សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 5, 2013

លោកអនុប្រធានកឹមសុខាចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ

លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជាច្រើនរូបទៀតចុះជួបពលរដ្ឋ​នៅស្រុកភ្នំស្រួចកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៣

លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃបានធ្វើតំណើរចុះជួបជា មួយប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយគ្មានពេលសំរាកនោះឡើយ ដើម្បីសួរសុខទុក្ខប្រជាពល រដ្ឋ ក៏ដូចជាធ្វើការផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋ ឲ្យពួកគាត់បានដឹង ដែលគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ បានដាក់​ចេញ​​សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ គឺសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជា​ពលរដ្ឋទាំងអស់ ។

សូមជំរាបថា កម្មវិធីដែលលោកអនុប្រធាន កឹម សុខា​ ចុះជួបជាមួយប្រជាពលរដ្ឋ គឺមានវត្ត​មានរបស់ពលរដ្ឋមកចូលរួមកាន់តែច្រើនឡើងៗ ដែលកន្លែងខ្លះឈានរហូតដល់ទៅ២ពាន់​នាក់ឯណោះ ហើយកន្លែងខ្លះតិចបំផុតក៏មិនក្រោម៥រយនាក់ដែរ ។

ទាំងអស់នេះមានន័យថា ពលរដ្ឋសព្វថ្ងៃពួកគាត់មានការភ្លាក់រលឹក និងយល់ដឹងច្រើនចំពោះ បញ្ហាស្ថានភាពនយោបាយ ដែលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង៣០កន្លងមកនេះ គឺមិនបានធ្វើការដឹកនាំប្រ​ទេសជាតិឲ្យមានការរីកចំរើនអ្វីគូរកត់សម្គាល់ឡើយ​ ក៏ដូចជាស្ថានភាព និងជីវភាព​រស់នៅ​របស់ពលរដ្ឋ ក្រៅតែពង្រឹងអំណាចរបស់ពួកគេតែប៉ុណ្ណោះនោះ ។


យ៉ាងណាម៉ិញ ស្ថិតនៅក្នុងតំណាក់ការនេះ គណបក្សប្រជាជន ពិសេសលោក ហ៊ុន សែន គឺ បាននិងកំពុងតែភ័យខ្លាចក្នុងការចាញ់ឆ្នោតគណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំង ដោយលោក ហ៊ុន សែន បាននិងខំប្រឹងញុះញ៉ុង ចេកចូច ក្នុងបំណងមិនល្អចង់ឲ្យគណបក្ស សង្គ្រោះជាតិ មានការទន់ខ្សោយ និងបែកបាក់គ្នា ក៏ដូចជាធ្វើការគំរាមព្រះសង្ឃ និងពលរដ្ឋឲ្យបោះ​ឆ្នោត​ជូនគណបក្សប្រជាជន ព្រមទាំងឲ្យគាំទ្រខ្លួនធ្វើជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិក្រោយនេះ ទៀតផងដែរ ។

អ្វីដែលលោក ហ៊ុន សែន បាននិងកំពុងតែធ្វើនេះ គឺគ្រាន់តែជាការពង្វក់ និងជាការរំងាប់​អា​រម្មណ៏របស់ខ្លួន ដើម្បីកុំឲ្យមានការតក់ស្លត់ បាក់ស្មារតី ចំពោះការចាញ់ឆ្នោតរបស់លោក​សម្រាប់​អាណត្តិទី៥នេះប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន ក៏បានដឹងខ្លួនលោកច្បាស់​ណាស់​ថា នៅក្នុងអាណត្តិនេះគណបក្សប្រជាជន និងចាញ់ការបោះឆ្នោតរបស់គណបក្ស សង្គ្រោះ​ជាតិ យ៉ាងអាម៉ាស់បំផុតនោះ ដោយហេតុថា ពលរដ្ឋខ្មែរសព្វថ្ងៃគឺលែងគាំទ្រ និងលែងមាន​ជំនឿទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋ​មន្រ្តីទៀតហើយ ។

ស្របពេលដែលការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើង​បែប​នេះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានធ្វើតំណើរចុះជួបពលរដ្ឋគ្មានពេលសំរាកនោះទេ ពិសេសគឺលោកអនុប្រធាន គណបក្ស សង្គ្រោះជាតិ កឹម សុខា ដើម្បីស្វែងរកការគាំទ្រពីពល រដ្ឋបន្ថែមទៀត ។

ដូចគ្នានេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៣ ពេលព្រឹកលោកអនុប្រធាន កឹម សុខា​ អមតំ ណើរដោយលោក នុត រំដួល លោក សុខ អ៊ុំស៊ា និងក្រុមការងារខេត្ត ព្រមទាំងស្រុកមួយចំនួន ទៀត បានចុះជួបពលរដ្ឋនៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច និងពេលរសៀលនៅ​ភូមិព្រៃ​កន្រ្ទង់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលក្នុងកម្មវិធីខាងលើ មានវត្តមានប្រជា​ពល​រដ្ឋចូលរួមយ៉ាងច្រើនកុះករលើសពីការគ្រោងទុកទៅទៀត ហើយលោកអនុប្រធាន កឹម សុខា បានលើកយកសារនយោបាយរបស់គណបក្ស​ សង្គ្រោះជាតិ ដែលអទិភាពចំនួន៧​ចំនុច មក​ធ្វើការជំរាបជូនដល់ពលរដ្ឋឲ្យពួកគាត់បានដឹងបន្ថែម លើអ្វីដែលពួកគាត់ធ្លាប់បាន​ទទួលដោយអន្លើនាពេលកន្លងមក ។

ជាមួយគ្នានេះ នៅបន្ទាប់ពីពលរដ្ឋពួកគាត់បានស្តាប់នូវសារនយោបាយអទិភាពទាំង៧ចំនុច ដែលលោកអនុប្រធាន កឹម សុខា​បានធ្វើការជំរាបជូន គឺពួគគាត់គ្រប់គ្នា បានសម្តែងការ​ពេញ​ចិត្ត ព្រមទាំងទទួលនូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដោយក្តីរីករាយ និង​មានជំនឿក្នុងចិត្តយ៉ាងខ្លាំង ព្រមទាំងធ្វើការប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្ស សង្គ្រោះ​ជាតិ គ្រប់ៗគ្នា សម្រាប់អាណត្តិទី៥នេះ ។ ចំណែកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ លោក​អនុ​ប្រ​ធាន កឹម សុខា រួមតំណើរដោយលោក នុត រំដួល ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ លោក សុខ អ៊ុំស៊ា និងក្រុមការងារខេត្ត ព្រមទាំងស្រុកស្រុក បានបន្តតំណើរចុះ ជួបពលរដ្ឋពេលព្រឹកនៅ​ភូមិបឹង​ស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ និងពេលរសៀល កម្មវិធីបាន​ប្រារព្វធ្វើនៅ​ភូមិស្នួល ឃុំប៉ុចមន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ៕  

No comments:

Post a Comment

yes