សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

អ្នក​វិភាគ៖ កម្ពុជា​មាន​ការ​ជឿជាក់​នៅ​ក្រោយ​​​សវនាការ​រឿង​ក្តី​​ព្រះវិហារ


នៅ​​ក្រោយ​​សវនាការ​ផ្ទាល់មាត់​នៅ​តុលាការ­​អន្តរជាតិ​ទី​ក្រុង​ឡាអេ​​កាល​​ពី​ខែមេសា­​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​ ប្រទេស​កម្ពុជា​មាន​ការ​ជឿជាក់​ថា តុលាការ​នឹង​សម្រេច​សេចក្តី​ឲ្យ​ខ្លួន​ឈ្ន­ះ នេះ​បើ​តាម​អ្នក​វិភាគ​ខ្មែរ​មួយ​រូប។ ប្រទេស​កម្ពុជា​បាន​ដាក់​បណ្តឹង​ទៅ​តុលាកា­រ​អន្តរជាតិ​ឲ្យ​បកស្រាយ​សាលក្រម​របស់​ខ្ល­ួន​កាល​ពី​ឆ្នាំ​១៩៦២ ដែល​បាន​សម្រេច​ឲ្យ​ប្រាសាទ​ព្រះវិហារ​ស្ថ­ិត​នៅ​ក្នុង​អធិបតេយ្យភាព​របស់​ប្រទេស​កម្­ពុជា​ ប៉ុន្តែ​មិន​បាន​សម្រេច​អំពី​ដែនដី​នៅ​ជុំ­វិញ​ប្រាសាទ​នេះ​ទេ។ 

លោក ឈាង វណ្ណារិទ្ធ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត­្តិការ​និង​សន្តិភាព​ថ្លែង​ប្រាប់​លោក​ សឹង សុផាត នៃវីអូអេ តាម​Skype ពី​ទី​ក្រុង​ Leeds ចក្រភព​អង់គ្លេស​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ­​ថា ខណៈ​ដែល​ប្រទេស​កម្ពុជា​កាន់តែ​ខិត​ជិត​ដល­់​ការ​បោះឆ្នោត​ជាតិ​ បញ្ហា​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ទ­ំនង​ជា​មិន​ក្លាយ​ជា​រឿង​នយោបាយ​ផ្ទៃ​ក្នុ­ង​ ដូច​កាល​ពី​៥​ឆ្នាំ​មុន​ទេ។

No comments:

Post a Comment

yes