សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

វីគីលីក​បង្ហាញ​ឯកសារ​ស្តី​ពី​ការ​ដួល​រលំ​របប លន់ នល់

130109_01
ទាហាន​របស់​លោក លន់ នល់​ ចងទង់​ជ័យ​សនៅ​លើ​រថ​ក្រោះ​របស់​ពួក​គេ​​បន្ទាប់​ពី​​បាន​
ចុះ​ចាញ់​ ខណៈពេល​ដែល​ទាហាន​ខ្មែរ​ក្រហម​ចូល​រាជធានី​ភ្នំពេញថ្ងៃ​ទី​១៧ មេសា ១៩៧៥
ភ្នំពេញៈ ឯកសារ​ការ​ទូត​រាប់​ពាន់​ទំព័រ មាន​ពិពណ៌នា​លម្អិត​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ដែល នាំ​ឲ្យ​ឈាន​ដល់​ការ​ដួល​រលំ​របប​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៧៥ បាន​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ វីគីលីក ជា​គេហ​ទំព័រ​ប្រឆាំង​ភាព​សម្ងាត់ កាល​ពី​ម្សិលមិញ។
ឯកសារ​ការ​ទូត​មាន​ឈ្មោះ​ថា​Kissinger Cables ​បន្ទាប់​ពីរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​កាល​នោះ គឺ​លោក Henry Kissinger ​រួម​បញ្ចូល​ឯក​សារ​ជាង​ ១,៧ លាន​ឯកសារ​ដែល​បាន​ផ្ញើ​ទៅ​មក​ឆ្លើយ​ឆ្លង​គ្នា​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៣​ ​ទៅ​១៩៧៦។ ឯកសារ​ទាំង​នោះ នៅ​តែ​មិន​អាច​ចូល​មើល​បាន​នៅ​មុន​ពេល​មាន​ការ​បោះពុម្ព​ផ្សាយ​ដោយ​វីគីលីក។
ឯកសារ​លេច​ធ្លាយ​ជាច្រើន​ដែល​ដាក់​ផ្សាយ​ក្នុង​គេហទំព័រ​នេះ​កាល​ពី​ ឆ្នាំ​២០១០ និង​២០១១ ​និង​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​ពិភពលោក ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​វា​បង្ហាញ​អំពី​រឿង​រ៉ាវ​និង​វិបត្តិការ​ទូត​ ​និង​លើក​ឡើង​អំពី​ភាព​តាន​តឹង​ ហើយ​ដែល​អ្នក​ខ្លះ​បាន​ហៅ​ការ​លេច​ធ្លាយ​នៃ​ឯកសារ​ទាំង​នោះ​ថា ជា​កាតាលីករ​នាំ​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ។

នៅ​ក្នុង​ប្រទេស កម្ពុជា ឯកសារ​ដែល​លេច​ធ្លាយ​នោះ បាន​បង្ហាញ​ជា​ចម្បង ចន្លោះ​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ដល់​ទសវត្សរ៍​ឆ្នាំ​២០១០ ហើយ​វា ​បាន​ផ្តល់​នូវ​ការ​បង្ហាញ​គួរ​ឲ្យ​​អាម៉ាស់​មួយ​ចំនួន រួម​ទាំង​ការ​បង្ហាញ​អំពី​ភាព​កខ្វក់​របស់​សេដ្ឋី​កំពូល​ចំនួន​១០​រូប និង​បង្ហាញ​អំពី​បញ្ហា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​​ទំនាក់​ទំនង​នៅ​ក្នុង​គ្រួសារ​រាជវង្ស។
