សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 12, 2013

គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មជាលើក២នៅថ្ងៃទី២០ឧសភា

សកម្មភាពធ្វើមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិនៅទីលាន
ប្រជាធិបតេយ្យដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរ ជគប កាលពីថ្ងៃទី២៤ ខែមេសា 
ឆ្នាំ២០១៣ កន្លងមកថ្មីៗនេះ

គណបក្ស សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស គ្រោង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ ​ធ្វើ​មហា​បាតុកម្ម ​ជាលើក​ទី​២ នា​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣។ គោលបំណង ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើការ​កែលម្អ​នូវ​ចំនុច​មួយចំនួន ដើម្បីអ្វី ដែលគណបក្សប្រឆាំងនេះ ចង់ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នាថ្ងៃទី២៨កក្កដា ឆ្នាំ​២០១៣ មាន​ភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ​។​

លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ នៃ​គណបក្ស សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថា បើ​ទោះបីជា​គណបក្ស សង្គ្រោះ​ជាតិ ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ហើយ​​ក៏​ដោយ ក៏​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​បាតុកម្ម​ដដែល​។ គ​.​ជ​.​ប មិនបាន​ធ្វើ​ការ​កែទម្រង់ និង​មិន​មាន​ការកែលម្អ​អ្វី​ទាំងអស់ រួម​ទាំង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ទាំងស្រុង​។ 

​លោក ហូរ វ៉ាន់ បាន​ឲ្យដឹង​បន្ត​ថា គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យមាន​ការកែលម្អ ហើយ​ឲ្យមាន​លក្ខខណ្ឌ​បោះឆ្នោត សេរី និង​យុត្តិធម៌​។​

លោក​ ហូរ វ៉ាន់ បាន​បញ្ជាក់ថា "តាម​គម្រោង​គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​ចំនួន​អ្នកចូលរួម​នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ ដោយ​យក​ញ្ញត្តិ​ដាក់ជូន​អង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ​អន្តរជាតិ​ និង​តាម​បណ្តា​ស្ថានទូត​នានា​"។​


​គួរបញ្ជាក់​ថា ការធ្វើ​មហា​បាតុកម្ម​ ជា​លើក​ទី​២ របស់​គណបក្ស សង្គ្រោះ​ជាតិ គឺ​ស្រប​ពេល​ដែល​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ​មនុស្សប្រចាំកម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​បេសកកម្ម​ លើក​ទី​៩​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៣។ 

​បេសកកម្ម​នេះ ​នឹង​ផ្ដោត​លើ​ការតាមដាន​អនុសា​ស​ន៍​ដែល​លោក​ បាន​លើកឡើង នៅ​ក្នុងរ​បាយ​ការណ៍​របស់​លោក កាល​ពី​លើក​មុន ព្រមទាំង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​០២១៣ គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​ឲ្យ គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​​ពិសេស​អង្គ​ការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន ជុំវិញដំណើរការរៀបចំការបោះឆ្នោត។ ប៉ុន្តែ​ការ​ទាមទារទាំងនោះ ​ត្រូវបាន គ​.​ជ​.​ប បដិ​សេធមិនទទួលយក ហើយចំណុចខ្លះ ត្រូវបានគ.ជ.ប. អះអាងថា ខ្លួនបានអនុវត្តរួចហើយ។

​គួរជំរាបជូនថា ញ្ញត្តិ​ស្តីពី​សុ​ឆន្ទៈ​មហាជន​ របស់គណបក្សសង្គ្រោះជាតិ ជូន​ចំពោះ គ​.​ជ​.​ប ក្នុងបាតុកម្ម នៅទី​លានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤មេសា មាន​ ៤​ ចំនុច​សំខាន់ៗ​ រួមមាន៖ 

១- ទាមទារ​ឲ្យ​សើរើ ឬ​ធ្វើ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ដែល គ​.​ជ​.​ប បានធ្វើ ហើយ​​អង្គការ NDI និង COMFREL រកឃើញ​មាន​កំហុស​។ បើ​ក្នុងករណី គ​.​ជ​.​ប ឆ្លើយថា ធ្វើ​មិន​ទាន់​គួរតែ​ពន្យារ​ពេល​បោះឆ្នោត​មួយរយៈ​ខ្លី​ ត្រឹមតែ​មួយ​ខែ ទៅ​ពីរ​ខែ​ក៏​អាច​ធ្វើ​ការចុះបញ្ជីជា​ថ្មី​ឡើងវិញ​បានដែរ​។ 

២- គាំទ្រ​នូវ​អនុសាសន៍​របស់​អ្នករាយការណ៍​អង្គការសហប្រជាជាតិ ជុំវិញ​ការ​បោះឆ្នោត​ ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។ 

៣- អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើ​ការគាបសង្កត់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ ឲ្យមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ 

៤-​ត្រូវតែ​អនុញ្ញាត ​ដោយគ្មាន​លក្ខខណ្ឌ​នូវ​ការវិល​ត្រឡប់​ដោយ​សុវត្ថិភាព​ ព្រមទាំង​ការចូលរួមដោយ​សេរី និង​យុត្តិធម៌ របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​នៅ​មុនពេល បោះ​ឆ្នោត ខែកក្កដា ឆ្នាំ​២០១៣៕​ 

No comments:

Post a Comment

yes