គណបក្សប្រជាជនក្តី គណបក្សខឹម វាសនាក្តី
ពួកគេរាល់ថ្ងៃគិតថា កម្មវិធីនយោបាយ ផ្តល់ប្រាក់៤០០០០ រៀលដល់មនុស្សចាស់
ថាជាកម្មវិធីនយោបាយ បោកប្រាស់ មិនបានការ ហើយពួកគេមិនឲ្យតំលៃ
គិតតែពីនិយាយចំអកឡកឡើយ ដោយប្រហែលពួកគេគិតថាកម្មវិធីនយោបាយបែបនេះប្រហែលជាគ្មានប្រទេសណាធ្វើទេ។
សូមបងប្អូនគិតពិចារណាឡើងវិញ ព្រោះថាអ្វីដែលគណបក្សសង្រ្គោះជាតិសម្រេចដាក់រឿងនេះ
ក្នុងកម្មវិធីនយោបាយរបស់ខ្លួន មិនមែនជារឿងថ្មីសម្រាប់ប្រទេស ប្រកាន់យករបបនយោបាយសេរីឬសង្គមនិយមបានធ្វើថ្មីនោះទេ។
វាជាគោលនយោបាយ មួយដែលគេហៅថា «គោលនយោបាយ សុខមាលសង្គម- Social
Welfare Policy »។ គោលនយោបាយនេះនៅប្រទេសសេរីនិងអភិវឌ្ឍន៍មិនត្រឹមតែជួយមនុស្សចាស់ទេ
ពោលគេជួយទាំងមនុស្ស៖ (១) អត់ការងារធ្វើ, (២) ក្មេងកំព្រា,
(៣) ជនពិការ, (៤)
មនុស្សមានសតិមិនគ្រប់គ្រាន់ ឬមនុស្សវិកលចរិក, (៥)
អ្នកមានជំងឺធ្វើការមិនកើត ។ល។ ជនទាំងនេះនឹងទទួលបានប្រាក់ ឧប្បត្ថម្ភតាមរបបនយោបាយប្រទេសនិមួយៗ
ប្រកាន់យក (មូលធន, សង្គមនិយម, និងពាក់កណ្តាលសេរី)។
ជាក់ស្តែងនៅប្រទេសស៊ុយអែដ ដោយលើកពីអ្នកចូលនិវត្តន៍។
ជាសង្វេបនិងទូទៅអ្នកចូលនិវត្តចំពោះ អ្នកដែល
មានការងារធ្វើរហូតមកនឹងមិនខ្វល់ពីប្រាក់ចូលនិវត្តន៍ទេ ព្រោះវានឹងលើសពី
គ្រប់គ្រាន់ សម្រាប់ពួកគេរស់នៅ។
តែចំពោះអ្នកដែលធ្វើការបានតិចតួច អ្នកមានជំងីប្រចាំកាយធ្វើការមិនកើតឬអ្នកអត់ធ្វើការសោះតែ ន្តងជាពិសេសជនភាសខ្លួនដែលមកដល់ប្រទេសនេះជាមនុស្សចាស់
ពួកគេក៏ត្រូវបានទទួល ប្រាក់ សង្គមផ្តល់ដោយរដ្ឋាភិបាលអាចរស់នៅបានយ៉ាងសមរម្យផងដែរ។
ពោលគឺថ្លៃមិនតិចជាង៨០០០ ក្រោន (ប្រហែលជា១២០០ដុល្លា)ទេសម្រាប់ម្នាក់ក្នុងមួយខែ ហើយថ្លៃពេទ្យ
ឬព្យាបាលផ្សេងៗគឺ មិនគិតថ្លៃទេ។
ពួកគាត់អាចរស់នៅផ្ទះខ្លួនឯងឬនៅផ្ទះមនុស្សចាស់តាមចិត្ត។
នៅផ្ទះមនុស្សចាស់មានពេទ្យ
មានអ្នកជំនាញផ្នែកមនុស្សចាស់ចាំមើលថែរនៅធ្វើការ២៤ម៉ោង ពេញសម្រាប់មើលការខុសត្រូវនឹងជួយពួកគាត់ដែលជាបន្ទុករបស់រដ្ឋាភិបាលទាំងអស់។
ចំពោះ អ្នកបាត់បង់ការងារហើយកំពុងស្វែងរកការងារ
ពូកគេត្រូវក៏ទទួលបានប្រាក់ឧប្បត្ថម្ភពីមន្ទីរការងារដែលហៅថាប្រាក់ទ្រទ្រង់
បើមិនគ្រប់ត្រូវបានបន្ថែមពីមន្ទីរសង្គមកិច្ច ដែលផ្តល់ជូនឲ្យទាំងថ្លៃ ហូប ចុក ថ្លៃទឹកភ្លើង
ថ្លៃផ្ទះ និងថ្លៃចំណាយធ្វើដំណើរស្វែងការងារថែមទៀត។ និងមានផលប្រយោជន៍ច្រើនទៀតដែលប្រជាជនរបស់គេត្រូវទទួលបានពីគោលនយោបាយសុខមាលភាពសង្គមនេះ។
ជារួមបើគណបក្សសង្គោះជាតិជាប់ឆ្នោត
តាមយោបល់ខ្ញុំផ្ទាល់គឺចង់ឲ្យពួកគាត់រហូតដល់ ២០ដុល្លា ឯណោះក្នុងមួយខែ
ព្រោះថាចាស់ៗនៅស្រុកយើងនាពេលនេះអាចនិយាយថាជាពិសេសអ្នក ស្រែ សុទ្ធ តែបានឆ្លងកាត់ជីវិតលំបាក
តោកយ៉ាកពេញមួយជីវិត ដូច្នេះយើងជាខ្មែរ ជារដ្ឋាភិបាលគួរខឹត ខំដឹកនាំស្រុក
ពង្រឹងតម្លាភាពដឹកនាំ គ្រប់គ្រងសេដ្ឋកិច្ចជាតិ និងជម្រុញវាឲ្យមានភាពរឹងមាំដើម្បី ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចំរើននិងអាចជួយពួកគាត់ឲ្យរស់នៅបានធូរចិត្តនិងមានសង្ឃឹមដោយជួយសម្រួលទុក្ខលំបាករបស់ពួកគាត់
បានខ្លះពេលគាត់ចាស់ជរាធ្វើការមិនកើត។ អ្នកត្រូវចាំថា ចាស់ៗ ស្រុកយើងច្រើន ណាស់រស់
នៅឯកាគ្មានកូនចៅ ដោយរបបប៉ុលពតបន្សល់ទុក។ជាកាត្វកិច្ច ដែលត្រូវតែបានមើលថែពួកគាត់ដោយរដ្ឋាភិបាលនិងក្នុងនាមជាជាតិសាសន៍តែមួយ។
No comments:
Post a Comment
yes