សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 26, 2013

គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញប្រជុំរៀបចំអ្នកសង្កេតការណ៍បោះឆ្នោត



នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសា នេះ គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការរៀបចំអ្នក សង្កេត ការណ៍ សំរាប់ការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ខាងមុខ ក្រោមអធិបតីភាពលោក ហូរ វ៉ាន់ ជាប្រ ធាន លោក ម៉ោញ សាផាន និងលោក ចៅ សម្បត្តិ ជាអនុប្រធាន រួមទាំងថ្នាក់ ដឹក នាំគណៈ កម្មាធិ ការប្រតិបត្តិរាជធានីភ្នំពេញមួយចំនួនទៀត។ 

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាគ្នាលើការរៀបចំភ្នាក់ងារសង្កេតការណ៍សំរាប់ រាជ ធានីភ្នំពេញ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ព្រមទាំងការរៀបចំ បណ្តុះ បណ្តាលគ្រូបង្គោល និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោត ៕

No comments:

Post a Comment

yes