សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 15, 2012

ឆេះសណ្ឋាគារផ្កាយ៤ នៅសៀមរាប ភ្ញៀវបរទេសជាង ៩០នាក់ រត់ចុះដី

ឆេះសណ្ឋាគារផ្កាយ៤ នៅសៀមរាប ភ្ញៀវបរទេសជាង ៩០នាក់ រត់ចុះដី
ឆេះសណ្ឋាគារផ្កាយ៤ នៅសៀមរាប ភ្ញៀវបរទេសជាង ៩០នាក់ រត់ចុះដី
សណ្ឋាគារ​ផ្កាយ​៤ ដែល​អគ្គីភ័យ​ឆាបឆេះ​
ឆេះសណ្ឋាគារផ្កាយ៤ នៅសៀមរាប ភ្ញៀវបរទេសជាង ៩០នាក់ រត់ចុះដី
អ្នកគ្រប់គ្រង​សណ្ឋាគារ ជនជាតិ​ម៉ាឡេស៊ី ពេល​ប្រាប់​អ្នកកាសែត​
ឆេះសណ្ឋាគារផ្កាយ៤ នៅសៀមរាប ភ្ញៀវបរទេសជាង ៩០នាក់ រត់ចុះដី
សណ្ឋាគារ​ផ្កាយ​៤ ដែល​អគ្គីភ័យ​ឆាបឆេះ​
សៀមរាប:  ភ្ញៀវ​បរទេស​ប្រមាណ ៩៤​នាក់ បាន​ផ្អើល​រត់​ចុះដី​ទាំង​កណ្តាលអធ្រាត្រ ក្នុងនោះ​មាន​ភ្ញៀវ​មួយចំនួន ត្រូវបាន​ប៉ូលិស​ទម្លុះ​ទ្វារ​ចូល​ជួយ​រំដោះ ខណៈ​កំពុង​ដេកលក់​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​។ ទោះបី​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការឆេះ​ក៏ដោយ តែ​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​ទេ​។​
​    ​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ២ និង ១៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ឈ្មោះ ម៉ា​ចេក​ស្ទិ​ក អូ​រៀន​ថ​ល ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​។​

​    ​
​សណ្ឋាគារ​ម៉ា​ចេក​ស្ទិ​ក អូ​រៀន​ថ​ល លំដាប់​ផ្កាយ​៤ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នៅ​ជាន់​ទី​៣ ចាប់ពី​បន្ទប់​លេខ​៣០១ ទៅដល់​បន្ទប់​លេខ​៣០៥ និង​បន្ត​ឆេះ​រាល​ទៅដល់​បន្ទប់​ក្បែរ​នោះ​ចំនួន​ពីរ​ទៀត​។ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ ស្នងការរង​ទទួលបន្ទុក​អគ្គីភ័យ លោក ភឹង ចិន្តា​រិ​ទ្ធ ដែល​ចុះទៅ​កន្លែងកើតហេតុ ពុំ​បានធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុការណ៍​នេះ​ទេ​។​