ឯកសារ​មួយ​ចំនួន ​លេច​ធ្លាយ​កាល​ពី​ដើម​ដំបូង បាន​បង្ហាញ​អំពី​ភាព​មិន​ស្រុះ​ស្រួល​គ្នា ដែល​កំពុង​កើត​ឡើង​ខ្លាំង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​ឧត្តម សេនីយ៍​ លន់ នល់ ជា​ឧត្តម​សេនីយ៍​ដែល​អាមេរិក​គាំទ្រ និង​បាន​ដឹក​នាំ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ប្រឆាំង​នឹង​ប្រមុខ​រដ្ឋ​ សម្តេច​ព្រះ នរោត្តម សីហនុ។
កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​សីហា នៅ​ក្នុង​ឯក​សារ​ឆ្នាំ​១៩៧៣ ឯក​អគ្គ​រដ្ឋ​ទូត​ Emory Swank បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សន​វិស័យ​របស់​ប្រទេស​មិន​ដល់​មួយ​សប្តាហ៍ មុន​ការ​បញ្ចប់​បេសកកម្ម​របស់​លោក។
ក្នុង​ឯកសារ​បញ្ជាក់​ថា៖ «​ភាព​តស៊ូ​របស់​ឧត្តម​សេនីយ៍ ដូច​ដែល​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ វា​បាន​ឆ្លង​កាត់​ភាព​រង្គោះ​រង្គើ​ទាំង​នេះ​ពិត ជា​ពិសេស​។ ​ជាមួយ​នឹង​ការ​បន្ត​ក្តោប​អំណាច ​កាន់​កាប់​កម្លាំង​ប្រដាប់​អាវុធ​ និង​កិច្ច​ការ​យោធា ដែល​ជា​មូលដ្ឋាន​អំណាច​ពិត​ប្រាកដ​របស់​គាត់​ ​នេះ​គ្មាន​អ្វី​សង្ស័យ​ទេ វា​ពន្យល់​អំពី​ការ​រស់​ក្នុង​អំណាច។ ប៉ុន្តែ ភាព​ជា​អ្នក​ដឹក​នាំ​ដែល​គាត់​បាន​ផ្តល់​ដល់​ប្រជាជន​របស់​គាត់ មាន​លក្ខណៈ​មិន​ច្បាស់​លាស់ និង​ភាព​មិន​ឆ្លាត​វៃ​ជាច្រើន​លើក​របស់​គាត់ និង​កេរ្តិ៍​ឈ្មោះ​​ត្រឹម​ត្រូវ​ និង​​មិន​ត្រឹម​ត្រូវ​របស់​គាត់ ដែល​ឥឡូវ​ មាន​ភាព​ងងឹត​ ​ដែល​អាច​រំពឹង​ថា នឹង​គ្រប់គ្រង​បាន។
ឯកអគ្គ រដ្ឋ​ទូត​ផ្តល់​ការ​និយាយ​មិន​ត្រង់​ទៅ​ជួរ​គណបក្ស​ជាតិ​សាសន៍​និយម របស់​អាមេរិក​ ដែល​ធានា​ថា រដ្ឋាភិបាល​អាមេរិក​នឹង​មិន​រក្សា​ជំរំ​យុទ្ធសាស្រ្ត​ក្នុង​ប្រទេស​ កម្ពុជា​អស់​ពេល​កន្លះ​ទសវត្សរ៍​នោះ​ទេ​។  ​ឯក​អគ្គ​រដ្ឋ​ទូត​ Swank បាន​សរសេរ​ថា៖ «ពួក​គេ​បាន​គាប​សង្កត់​ធ្ងន់​ខាង​ពាក្យ​សម្តី ស្តី​ពី​អធិបតេយ្យភាព​និង​ឯក​រាជភាព ប៉ុន្តែ​ ពួក​គេ​ពិត​ជា​មាន​ភាព​ងាយស្រួល​ និង​មាន​ភាព​សោះ​អង្គើយ ... និង​ទំនាក់​ទំនង​ការពារ ដូច​គ្នា​ជាមួយ​និង​ប្រទេស​ក្រោម​អាណា​និគម​បារាំង​ ឬ​ជា​មួយ​អំណាច​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥៤ (១៩៥៤‑​១៩៦៩) ​ឬ​ថ្មីៗ​នេះ ជាមួយ​ខ្លួន​ឯង​នៅ​ក្នុង​ទំនាក់ទំនង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ ដែល​ជា​ការ​បោះ​​ជំហាន​យ៉ាង​លឿន​បំផុត​មិន​ធ្លាប់​មាន ដែល​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​១៩៧០»។
