ការបោះឆ្នោតថ្នាក់ជាតិនៅម៉ាឡេស៊ី ចាប់ផ្តើមនៅម៉ោង៨ព្រឹកថ្ងៃអាទិត្យនេះ មានអំពើហិង្សាកើតឡើងរាប់រយកន្លែង ដែលបង្ករឲ្យមានភាពតានតឹង។
បណ្តាញសារព័ត៌មាន Channel News Asia ចុះផ្សាយថា ការចាប់ផ្តើមបើកទ្វារនៅតាមមណ្ឌលបោះឆ្នោត មានអំពើហិង្សាកើតឡើងរាប់រយកន្លែង ហើយការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតក៏កើតមានដែរ។
ទោះយ៉ាងណា មិនទាន់មានរបាយការណ៍ ទំហំនៃការខូចខាត ដែលកើតពីហិង្សានេះនៅឡើយ។ ការបោះឆ្នោត នឹងបញ្ជាប់នៅត្រឹមម៉ោង៥ល្ងាច។
ប៉ុន្មានថ្ងៃមុននេះ យុទ្ធការឃោសនារកសំឡេងគាំទ្ររបស់លោក Najib Razak ដឹកនាំគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំងដឹកនាំដោយលោក Anwar Ibrahim មានការស្ទង់មតិថា មានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា៕
No comments:
Post a Comment
yes