កណ្ដាលៈ លោកសង្ឃ៣អង្គ ដែលគង់រៀនសូត្រនៅក្នុងវត្តជលធារ៉ាសម្បត្តិ
ហៅវត្តទួលក្រ សាំង នៅថ្ងៃចូលឆ្នាំបង្ហើយបានបបួលគ្នាទិញស្រាបៀរផឹក
រហូតដល់ស្រវឹងស្រែកឡូឡា ពេញកុដិបង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទនាំគ្នាមកចោមរោមមើល
ហើយចុងក្រោយត្រូវ សមត្ថកិច្ចនាំខ្លួន ។
ហេតុការណ៍ភ្ញាក់ផ្អើល ព្រះសង្ឃនាំគ្នាឆាន់ស្រា
រហូតស្រវឹងស្រែកឡូឡា ខាងលើនេះកើត ឡើង កាលពីវេលាម៉ោង ៦និង ១០នាទីល្ងាច ថ្ងៃទី១៦
ខែមេសា ឆ្នាំ២០១៣ នៅក្នុងវត្តជល ធារ៉ាសម្បត្តិ ហៅវត្តទួលក្រសាំង
ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាល ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា ព្រះសង្ឃ ៣ អង្គ
ដែលមកគង់ នៅវត្តខាងលើ ហើយនាំគ្នាឆាន់ស្រារហូតស្រវឹងមានព្រះនាម ទី១-យិន នឿម
ព្រះជន្ម២៩ឆ្នាំ មាន ស្រុកកំ ណើតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ, ទី២-អ៊ឹម ចាន់ថន ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ
ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ខាត់ សារ៉ាត់ ព្រះជន្ម ២២ ឆ្នាំ
មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។
ព្រះសង្ឃទាំង៣អង្គនេះបានមកគង់ និងរៀនសូត្រនៅវត្តខាងលើ។
ប្រភពដដែលបន្តថា បន្ទាប់ពីព្រះសង្ឃទាំង៣អង្គខាងលើ
ឆាន់ស្រាហើយស្រែកឡូឡាឮដល់ ពុទ្ធបរិស័ទ ដែលនាំគ្នាមកធ្វើបុណ្យមានគ្នារាប់រយ
នាក់នាំគ្នាឡោមព័ទ្ធវត្តហើយចង់ផ្ទុះអំពើ ហិង្សា ក៏ព្រោះតែមានកំហឹងមិនគួរព្រះសង្ឃមកឆាន់ស្រា
ធ្វើឲ្យខូចដល់ព្រះសង្ឃឯទៀត ជា ពិសេសប៉ះពាល់ដល់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។
ក្រោយពីប្រជាពលរដ្ឋរាប់ រយនាក់ឡោមព័ទ្ធវត្ត សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ ហើយយកព្រះសង្ឃទាំង
៣អង្គខាង លើមកកាន់វត្តឈូងលៀប ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ជាបណ្ដោះអាសន្ន
ដើម្បីដោះ ស្រាយជាក្រោយ ៕
No comments:
Post a Comment
yes