វិសាលភាព​នៃ​ទំនាក់ទំនង​មិន​ ឯករាជ្យ និង​ពឹង​ពាក់​គ្នា​នោះ គឺ​ពិត​ជា​មាន​លក្ខណៈ​ឯកជន​ណាស់​នៅ​ក្នុង​ឯកសារ​នោះ ដែល​រៀប​រាប់​លម្អិត​អំពី​ការ​សន្ទនា​រវាង​ឯក​អគ្គ​រដ្ឋ​ទូត USAID ​លោក Jonh Hannh និង​ សេនា​ប្រមុខ លន់ នល់ ក្នុង​ខែ​មីនា ឆ្នាំ​១៩៧៣។
ឯក​អគ្គ​រដ្ឋ​ទូត Swank បាន​សរសេរ​ថា៖ « [Hannh] បាន​សង្កត់​ធ្ងន់​លើ​ឧត្តម​សេនីយ៍ ពី​តម្រូវ​ការ​ក្នុង​ការ​​ធ្វើ​គោល​នយោបាយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​សកម្ម​ពី​ប្រជាជន​«​តិច​តួច»​របស់​ កម្ពុជា»។
ដោយ​សុំ​ឲ្យ​​ លន់ នល់ ​បង្ក្រាប​ទាហាន​«ខ្មោច​»​ដែល​មាន​នៅ​ក្នុង​បញ្ហា​ប្រាក់​ខែ​របស់​យោធា ​ដែល​នេះ​ជា​វិធានការ​តូច​មួយ​នៃ​ការ​បង្ក្រាប​អំពើ​ពុករលួយ ដែល​បាន​យាយី​ដល់​របប​នេះ លោក Hannh បាន​សង្កត់​ធ្ងន់​អំពី​«ឆន្ទៈ​របស់​អាមេរិក ដើម្បី​ជួយ​ប្រទេស​នានា​ដែល​ជា​ផ្នែក​របស់​ពួក​គេ»។
នៅ​ពាក់ កណ្តាល​ទសវត្សរ៍​ឆ្នាំ​៧០ វា​ច្បាស់​ ដែល​ថា ​ស្ថានភាព​នៃ​កិច្ចការ​នោះ គឺ​វា​នៅ​ឆ្ងាយ​ពី​ស្ថិរភាព ប្រសិន​បើ​មិន​មាន​ការ​គាំទ្រ​ពី​អាមេរិក។
នៅ​ក្នុង​សំណើ ជា​បន្ទាន់​មួយ​ដែល​លោក Kissinger សុំ​បន្ត​ផ្តល់​ប្រតិបត្តិការ​ភ្លើង​ខៀវ ឯក​អគ្គ​រដ្ឋ​ទូត​កត់​សម្គាល់​ថា វា​មិន​មាន​ការ​សង្ស័យ​ទេ​ ដែល​ថា «ក្នុង​រយៈ​កាល​បី​ឆ្នាំ​កន្លង​ទៅ វា​បាន​ផ្តល់​ភាព​ចាំបាច់​សម្រាប់​ការ​រស់​»។​
លោក​បញ្ជាក់​ថា ៖ «​ប្រសិន​បើ​មិន​មាន បេសកកម្ម​នៅ​តំបន់​ទន្លេ​មេគង្គ​ទៀង​ទាត់ ឬ​យន្ត​ហោះ​សង្គ្រោះ​បន្ទាន់ ទីក្រុង​ភ្នំពេញ​ដែល​មាន​ប្រជាជន​ចំនួន ១,៣​ លាន​នាក់ នឹង​លែង​ជា​ទីក្រុង​រស់​រវើក​ដូច​មុន​ទៀត​ហើយ។ នៅ​ពេល​ខាង​មុខ​ វា​នឹង​លែង​មាន​អគ្គិសនី​ លែង​មាន​ឧស្សាហកម្ម​ លែង​មាន​ស្តុក​ស្រូវ​អង្ករ​ច្រើន​ដូច​មុន​ទៀត​ហើយ»។
«ជា​អ្នក​ដែល ទើប​មក​ថ្មី​នៅ​ទី​នេះ ​ខ្ញុំ​ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​ការ​ខ្វះ​វិញ្ញាណ នៃ​ភាព​បន្ទាន់​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល និង​អំពី​ប្រជាជន​។ ​នៅ​ក្នុង​ភាព​ផ្ទុយ​ស្រឡះ ចំពោះ​ភាព​មិន​ចេះ​បត់​បែន ការ​គ្រប់គ្រង​យង់​ឃ្នង​របស់​ពួក​កុម្មុយនីស្ត​ខ្មែរ រដ្ឋាភិបាល​មិន​អាច​បណ្តុះ​សតិ​សម្បជញ្ញៈ​និង​វិន័យ ​ឬ​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ​ខ្លាំង​ទៅ​ដល់​មន្រ្តី​ស៊ីវិល ​និង​យោធា»។
