លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ថ្លែងពីសហរដ្ឋអាមេរិក
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
លោក ឃី វណ្ណដេត សមាជិកសភាមណ្ឌលកំពង់ឆ្នាំង
ពលរដ្ឋចូលរួមក្នុងវេទការដែលរៀបចំដោយគណបក្ស សង្គ្រោះជាតិខេត្តតាកែវ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
បានចូលរួមវេទិកាសាធារណៈតាមរយៈវីដេអូ ខន់ហ្វើរិន នៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលនៅក្នុងកម្មវិធីនោះក៏មានវត្តមានរបស់លោក
កឹម សុខា អនុប្រធានគណបក្ស លោក ប៉ុល ហំម និងលោក ឃី វណ្ណដេត ផងដែរ។
មានប្រសាសន៏ពីសហរដ្ឋអាមេរិកតាមរយៈវីដេអូខន់ហ្វើរិន លោក សម
រង្ស៊ីបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅឃុំចំបក់
ស្រុកបាទី ខេត្តតាកែវ រាប់ពាន់នាក់ដែលបានចូលរួមវេទិកានេះ
ក្នុងគោលបំណងគាំទ្រគណបក្សសង្រ្គោះជាតិ។
ជាមួយគ្នានោះលោក កឹម សុខា ក៏បានបញ្ជាក់បន្ថែមថា
ការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនផុលផុសក្នុងវេទិកាសាធារណៈដែលរៀបចំដោយគណបក្សសង្រ្គោះជាតិខេត្តតាកែវ
បែបនេះបង្ហាញឲ្យឃើញថា ចរន្តនៃការផ្លាស់ប្តូរនឹងកើតមាននាពេលបោះឆ្នោតខាងមុខនេះ ។
លោ កឹម សុខា បន្តថា ការផ្លាស់ប្តូរនេះនឹងនាំមកនូវការសង្រ្គោះជីវភាពបងប្អូនជាម្ចាស់ឆ្នោត
ក៏ដូចជាសង្គ្រោះជាតិរបស់យើងទាំងមូលផងដែរ ៕
No comments:
Post a Comment
yes