធានគណបក្សសង្គ្រោះជាតិជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកថ្មគោលខេត្តបាត់ដំបង


នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣នេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ អមដំណើរដោយលោក ថាច់ សេដ្ឋា ជា សមាជិកព្រឹទ្ធសភា និងលោក សុវណ្ណា ពិសាខា ជាអ្នកតំណាងរាស្រ្ត បានរៀបចំពិធីសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណបក្ស និងប្រជាពលរដ្ឋនៅភូមិ ព្រៃខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្ម គោល ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមប្រមាណ ១២០០ នាក់។
នៅក្នុងពិធីនោះដែរ លោកអនុប្រធាន កឹម សុខា មានប្រសាសន៍សង្កត់ធ្ងន់លើសារនយោ បាយគណបក្សទាំង៧ចំណុច និងសុំឲ្យសកម្មជន ជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។
 
គោលនយោបាយទាំងនេះរួមមានៈ 
១-ចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ 
២-កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ 
៣-មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ 
៤-កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/kg) 
៥-ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់ 
៦-យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ 

៧-បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់ ៕

No comments:

Post a Comment

yes