សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 9, 2013

ពីរ​ថ្ងៃ​កម្មករ​ជាង​៦​ពាន់​នាក់ ធ្វើ​កូដកម្ម​តវ៉ា​ក្នុង​មូលហេតុ​ផ្សេងៗ​គ្នា

130509_05
ក្រុម​កម្​មករ​រោង​ចក្រ​កាត់​ដេរ​ធ្វើ​កូដ​កម្ម​​នៅ​តាម​ផ្លូវ​វ៉េង​ស្រេង 
 កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៦៥០០​នាក់​នៅ​រោងចក្រ​៣​ផ្សេង​គ្នា​បាន​ធ្វើ​កូដកម្ម និង​តវ៉ា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ដោយ​សារ​មូលហេតុ​ផ្សេងៗ​គ្នា។
នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​កម្មករ​ចំនួន ៧០០ នាក់​នៅ​រោងចក្រ Pine Great បាន​ធ្វើ​ការ​បិទ​ផ្លូវ​អស់​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង​ដើម្បី​ទាមទារ​ប្រាក់​ខែ​ពួក​គេ​ដែល​យឺត​យ៉ាវ។
កម្មការិនី ផៃ តារា មន្រ្តី​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​នេះ​បាន​ថ្លែង​ថា រោងចក្រ​បាន​សន្យា​ជាមួយ​កម្មករ​ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​នៅ​ថ្ងៃ​ម្សិលមិញ​ប៉ុន្តែ ពេល​កម្មករ​មក​ដល់​ពួកគេ​ឃើញ​សម្ភារ​នៅ​ក្នុង​រោងចក្រ​ត្រូវ​ដឹក​យក​ចេញ​អស់​ហើយ​ពុំ​មាន​បុគ្គលិក​ក្នុង​រោងចក្រ​ទេ។
ផៃ តារា ប្រាប់​ដែរ​ថា មន្រ្តី​ពី​ក្រសួង​ការងារ​បាន​ជួប​នឹង​កម្មករ​ហើយ​តំណាង​ក្រុមហ៊ុន សន្យា​ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ថ្ងៃ​សុក្រ។

នៅ​ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​កម្មករ​ប្រមាណ​៨០០​នាក់​នៅ​រោងចក្រ Master & Frank ក៏​បាន​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ដើម្បី​ទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​៨​នាក់​ចូល​ធ្វើ​ការ​វិញ​ព្រោះ​ថា ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​មិន​ស្រប​ច្បាប់។
តំណាង​ក្រុមហ៊ុន​អះ​អាង​ថា កម្មករ​បាន​ញុះ​ញង់​កម្មករ​ដទៃៗ​ទៀត​ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​ធ្វើ​ឲ្យ​បាត់​បង់​អត្ថ​ប្រយោជន៍​ខ្លួន។
ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ឯ​ណោះ​កម្មករ​ចំនួន ៥០០០ នាក់​នៅ​រោងចក្រ M&V ក៏​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​រដ្ឋបាល​របស់​ពួកគេ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ចូល​ធ្វើ​ការ​ធម្មតា​វិញ។
លោក នួន សំអុល តំណាង​សហជីព​សេរី​កម្មករ​កម្ពុជា​ប្រចាំ​នៅ​រោងចក្រ​នេះ​បាន​និយាយ​ថា ប្រធាន​រដ្ឋបាល​រោងចក្រ លោក ចាន់ ណារិទ្ធិ ត្រូវ​ថៅកែ​បណ្តេញ​គាត់​ចេញ​ពី​ការងារ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់។
លោក​បាន​បញ្ជាក់​ថា​៖ «គាត់​តែង​តែ​ជួយ​ដល់​កម្មករ​នៅ​ពេល​ពួក​យើង​មាន​បញ្ហា...យើង​ត្រូវ​ការ​គាត់​ត្រឡប់​មក​ធ្វើ​ការ​វិញ»។
លោក ពៅ ស៊ីថា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​កំពង់ឆ្នាំង មិន​អាច​ទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​កូដកម្ម​របស់​កម្មករ M&V បាន​ទេ កាល​ពី​ម្សិល​មិញ៕​ 

No comments:

Post a Comment

yes