សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 14, 2013

រដ្ឋាភិបាល​ជំរុញ​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ប្ដឹង​ទៅ​តុលាការ

ផៃ ស៊ីផាន ៣០៥
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល
 ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី 
នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣

រាជរដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ចាប់​អារម្មណ៍​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​កំពុង​រំលោភ​បំពាន​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ដល់​ក្រុមហ៊ុន​វៀតណាម ធំៗ​ចំនួន​២ ឲ្យ​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ទៀត​ផង បើ​សិន​អង្គការ​នេះ​រក​ឃើញ​ការ​ពិត​ដូច​របាយការណ៍​នោះ​មែន។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ទេព សុរ៉ាវី ដូច​ត​ទៅ៖


សង្គម​ស៊ីវិល​សាទរ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ឃ្លាំ​មើល​លើ​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ បាន​គាំទ្រ​ចំពោះ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ពីរ​របស់​វៀតណាម គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែល​កំពុង​បង្ក​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ​រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស ដោយ​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ។
ពួក​គេ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ពី​តម្លាភាព​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ក្រុមហ៊ុន​ឯកជន​នៅ​ក្រោម​រូបភាព​ផ្សេងៗ និង​ត្រូវ​ស៊ើប​អង្កេត​លើ​ចំណុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ ហើយ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ព្រម​ទាំង​កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សេក បណ្ឌិត ដូច​ត​ទៅ៖

No comments:

Post a Comment

yes