សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 17, 2013

សមាជិកគណបក្សសង្រ្គោះជាតិ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួន

សញ្ញាព្រួញលោក ឆែ ចែង ដែលត្រូវអាជ្ញាធរចាប់ខ្លួន

សមាជិកគណបក្សសង្រ្គោះជាតិ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួន

លោក ឆែ ចែង ហៅ សិទ្ធិ លេខាធិការគណៈកម្មាធិការ ប្រតិបត្តិគណបក្ស​សង្រ្គោះ​ជាតិ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបាន អាជ្ញាធរស្រុកស្ទោង ចាប់ខ្លួន កាលពីវេលាម៉ោង ៧.៣០យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ខណៈដែលឈ្មោះឃុត ហៃ បាន មកគំរាម​កំហែង និងវាយ​ធ្វើបាបដល់ផ្ទះ នៅភូមិចំបក់ខ្ពស់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ 
ក្នុងហេតុការណ៍នោះ ឈ្មោះ ឃុត ហៃ និងឈ្មោះ ឃុត សែន ព្រមទាំងលោកមេភូមិ ឈ្មោះ នុត នឿនបានគំរាមកំហែង និងវាយធ្វើបាបលោកស្រី ឃុត បញ្ញា ជាភរិយារបស់​លោក ឆែ ចែង ហៅ សិទ្ធិ ដោយគំរាមថា"បើហ៊ានរាយការណ៍ គេនឹងចាប់ ដាក់គុក ពីព្រោះអា សិទ្ធិ វាចូលគណបក្សប្រឆាំង" ។
នេះគឺជាការគំរាមកំហែងផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ ខណៈដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ខិតចូល មកដល់ ។ 
គណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ ថ្កោលទោសយ៉ាងខ្លាំង ក្លាចំពោះការចាប់ខ្លួននេះ ហើយស្នើឲ្យអាជ្ញាធរខេត្ត ដោះលែង លោក ឆែ ចែង ហៅ សិទ្ធិ ឲ្យមានសេរីភាពវិញ​ជា​បន្ទា​ន់ និងសូម អំពាវនាវឲ្យសហគមជាតិ-អន្តរជាតិ តាមដាន និងដាក់សម្ពាធទៅ លើ​អាជ្ញាធ​រ​រដ្ឋាភិបាលកម្ពុជា ចំពោះការចាប់ខ្លួននេះ ៕
                           កំពង់ធំ, ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣
                   គណៈកម្មាធិការប្រតិបត្តិគណបក្សខេត្ត

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខៈ
-       ០១២ ២៦ ៦៣​ ៧៣
-       ០៧០ ៧០ ៧០ ១៨
-       ០១២ ៨៦ ៣៥ ៣៣

No comments:

Post a Comment

yes