ភ្នំពេញ: លោកហេធារ័ត្ន ប្រធានសហជីពរោងចក្រ អ៊ីមភើរ៉ល ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារដោយចប់កិច្ចសន្យា ទើបធ្វើឲ្យក្រុមកម្មករជាង១០០០នាក់ផ្ទុះកូដកម្ម តវ៉ាទៅនឹងថៅកែរោងចក្រ ដែលមានរយៈពេល២ថ្ងៃមកហើយ។ រោងចក្រនេះស្ថិតនៅភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកហេធារ័ត្ន បានឲ្យដឹងថា មូលហេតុដែលគេបញ្ឈប់លោកពីការងារ ដោយសារតែគាត់បង្កើតសហជីពនៅក្នុងរោងចក្រទើបធ្វើឲ្យថៅកែមិនសប្បាយចិត្ត ដើម្បីគេយកលេសបញ្ឈប់ពីការងារ ធ្វើឲ្យកម្មករផ្ទុះកូដកម្មនេះអស់រយៈពេល២ថ្ងៃមកហើយ។ ពីថ្ងៃទី១៤-១៥នៅតែគ្មានដំណោះស្រាយ រីឯការទាមទាររបស់ក្រុមកម្មករមាន១០ចំណុចតែបើគ្មានការចរចាគ្នាទេនោះ ពួកគេនៅតែបន្តធ្វើការតវ៉ាទៅទៀតលុះត្រាណាមានការដោះស្រាយគ្នាត្រឹមត្រូវតាមផ្លូវច្បាប់។

លោកស្រីស៊ីណា ប្រធានរដ្ឋបាលរោងចក្របានឲ្យដឹងថា ភាគីខាងរោងចក្រពិតជាបានបញ្ឈប់ការងារលោកហេធារ័ត្ន ពិតប្រាកដមែន ដោយសារតែកិច្ចសន្យាត្រូវបានបញ្ចប់ក្នុងរយៈពេល៩ខែម្តងៗ ធ្វើទៅតាមផ្លូវច្បាប់។ ក្រោយពីបញ្ឈប់ការងារជាផ្លូវការរួចមកលោកធារ័ត្នបានញុះញង់ក្រុមកម្មករឲ្យធ្វើកូដកម្មប្រឆាំងនិងថៅកែរោងចក្រក្នុងហេតុផលនយោបាយ រហូតមកដល់ពេលនេះ ភាគីថៅកែរោងចក្រមិនបានទទួលយកឈ្មោះនេះមកធ្វើវិញទេ។
លោកស្រីបានបញ្ជាក់ថា ចំពោះការតវ៉ា១០ចំណុចរបស់ក្រុមកម្មកររោងចក្របានទទួលយកព្រមដោះស្រាយឲ្យតាំងពីមុនមក អ្វីដែលសំខាន់បំផុតនោះ គឺគេយកលេសធ្វើកូដកម្មដើម្បីទាមទារចូលធ្វើការវិញតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes