សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 5, 2013

និន្នាការ​ជំរុញ​ពលរដ្ឋ​ចូល​ជាមួយ​គណបក្ស​នយោបាយ

130405_08
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
ជា​ទ្រឹស្តី​នៃ​ការ​ចូល​គណបក្ស គឺជា​ការ​ជំរុញឲ្យ​ពល​រដ្ឋ​ចូល​ធ្វើ​នយោ​បាយ ​ដោយ​ផ្ទាល់​ មាន​​ន័យ​ថា​ ទៅ​កាន់​តំណែង​រដ្ឋ ឬ​ជា​ប្រយោល គឺ​តាម​រយៈ​ការ​ផ្តល់​មតិ​យោបល់។​ ប៉ុន្តែ​សូម​ក្រឡេក​មើល​មក​ប្រទេស​កម្ពុជា​វិញ សួរថា តើ​ការ​ជំរុញ​ឲ្យ​ពល​រដ្ឋ​ចូល​រួម​ក្នុង​ឆាក​នយោបាយ មាន​អ្វី​ខ្លះ​ជា​បំណង​ល្អ ហើយ​អ្វី​ខ្លះ​ដែល​បង្ក​ប់​នៅ​ពី​ក្រោយ ហើយ​តើ​ប្រ​ជា​ពលរដ្ឋ​ គប្បី​ត្រូវ​តែ​ចូល​គណបក្ស​ដើម្បី​បាន​ទទួល​ផល​ប្រយោជន៍​សម្រាប់​ ខ្លួន​ដែរ​ឬ​ទេ?​
លោក​ កែម ​ឡី អ្ន​ក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​ជាអ្នក​វិភាគ​ឯករាជ្យ​ម្នាក់ បាន​បង្ហាញ​ការ​យល់​ឃើញ​លើ​បញ្ហា​នេះ មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម ​៖
តើ​ការ​កៀង​គរ​ឲ្យ​ប្រជា​ពលរដ្ឋ​មន្រ្តី​រាជ​ការ​និស្សិ​ត​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​មាន​ន័យ​ដូច​ម្ដេច ?​
ទាំង គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច​ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​ឆាក​នយោបា​យ​នេះ​ គឺ​ដើម្បី​បម្រើ​មហិច្ឆតាន​យោបាយ​របស់​គណ​បក្ស​ទៅ​វិញ​ទេ​ ហើយ​ការ​ចូល​រួម​នោះ​មិន​មែន​ជា​ការ​ចូល​រួម​ជា​ដៃគូ​ជាការ​ចូល​រួម​ដោយ​សកម្ម​ទេ គឺ​គ្រាន់​តែ​ចូល​រួម​ជា​សមាជិក​ជា​អ្នក​អង្គុយ​ស្តាប់​។​ ការ​ចូល​រួម​របៀប​នេះ​ មាន​ន័យ​ថា ​សំឡេង​មតិ​យោបល់​គំនិត​ សេច​ក្តី​ត្រូវ​ការ ​និង​ការ​ព្រួយ​បារម្ភ​គឺ​អត់​មាន​ឥទ្ធិ​ពល​អ្វី​ទាល់​តែ​សោះ​ទៅ​លើ​សេចក្តី ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ តាំង​ពី​ភូមិ​ រហូត​ដល់​ថ្នាក់​កំពូល​។​ និយាយខ្លី​ទៅ ​ គឺ​វា​ផ្តល់​ប្រយោជន៍​ទៅ​លើ​តែ​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ។​ បរិបទ ​ចូល​រួម​ក្នុង​គណ​បក្ស​របស់​ប្រជាពលរដ្ឋ​ គឺ​ត្រូវ​គណបក្ស​នោះ​យក​ទៅ​ធ្វើ​ជំនួញ​នយោបាយ​ទៅ​វិញ​ទេ​ មាន​ន័​យ​ថា ​ដើម្បី​ឲ្យ​ខ្លួន​ឈ្នះ​បន្ត​ទៀត​ ដើម្បី​ខ្លួន​បាន​ដឹក​នាំ​ប្រទេស​ម្តង​ ឬឲ្យ​ខ្លួន​ធ្វើ​អី​ស្រេច​តែ​ចិត្ត​។...​នេះ​ហើយ​ជា​ការ​បក​ស្រាយ​ប្រជាធិបតេយ្យ​ខុស។

