សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 5, 2013

ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងប្រជុំរៀបចំយុទ្ធសាស្រ្តនយោបាយក្នុងការឃោសនាបោះឆ្នោតនិងរៀបចំកម្មវិធីសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិចុះជួបសំណេះសំណាលជាមួយពលរដ្ឋតាមមូលដ្ឋាន

ក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង ប្រជុំរៀបចំយុទ្ធសាស្រ្តថ្មីៗសម្រាប់យកទៅអនុវត្តន៏នៅមួល​ដ្ឋានចាប់ពីពេលនេះ រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោត 

ដោយសារតែសន្ទុះ និងការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង បាន​រៀបចំយុទ្ធ​សាស្រ្តនយោបាយថ្មីៗជាច្រើនចំណុចទៀត សម្រាប់ចុះអនុវត្តន៏នៅមូល​ដ្ឋានដើម្បី​ស្វែងរក​ការគាំទ្រពីសំណាក់ពលរដ្ឋបន្ថែម លើសន្ទុះពលរដ្ឋដែលបាននិងកំពុងតែគាំទ្រយ៉ាង​ខ្លាំងនាពេលបច្ចុប្បន្ន ។

គណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ បើ​យោង​តាមការវាយតម្លៃរបស់អ្នកឯទេសបានបង្ហាញថា មណ្ឌលស្វាយរៀង គណបក្ស​ សង្គ្រោះជាតិ និងទទួលបានកៅអីតំណាងរាស្រ្តអតិបរមា២កៅអី ដែលជាប្រវត្តិសាស្រ្ត​សម្រាប់​ខេត្តស្វាយរៀង ចាប់តាំងពីការបោះឆ្នោតអាណត្តិទី១មក ដែលគណ​បក្សប្រឆាំងអាចដណ្តើម​កៅអីតំណាងរាស្រ្តពីគណបក្សកាន់អំណាចបាន ។

អ្វីទាំងអស់នេះ ក៏ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង ពួកគាត់បានដឹងយ៉ាង ច្បាស់ ពីគំនិតមិនល្អរបស់គណបក្សប្រជាជន ដែលដឹកនាំប្រទេសសម្រាប់តែផលប្រយោជន៏ របស់ខ្លួន និងបក្ខពួករបស់គេនោះ ដោយគណបក្សប្រជាជន ទុកពលរដ្ឋខេត្តស្វាយរៀងឲ្យរស់ នៅរងទុក្ខយ៉ាងលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត ពីការធ្វើបាប បំបិទសិទ្ធិសេរីភាព ការរំលោភ ឆក់ប្លន់ដីធ្លី ពីសំណាក់មន្រ្តីមានអំណាចរបស់គណបក្សប្រជាជន និងយួន ដែលជាមហាមិត្ត និងជាអ្នកមានគុណដ៏លើសលុបរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានា​យករដ្ឋមន្រ្តី ដែលបានបើកដៃឲ្យពួកទាំងនោះ ធ្វើអ្វីៗស្រេចតែនិងអំពើចិត្តរបស់គេ ។


ប្រការទាំងអស់នេះហើយ ទើបពលរដ្ឋខេត្តស្វាយរៀង មិនអាចទ្រាំទ្រជាមួយ​និងគណ​បក្ស​ប្រជាជនតទៅទៀតបាន ហើយពួកគាត់បាននាំគ្នា រើបំរាស់ ក្រោកឈរឡើងប្រឆាំង និងការ​ធ្វើបាប​របស់គណបក្សប្រជាជន ហើយនិងយួន មកចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ដើម្បីសង្គ្រោះសិទ្ធិសេរីភាព ការរស់នៅរបស់ពួកគាត់ ការរំលោភឆក់ប្លន់ដីធ្លី ពីសំណាក់មន្រ្តី​មានអំណាចនៅក្នុងជួរគណបក្សប្រជាជន ហើយនិងយួន ទើប​បានធ្វើឲ្យគណបក្ស សង្គ្រោះ ជាតិ ខេត្តស្វាយរៀង មានសន្ទុះកាន់​តែខ្លាំងដូចពេលបច្ចុប្បន្ននេះ ។

ស្របពេលដែលការគាំទ្ររបស់ពលរដ្ឋនៅខេត្តស្វាយរៀង មកលើគណបក្សសង្គ្រោះជាតិ កាន់តែច្រើនបែបនេះ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ ព្រមទាំងសមាជិកក្រុមការងារខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ បានប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត សម្រាប់យកទៅអនុវត្តន៏នៅមួល​ដ្ឋានចាប់ពីពេលនេះ រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោត ក៏ដូចជាការរៀបចំកម្មវិធី សម្រាប់ថា្នក់ដឹកនាំថ្នាក់ជាតិ ចុះ​ជួបសំណេះសំណាល ផ្សព្វផ្សាយសារនយោបាយគណបក្ស​បន្ថែមដល់ពលរដ្ឋ នៅតាម​មូល​ដ្ឋានសម្រាប់ខែឧសភានេះ រួមជាមួយនិងផែនការណ៏នានា​មួយចំនួនទៀតផងដែរ ៕

No comments:

Post a Comment

yes