សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 11, 2013

បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ថ្ងៃ​២៤​មេសា

130411_03
សមា​ជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​សមាជ​កាលពី​ថ្ងៃ​អា​ទិត្យ​
គណ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​(CNRP) នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ទី ២៤​ខែ​មេសា​ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ ឆ្នោត​(គ.ជ.ប) ធ្វើ​ទៅ​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​ធ្វើ កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ជំរុញ​ឲ្យ​មាន​វត្តមាន​របស់​លោក សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត។
CNRP នឹង​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​អំពី​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម ដែល​មាន​អ្នក​ចូល​រួម ៤ ពាន់​នាក់​នេះ នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ លោក យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​ CNRP បាន​ថ្លែង​ថា គ.ជ.ប. ត្រូវ​តែ​ទទួល​ស្គាល់​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត មិន​មាន​តម្លាភាព ព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាត់​ឈ្មោះ។ ដូច្នេះ​ គ.ជ.ប. ត្រូវ​តែ​ធ្វើ​តាម​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ លោក​ សូរិយ៉ា​ស៊ូប៊ែរឌី និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជា​ច្រើន​ទៀត ដែល​ស្នើ​ឲ្យ គ.ជ.ប.ផ្លាស់​ប្តូរ និង​ធ្វើ​កំណែ​ទម្រង់​សមា​សភាព​របស់​ខ្លួន​។

លោក យឹម សុវណ្ណ បញ្ជាក់​ថា​៖« ប្រសិន​បើ ​គ.ជ.ប. មិន​ធ្វើ​កំណែ​ទម្រង់​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទេ មាន​ន័យ​ថា គ.ជ.ប.​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច»។
យោង​តាម​របាយការណ៍​កាល​ពី​សប្តាហ៍​មុន​របស់ Comfrel បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​១លាន​២ សែន​នាក់​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២។ ​ Comfrel និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​បាន​ទាមទារ​ឲ្យ​ គ.ជ.ប.ធ្វើ​សវនាកម្ម​បញ្ជី​ឈ្មោះ​ឡើង​វិញ​ប៉ុន្តែ​គ.ជ.ប.បាន​បដិសេធ។
អគ្គលេខាធិការ គ.ជ.ប. ​លោក ទេព នីថា ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា គ.ជ.ប. មិន​អាច​ធ្វើ​តាម​អនុសាសន៍​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​បាន​ទេ។ លោក​ និយាយ​ថា​៖«ពួក​គេ​មិន​ត្រូវ​បង្ខំ​ឲ្យ គ.ជ.ប​ធ្វើ​តាម​ពួក​គេ​ទេ​។ ​បើ​ គ.ជ.ប. ធ្វើ​តាម​គណបក្ស​ណា​មួយ វាហាក់​បី​ដូច​ជា​ គ.ជ.ប. លម្អៀង​»។
លោក ទិត សុធា អ្នក​នាំ​ពាក្យ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ហៅ​គម្រោង​ការ​ធ្វើ​បាតុកម្ម​របស់ CNRP ថា ជា​សកម្មភាព​ខុស​ច្បាប់។ លោក​និយាយ​ថា​៖« ការ​ធ្វើ​បាតុ​កម្ម​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​មក​ វិញ​របស់​លោក សម រង្ស៊ី គឺ​ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត​។ ​លោក សម រង្ស៊ី ​មក​ ឬ​មិន​មក វាជា​សិទ្ធិ​របស់​បុគ្គល​ សម រង្ស៊ី​ មិន​មែន​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល​ទេ​»។
អ្នក​នាំ​ពាក្យ​សាលា ​រាជធានី​លោក ឡុង ឌីម៉ង់ បាន​ព្រមាន​ថា ប្រសិន​បើ​បាតុកម្ម​របស់ CNRP បង្ក​បញ្ហា​ស្មុគ​ស្មាញ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​អាជ្ញាធរ រាជធានី​នឹង​ស្នើ​សុំ​ជំនួយ​ពី​ក្រសួង​មហាផ្ទៃ​ដើម្បី​ចាត់​វិធានការ ៕

No comments:

Post a Comment

yes