សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 18, 2013

នាយករដ្ឋ​មន្ត្រី​​រុះរើ​​តំណែង​​អភិបាល​ខេត្ត-រាជធានី​​​ចំនួន​​១០ មុន​​ពេល​​បោះឆ្នោត​

hs-in-sr-savy
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ប្រកាស​នៅ​ថ្ងៃនេះ​​ថា អភិបាល​ខេត្ត​​-រាជ​ធានី ចំនួន​​១០​​រូប នឹង​ត្រូវ​រុះរើ​​​តំណែង នៅ​មុន​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៨​​ ខែ​​កក្កដា​ខាង​មុខ ដោយយោង​តាម​ស្ថានភាព​ជាក់ស្តែង​។​
​នៅក្នុង​ពិធី​សម្ពោធ​អាគារ​សាលាខេត្ត​កំពត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រសាសន៍ថា ចៅ​ហ្វាយ​ខេត្ត ដែល​​ដល់​​អាយុ​​ចូល​​និវត្ត​​មាន ៨​រូប គឺ​អភិបាល​ខេត្ត​សៀម​រាប កំពង់​ធំ កំពង់​ចាម ស្ទឹងត្រែង កណ្តាល កំពង់ស្ពឺ ខេត្ត​មណ្ឌលគិរី និង​អភិបាល​រាជធានី​​ភ្នំពេញ​។ ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ពេជ្រ សុ​ឃិន ក៏​ត្រូវ​ផ្លាស់ប្តូរ ដោយសារ​មាន​​បញ្ហា​​សុខ​ភាព។
​ដោយឡែក អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន ក៏​ត្រូវ​ប្តូរ​ចេញ​ដែរ ដោយសារ​លោក​ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​​រាស្ត្រ ខណៈ​​អភិបាល​រាជធានី​​ភ្នំពេញ​​លោក កែប ជុតិមា ក៏​ឈរ​ឈ្មោះ​ជាតំណាង​​រាស្ត្រ​ដែរនោះ​។​

គួរកត់សំគាល់​ថា នេះ​ជា​ការរុះរើ​ដំណែង​អភិបាលខេត្ត​ច្រើន​​មិន​ធ្លាប់មាន ក្នុងពេល​តែមួយ នៅ​មុន​ការបោះឆ្នោត​ជាតិ​ជិត​មក​ដល់​។ កាលពី​ឆ្នាំ​២០១២ មាន​ការរុះរើ​ដំណែង​អភិបាលខេត្ត​ព្រៃវែង និង​មន្ត្រី​ថ្នាក់​ស្រុក​ជាច្រើន​ទៀត ក្រោយ​ពី​តំណែង​ជា​មេឃុំ​ជាច្រើន​​​របស់​ខេត្ត​នេះ បាន​ទៅលើ​គណបក្ស​ប្រឆាំង​៕

No comments:

Post a Comment

yes