ម៉្យាង​ទៀត​ ខ្ញុំឃើ​ញ​របៀប​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​គណ​បក្ស​នយោបាយ​ជា​របៀប​ កេង​ប្រវ័ញ្ច​និង​ឲ្យ​ពួក​គាត់​អង្គុយ​ចាំ​តែស្តាប់​សុទ្ធ​សាធ​។ សួរ​ថា​ អ្នក​ទាំង​នេះមាន​ឥទ្ធិពល​អ្វី​ទៅ​លើសេ​ចក្តី​សម្រេច​ចិត្ត​របស់​ថ្នាក់​ ដឹក​នាំ​ទេ​?​ បើ​ពួកគាត់​​មិន​បាន​បញ្ចេញ​មតិយោបល់​ នោះ​ហើយ​ជា​គ្រោះ​ថ្នាក់​។ ​ការ​រុញ​ប្រជា​ជន​ឲ្យចូល​បក្ស​ចូល​ក្នុង​នយោបាយ​ តែ​មិន​រុញ​ឲ្យ​ប្រជា​ជន​មាន​ឥទ្ធិ​ពល​លើ​សេចក្តី​សម្រេច​ចិត្ត​បក្ស ​សេចក្តី​សម្រេច​ចិត្ត​នោះ​ច្បាស់​ជា​ការពារ​​ប្រយោជន៍​អ្នក​ធ្វើ​សេចក្តី​ សម្រេច​នោះ​មុន​គេ​។ ​ខ្ញុំ​ឧទាហណ៍​ជ្រុង​មួយ ​បើ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទៅ ​គឺ​កូន​ចៅ​គាត់​កាប់​ឈើក៏​បាន ​រុករក​រ៉ែ​ក៏​បាន ​ហើយ​បើ​មិន​ធ្វើ​អី​ទេ គាត់​លក់​វាបន្ត​ក៏​បាន​។​អ៊ីចឹង​សេចក្តី​សម្រេច​នោះ​វា​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​តែ​មួយ​ក្រុម​ដែល​បង្កើត​ដី​សម្បទាន​សេដ្ឋ​កិច្ច​ហ្នឹង ​ព្រោះ​វា​គ្មាន​ឥទ្ធិពល​មក​លើ​ពលរដ្ឋ​ ឯពល​រដ្ឋ​ក៏​គ្មាន​ឥទ្ធិពល​ទៅ​លើ​សេច​ក្ដី​សម្រេច​នោះ​។
មតិ​ខ្លះ​លើក​ថា ​ការ​បណ្តុះ​គំនិត​បក្ស​គឺជា​ប្រពៃណី​អាក្រក់​ដល់​ប្រទេស​ជាតិ​ទៅ​អនាគត តើ​លោក​យល់​បែប​ណា?​
បើ ​សិន​ជា​បណ្តុះ​គំនិត​ដូច​រាល់​ថ្ងៃ​នេះ​សមាជិក​ម្នាក់​ៗ​ គ្រាន់​តែ​ជា​អ្នក​សុំគេ​និង​អរគុណ​គេ ​ពិសេស​យុវជន​ដែល​ចូល​គណបក្ស​នោះ​ មិន​បាន​បញ្ចេញ​មតិ​យោបល់​ទេ វា​គឺ​ជា​របត់​ថ្មី​មួយ​ដែល​នាំ​ដល់​ក្តី​មហន្តរាយ​ស្រុក​ទេស​ទៅ​វិញ​ ហើយ​ជា​របត់​ថ្មី​មួយ​ដែល​នាំ​ឲ្យ​យុវជន​ក្លាយ​ជា​អ្នក​បម្រើន​យោបាយ​ របស់​បក្ខ​មួយ​ ដែល​មិន​មែន​ជា​ម្ចាស់​លើ​នយោបាយ​។ យើង​មិន​ដែល​ឃើញ​ដំណើរ​ការ​ជ្រើស​រើស​យុវជន​ឲ្យ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ ជា​របៀប​ចាប់​ឆ្នោត​ឬ​រៀប​ចំមើល​ទៅ​លើ​ចំណេះ​ដឹង​ បទពិសោធ​និង​តាម​អាយុ​ គឺ​អត់​ឃើញ​មាន​ការ​ជ្រើសរើស​បែប​នេះ​ទេ​។​ពួក​គាត់​គ្រាន់​តែ​ជា​អ្នក​ បម្រើ​នយោបាយ​បក្ស​ មិន​មែន​ជា​ម្ចាស់​លើ​នយោបាយ​គណបក្ស​នោះ​ទេ នេះ​ហើយ​ដែល​យើង​ត្រូវ​កត់​សម្គាល់​។
មតិ​ខ្លះ​ថា អ្នក​នយោបាយ​ខ្មែរ​កៀង​គរ​ពលរដ្ឋ​ឲ្យ​ចូល​ជា​សមាជិក​បក្ស តែ​ពួក​គេ​មិន​ឃើញ​​ទទួល​​បាន​ផល​អ្វី​ពី​បក្សវិ​ញ​សោះ​ តើ​លោក​យល់​ថា​ បែប​នេះ​បក្ស​មាន​ឆន្ទៈ​ស្មោះ​ត្រង់​ចំពោះ​សមាជិក​ទេ?
