នេះហើយពលរដ្ឋខ្មែររស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជន
ដែលមានលោកហ៊ុនសែនជានាយករដ្ឋមន្រ្តី
ស្ត្រីអភ័ព្វមានឈ្មោះ ផាន ភណ្ឌ័ អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិចេក ឃុំកំពង់ទឹក ស្រុកស្ទោង ខេត្តកំពង់ធំ មានកូនពីរនាក់នៅក្នុងបន្ទុក។ នៅពេលចុះពីរថយន្ត គេឃើញឈ្មោះ ផាន ភណ្ឌ័ បានដឹកដៃកូនប្រុសដើរ ដែលមានប្តីដើរយួរការ៉ុងខោរអាវពីក្រោយផង ដើម្បីរកកន្លែងអង្គុយ។ ប៉ុន្តែមិនទាន់បានអង្គុយផង ក៏ស្រាប់តែឈ្មោះ ផាន ភណ្ឌ័ ប្រកាច់ដួលស្លាប់ភ្លាមៗតែម្តង ទោះបីជាមានការជួយសង្គ្រោះ ពីសំណាក់អ្នកធ្វើដំណើរក៏ដោយ។
មនុស្សដែលចោមរោមមើល បានសាកសួរទៅប្តី ថាមកពីណាហើយទៅណា ហើយបុរសជាប្តីបានរៀបរាប់ថា ដោយសាជីវភាពខ្វះខាត ពួកគេប្តីប្រពន្ធ បាននាំគ្នាទៅស៊ីឈ្នួលកាប់អំពៅឲ្យគេ នៅឯស្រុកម៉ាឡៃ តែទៅបានបីថ្ងៃពុំមានការងារធ្វើ ក៏ត្រឡប់ទៅភូមិកំណើតវិញ។ ក្នុងពេលធ្វើដំណើរ មិនមានលុយហូបអាហារទេ គឺមានសម្រាប់តែថ្លៃឡានប៉ុណ្ណោះ សូម្បីតែកូនប្រុសតូចមួយនេះ ក៏មិនបានហូបអ្វីដែរ តាំងពីស្រុកម៉ាឡៃ មកដល់ចំណតរថយន្តសៀមរាប គឺមិនបានហូបអីសូម្បី តែមួយម៉ាត់។
បុរសជាប្តីបានបន្តថា តាមពិតប្រពន្ធរបស់គាត់ មិនបានហូបអីតាំងពីល្ងាច មុនពេលចាកចេញពីស្រុកម៉ាឡៃ រហូតខ្យល់គរ ក៏ថាបាន។ បើស្តាប់តាមការរៀបរាប់របស់ប្តីស្ត្រីរងគ្រោះ អ្នកខ្លះថាខ្យល់គរ ឯអ្នកខ្លះថា ស្ត្រីអភព័ខាងលើ អាចស្លាប់ដោយសាដាច់អាហារ ព្រោះគិតមកទល់ពេលស្លាប់ គឺមានរយៈពេលពីរថ្ងៃទៅហើយ។ យ៉ាងណាក៏ដោយ សពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ច នាំយកទៅតម្កល់ទុក នៅវត្តត្រាំនាគ រងចាំបងប្អូនមកពីស្រុកនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
No comments:
Post a Comment
yes