រូបថត ព្រៃនគរ
តុលាការប្រជាជនបក្សកុម្មុយនីស្តវៀតណាមបើកសវនាការជំនុំជម្រះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១០
លើសំណុំរឿងលោក ថាច់ សោភ័ណ្ឌ អតីតចៅអធិការវត្តនិរោធកំពង់ក្សាន្តក្នុងខេត្តព្រះត្រពាំង
ទឹកដីកម្ពុជាក្រោម ទាក់ទងនិងការធ្វើសកម្មភាពនៅក្រៅប្រទេសប្រឆាំងនិងរដ្ឋាភិបាលវៀតណាម។
ការបើកសវនាការលើអតីតចៅអធិការរូបនេះគឺបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសវៀតណាម
បានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១០ កន្លងមកនេះ។ ហើយការចាប់ខ្លួនលោក ថាច់ សោ
ភ័ណ្ឌ គឺបន្ទាប់ពីអតីតសង្ឃរូបនោះបានលាចាកសិក្ខាបទកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០។
ចំពោះការប្រកាសសាលក្រមផ្តន្ទាទោសលោក ថាច់ សោភ័ណ្ឌ ពីសំណាក់តុលាការប្រជាជនបក្ស
កុម្មុយនីស្តវៀតណាមគេនៅពុំទាន់ដឹងលទ្ធផលនៅឡើយទេ។ គួរបញ្ឆាក់ថា នាពេលកន្លងមក
លោក ទឹម សាខន អតីតចៅអធិការវត្តភ្នំដិនខាងជើងក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់យកទៅដាក់
ពន្ធនាគារផងដែរ ប៉ុន្តែបានរួចខ្លួនវិញហើយនិងកំពុងតែស្ថិតនៅក្រៅប្រទេស។ចំណែកប្រជាពលរដ្ឋ
ខ្មែរកម្ពុជាក្រោមមួយចំនួនក៏ត្រូវបានរងការគាបសង្កត់ផងដែរ៕

No comments:
Post a Comment
yes