ករណី​នេះ ​យើង​​ឃើញ​គណបក្ស​ប្រឆាំង​កៀង​គរ​យុវជន​ឲ្យ​ចូល​រួម ​ហើយ​ស្រាប់​តែ​ប្រកាស​ថា ខ្វះ​បេក្ខជន​តំណាង​រាស្រ្ត​ ប៉ុន្តែ​ការ​ប្រកាស​រើស​យុវជន​ឲ្យ​ឈរ​ឈ្មោះ​វិញ ​គឺ​មិន​ដែល​ឃើញ​មាន​ទេ​។​យើង​ឃើញ​ហើយ​ថា ​ប្រធាន​ចលនា​យុវជន​ទាំង​ប្រឆាំង ​ទាំង​នៅ​ក្នុង​រដ្ឋាភិបាល ពួក​គេ​អត់​បាន​ចូល​ទៅ​ក្នុង​គណៈ​កម្មការ​នាយក​បក្ស​ទេ​​ និង​បាន​ចូល​ទៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​កំពូលៗ​បក្ស​ទេ ដូច្នេះ​ពុំ​មាន​តម្លាភាព​ក្នុង​ការ​ជ្រើសរើ​សបេក្ខជន​ទេ​ហើយ​ក៏​គ្មាន​ វាសនា​ទៅ​ចូល​រួម​ឈរ​ឈ្មោះ​ក្នុង​លេខ​រៀង​របស់​តំណាងរាស្រ្ត​ដែរ គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ឲ្យ​នយោបាយ​បក្ស​តែ​ប៉ុណ្ណោះ​ វា​គ្រាន់​តែ​ជា​ល្បែង​របស់​អ្នក​នយោបាយ​និង​ជា​ការ​វិនិយោគ​ដើម្បី​មហិច្ឆតា​របស់​អ្នក​នយោបាយ មិន​មែន​ជា​ការ​វិនិយោគ​រក​ប្រយោជន៍​រួម​ទេ​។
មាន ​ការ​អះអាង​ដែរ​ថា អ្នក​ចូល​បក្ស​មាន​លទ្ធភាព​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ចូល​បក្ស​ ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ តើ​លោក​យល់​បែប​នេះ​ដែរ​ទេ​ ?
