សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 6, 2013

លោក សម រង្ស៊ី ទាម​ទារ​​ឲ្យ ​គ.ជ.ប ពន្យារ​ពេល​បោះឆ្នោត

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិឮ
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស ទាមទារ​ឲ្យ​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត ពន្យារ​​ពេល​បោះ​ឆ្នោត​​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​នេះ  ដើម្បី​យក​​ពេល​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​ចំនួន​​អ្នក​បោះ​ឆ្នោត​​ឲ្យ​បាន​​ត្រឹម​ត្រូ​វ​​ជា​មុន​សិន។​
ក្នុង​លិខិត​ចំហ​របស់​​ លោក​សម រង្ស៊ី ចេញផ្សាយ​នៅ​ថ្ងៃ​នៅ​ថ្ងៃទី​០៥ ​​ខែ​មេសា បាន​លើក​ឡើង​​ថា គ.ជ.ប មិន​​អាច​​ដំណើរ​ការ​​បោះ​ឆ្នោត​​នៅ​​ខែ​​​កក្កដា​​ ឆ្នាំ​​​២០១៣​​នេះ​បាន​​ទេ ប្រសិន​​បើ​​​មិន​​រៀបចំ​​​បញ្ជី​​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ ​​ឲ្យបាន​ត្រឹមត្រូ​វ​ជា​មុន​នោះ​។ លោក សម រង្ស៊ី​ បាន​លើកឡើង​ពី​​ភាព​មិន​ប្រក្រតី​​តាម​របាយ​ការណ៍​​របស់​​អង្គការ​ខុមហ្វ្រែល ​ដែល​រកឃើញ​​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​​ជាង​​១​លាន​​នាក់​ ​អាច​​បាត់​ឈ្មោះ  ហើយ​ គ.ជ.ប បាន​​ចុះឈ្មោះ​លើស​ចំនួន​ចំនួន​ពិត​ជាក់​ស្តែង​ ​៣​​សែន​​នាក់​។​

លោក សម រង្ស៊ី លើកឡើង​ដែរ​​ថា ប្រសិនបើ​ គ.ជ.ប មិន​​បាន​ពិនិត្យ​លើ​​ចំណុច​រក​ឃើញ​​របស់​ខុមហ្វ្រែល​ទេ​នោះ គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោតនៅ​​ខែកក្កដា សហគមន៍​​អន្តរជាតិ នឹង​មិន​ទទួលស្គាល់​ទេ​។​
នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​នេះ គ.ជ.ប បាន​បំភ្លឺ​លើ​របាយការណ៍​​រកឃើញ​របស់​ខុម​ហ្វ្រែល​។ គ.ជ.ប រក​ឃើញ​ថា ខុម​ហ្វ្រែល​​យក​ទិន្ន​ន័យ មិន​​ត្រឹម​ត្រូវ​​មក​​សិក្សា​៕ 

No comments:

Post a Comment

yes