កិច្វប្រជំរបស់ សមាគមខ្មែរកម្ពុជាក្រោមនៅរាធានីភ្នំពេញនាពេលគន្លងមក
ប្រពលរដ្ឋខ្មែរ ដែលមានដើមកំណើតពីទឹកដីកម្ពុជាក្រោម និងសមាគមខ្មែរកម្ពុជាក្រោម នឹងគ្រោងរៀបចំប្រារព្ធទិវារម្លឹកដល់ថ្ងៃខួបលើកទី៦៤ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅសួនច្បារ មុខវត្តបទុមវតី្ត ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ ។
តាមសេចក្តីអំពាវនាវរបស់សហគមន៍ខ្មែរក្រោម បានឲ្យដឹងថា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ ជាខួបគម្រប់ ៦៤ ឆ្នាំ ( ៤ មិថុនា ១៩៤៩-៤ មិថុនា ២០១៣ ) ដែលជាថ្ងៃអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាម ត្រួតត្រាបន្ត រហូតមមកដល់សព្វថ្ងៃ។
សេចក្តីប្រកាសបានបព្ជាក់ថា ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងគាវរកិច្ច ចំពោះព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ វិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន និងខ្មែរស្នេហាជាតិទាំងអស់ អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំធ្វើបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩ អង្គ និងប្រារព្ធទិវាកាន់ទុក្ខថ្ងៃទី០៤ មិថុនា ដូចរៀងរាល់ឆ្នាំ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំនៅថ្ងៃប្រវត្តិសាស្ត្រនេះ។
សហគមន៍ខ្មែរក្រោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដែលមានឈាមជ័រជាខ្មែរកម្ពុជាក្រោម ជួយឧបត្ថម្ភ ដូចជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ ទឹកបរិសុទ្ធ ឬជាថវិកាយកមករៀបចំប្រារព្ធទិវាកាន់ទុក្ខ ៤ មិថុនាជាថ្ងៃដែលបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅប្រទេសវៀតណាម ៕
No comments:
Post a Comment
yes