នៅ​ក្នុង​ឯកសារ​មួយ នា​ឆ្នាំ​១៩៧៣​ ពាក់​ព័ន្ធ​នឹង​ភាព​យន្ត​របស់ សម្តេច នរោត្តម សីហនុ មន្រ្តី​ការ​ទូត​ម្នាក់​សំដៅ​ទៅ សា ឡុតស ដែល​ក្រោយ​មក​ស្គាល់​ថា​ជា​ប៉ុល ពត ជា​ឥស្សរជន​​កុម្មុយនីស្ត​សំខាន់»។ ក្នុង​ឆ្នាំ​១៩៧៤ ឯកអគ្គ​រដ្ឋ​ទូត Dean បាន​ចង្អុល​បង្ហាញ​គាត់​ថា ​ជា​«មេ​បញ្ជា​ការ​យោធា​កំពូល​»​មុន​ពេល​ការ​បង្ហាញ​ពី​ភាព​នៅ​ឆ្ងាយ​ ពី​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ​របស់​មេ​កុម្មុយនីស្ត​រូប​នេះ​ពី​សម្តេច សីហនុ នៅ​ពេល​ពួក​គេ​ទទួល​បាន​អំណាច។
ឯកអគ្គ​រដ្ឋ​ទូត Dean ​សរសេរ​ថា​ ៖ «ពួក​កុម្មុយនីស្ត​ខ្មែរ​ក្រហម​លែង​ប្រឹង​ប្រែង​ធ្វើ​កិច្ចការ​ តាម​រយៈ​កិត្យានុភាព​ដែល​កំពុង​បាត់​បង់​របស់ សម្តេច នរោត្តម សីហនុ ​នៅ​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ»។
ជា​អ្នក​តាមដាន​ស្ថានភាព​ដោយ​យក ​ចិត្ត​ទុក​ដាក់ អគ្គ​រដ្ឋ​ទូត Dean គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ ផ្លាស់​ប្តូរ​នយោបាយ និង​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​នឹង​វិសាលភាព​នៃ​ការ​លុក​លុយ​បង្ហូរ​ឈាម របស់​ខ្មែរ​ក្រហម​។ ក្នុង​ឯក​សារ​នោះ គាត់​បាន​ក្រើន​រំឭក​ថា បក្ស​កុម្មុយនីស្ត​ខ្មែរ​បាន​បង្កើត​នូវ​ភាព​សាហាវ​យង់​ឃ្នង​ក្នុង​ការ​ ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចរិត​ជា​មូល​ដ្ឋាន​របស់​ប្រជា​ជន​ខ្មែរ​​ ដូច​ដែល​បង្ហាញ​ផង​ដែរ​ ដោយ​ប្រជាជន​ភៀស​ខ្លួន​ជាច្រើន​ពី​ក្នុង​របប​ខ្មែរ​ក្រហម»។
នៅ ពេល​នោះ ឯកអគ្គ​រដ្ឋ​ទូត Dean សរសេរ​ថា​៖ «ការ​ចាកចេញ​ដែល​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ ដោយ​មន្រ្តី​ស្ថាន​ទូត​អូស្រ្តាលី... គឺ​ត្រូវ​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​នៅ​ជុំវិញ​ទីក្រុង​ឥឡូវ​នេះ​​។ ​វា​បាន​ធ្វើ​ឲ្យ​សហការី​ជាច្រើន​ក្នុង​ចំណោម​សហការី​របស់​ខ្ញុំ​ដែល​ មាន​និន្នាការ​ភ័យខ្លាច ចង់​ចាក​ចេញ​ដែរ»។
នៅ​ថ្ងៃទី១៣ ខែ​មីនា ឆ្នាំ​១៩៧៥​ «នៅ​នាទី​ចុង​ក្រោយ ខ្មែរ​និង​បរទេស បាន​ហៅ​មិត្តភក្តិ​ខ្លួន​នៅ​ក្នុង​ស្ថាន​ទូត​អាមេរិក​ដើម្បី​សុំ​ឡើង​ យន្ត​ហោះ​ USAID ​ដើម្បី​ចាក​ចេញ​ទៅ​ទីក្រុង​បាង​កក​ ឬ​សុំ​ជិះ​​យន្ត​ហោះ​ដទៃ​​​ផ្សេង​ទៀត​ដែល​អាច​នំា​ពួក​គេ​ចេញ​ពី​ក្រុង​ ទៅបាន​»៕ 

No comments:

Post a Comment

yes