បើ​មាន​បែប​នេះមែ​ន វា​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​រើស​អើង​ធំ​ហើយ ការ​រើស​អើង​យូរៗ​ទៅ​វា​ក្លាយ​ទៅ​ជា​ការ​រំលោភ​សិទ្ធិ​ថែម​ទៀត​។ ទាល់​តែ​ចូល​បក្ស​ទើប​បាន​ប្រើ​ប្រាស់​ប្រឡាយ​ទឹក ​អ្នក​ចូល​បក្ស​អាច​ប្រឡង​ជាមន្រ្តី​រាជការ​ជាប់​ នឹង​អាច​ធ្វើ​ទាហាន​ ប៉ូលិស​ឬ​ទទួល​បាន​មុខ​ងារ​ល្អៗ​ ឬក៏​អាច​ទៅ​រៀន​នៅ​ស្រុក​ក្រៅ​បាន​។ល។ ដែល​កត្តា​ទាំង​អស់​នេះ​ជា​មហន្តរាយ​មួយ​ទៅ​លើ​ជាតិ​សាសន៍​និង​សង្គម​។​ ករណី​នេះ​ប្រទេស​យើង​ធ្លាប់​មាន​និង​ល្មម​គ្រប់​គ្រាន់​ហើយ​ចំពោះ​ការ​រើស​ អើង​លើ​ជន​សាមញ្ញ​របស់​ពួក​សក្តិ​ភូមិ​នាយទុន។
លោក​មាន​កត់​សម្គាល់​ឃើញ​ថា អ្នក​ដែល​ស្ម័គ្រ​ចូល​ជា​សមាជិក​បក្ស​ ជា​មនុស្ស​ប្រភេទ​​ណា​ខ្លះ​ទេ?
មនុស្ស ​ដំបូង ​គឺជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​បក្ស​ ជា​អ្នក​កេង​ប្រវ័ញ្ច​ពី​បក្ស​ហើយ​មិន​ត្រឹម​តែ​កេង​ពី​បក្ស​ទេ គឺ​រហូត​កេង​ប្រវញ្ច​ពី​ជាតិ​ថែម​ទៀត។ អ្នក​ណា​ចាប់​ដីធ្លី​រុករាន​ដី បាន​ច្រើន​ ត្រូវ​ចូល​បក្ស​ដើម្បី​បាន​ផល​ប្រយោជន៍ ដូច​ជា​អ្នក​ណា​កាប់​ព្រៃឈើ​បាន​ច្រើន ត្រូវ​យក​លុយ​ទៅ​ដាក់​ចូលប​ក្ស ក្នុង​ក្រប​ខ័ណ្ឌ​ណា​មួយ​ដើម្បី​កាប់​ឈើ​បន្ត​ទៀត​ និង​អ្នក​ដែល​ទទួល​​បាន​ដី​សម្បទាន​សេដ្ឋកិច្ច រួម​ទាំង​អ្នក​ដេញ​ឡូត៍​នេសាទ។ បន្ទាប់​ទៀត​មន្រ្តី​រាជការ​ណា​ដែល​នឹង​ឡើង​ជា​ប្រធាន​ការិយាល័យ ជា​ប្រធាន​នាយកដ្ឋាន លុះ​ត្រា​តែ​ឆ្លង​កាត់​ចូល​បក្ស​សិន​ បើ​មិន​បាន​ចូល​គឺ​មិន​បាន​ឡើង​ទេ​ នេះ​ជា​បរិបទ​ទី២ ឯ​បរិបទ​ទី៣ គឺ​មន្រ្តី​រាជការ​បើ​មិន​ចូល​បក្ស​គឺ​អាច​ត្រូវ​គេ​ផ្លាស់​ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយ ​គេ​មិន​ប្រគល់​ការ​ងារ​ឲ្យ​ធ្វើ អ៊ីចឹង​ទេ​ម្នាក់​ៗ​នាំ​គ្នា​ចូល​បក្ស​។ កត្តា​ចំណេះដឹង​និង​ចំណេះ​ ស្វែង​យល់​ក៏​ជា​ការ​សំខាន់​ដោយ​ពលរដ្ឋ​ខ្លះ​មិន​បាន​យល់​ពី​សិទ្ធិ​ខ្លួន​ ឯង ​ហើយ​មិន​យល់​ពី​កាតព្វកិច្ច​អ្នក​ដទៃ​ម្នាក់ៗ​បាក់​ស្បាត​ខ្លាច​ មិន​ថាអ្នក​មាន​ឬ​អ្នក​ក្រ​ទេ ​ដែល​របៀប​នេះ​មាន​តាំង​ពី​ដើម​មក​ម្ល៉េះ។ មួយ​ទៀត​ គឺ​អាត្មា​និយម​សូម្បី​តែ​បង​ប្អូន​ឯង​ក៏​គ្មាន​ចិត្ត​ជួយ​គ្នា​ដែរ៕

No comments:

Post a Comment

yes