​ប៉ុន្តែ​លោក​អនុសេនីយ៍ឯក ពិន វិចិត្រ នាយផ្នែក​បច្ចេកទេស នៃ​ការិយាល័យ​នគរបាល​ពន្លត់អគ្គីភ័យ បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង ការឆេះ​នេះ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។ លោក​បន្តថា ក្នុង​ហេតុការណ៍​នេះ ខាង​លោក​បាន​ប្រើប្រាស់​ឡានទឹក​ចំនួន ៣​ឡាន ទើប​ភ្លើង​រលត់ទៅវិញ នៅវេលា​ម៉ោងជាង ៤ ទៀបភ្លឺ​។​
​    ​
​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​ដដែល អ្នកគ្រប់គ្រង​សណ្ឋាគារ ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ SIVAM RAMAN បាន​ប្រាប់​អ្នកកាសែត​ថា ការឆេះ​នេះ គឺ​បណ្តាលមកពី​ភ្ញៀវ​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ស្នាក់​នៅក្នុង​បន្ទប់​លេខ​៣០៤​។ ភ្ញៀវ​រូបនេះ ក្រោយពី​ផឹកស្រា​ស្រវឹង​ជោកជាំ ក៏បាន​ជក់បារី ហើយ​ឡើងទៅ​ចូល​បន្ទប់ដេក​។​
​    ​
​អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បុរស​ជនជាតិ​រុស្ស៊ី​ស្រវឹងស្រា និង​ជក់បារី ឡើងទៅ​ដេក ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង ឆាបឆេះ​ចេញពី​បន្ទប់​លេខ​៣០៤ តែម្តង​។ ដូច្នេះ​ដើមចម ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នេះ គឺ​មកពី​ជន​នោះ​ចោល​កន្ទុយបារី​ទៅលើ​កម្រាលព្រំ​។​
​    ​
​ក្រៅពី​សម្តែង​ការសោកស្តាយ អ្នកគ្រប់គ្រង​សណ្ឋាគារ​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ ខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល ៣ ទៅ​ជាង ៤ ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រៅពី​ខូចខាត​ទ្រព្យសម្បត្តិ ភ្ញៀវ​ជនជាតិ​រុស្ស៊ី​ជាង ៩០​នាក់ ដែល​សុទ្ធសឹង​ជា​ភ្ញៀវទេសចរ ក៏មាន​ការភ័យខ្លាច ហើយ​សណ្ឋាគារ​ប្រហែលជា​អាច​បិទទ្វារ​មួយរយៈ ដើម្បី​ជួសជុល​។ 

​បន្ទាប់ពី​មានការ​អះអាង​ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ ថា​ហេតុការណ៍​ភ្លើង​ឆេះ​នេះ ផ្តើមឡើង​ពី​បុរស​ជនជាតិ​រុស្ស៊ី គេ​ឃើញ​ប៉ូលិសអន្តោប្រវេសន៍ បាន​ចុះទៅ​សាកសួរ​បុរស​នោះ​។ ក្នុងស្ថានភាព​ស្រវឹង និង​កំពុងតែ​អង្គុយ​ផឹកស្រា នៅក្នុង​សណ្ឋាគារ​នា​ព្រឹក​ថ្ងៃ​ដដែល បុរស​ជនជាតិ​រុស្ស៊ី​បាន​ប្រាប់​ប៉ូលិស​ថា មិន​ពាក់ព័ន្ធ​នឹង​ខ្លួន​ឡើយ ខ្លួន​មិនដឹង​អ្វី​ទាំងអស់​។​
​    ​
​នៅ​រសៀល​ថ្ងៃ​ដដែល លោក​វរសេនីយ៍ត្រី ចៅ ម៉ៅ​វីរៈ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ព័ត៌មាន​នេះ លោក​បាន​ចាត់​កម្លាំង​ឲ្យ​ចុះទៅ​សាកសួរ​។ ប៉ុន្តែ​បន្ទាប់ពី​ស្រាវជ្រាវ និង​ឆែក​កាមេរ៉ា​សុវត្ថិភាព គឺ​មិនមាន​ការពាក់ព័ន្ធ​នឹង​បុរស​ជនជាតិ​រុស្ស៊ី​ទេ​។ លោក​បន្តថា ភ្លើង​ឆេះ​មុន​ម៉ោង ២ ហើយ​ពេល​បុរស​នេះ​ឡើងទៅ​ដេក ប្រទះឃើញ​ភ្លើង​ឆេះ ក៏​រត់​ចុះ​មកវិញ តែ​ត្រូវបាន​គេ​ចោទប្រកាន់​បែបនេះ​។​
​    ​
​លោកនាយ​ការិយាល័យ​បន្ថែមថា ការចោទប្រកាន់​នេះ គឺ​គ្រាន់តែ​ជាការ​ដោះ​បន្ទុក ជាមួយ​ថៅកែ​សណ្ឋាគារ ពី​សំណាក់​អ្នកគ្រប់គ្រង​សណ្ឋាគារ​តែប៉ុណ្ណោះ​។ ដូច្នេះ​ការឆេះ​សណ្ឋាគារ​ខាងលើនេះ ពុំមាន​នរណា​បានដឹង​មូលហេតុ​ពិតប្រាកដ​ឡើយ​៕ 


No comments:

Post a Comment

yes