គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន
និងលោក កឹម សុខា ជាអនុប្រ ធាន
នាពេលនេះបាននិងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ ។
ទាំងអស់នេះក៏ដោយសារតែគណបក្ស សង្គ្រោះជាតិ
បានដាក់ចេញនូវគោលនយោបាយល្អៗ ជាច្រើនចំណុច ដែលសុតតែផ្តល់ផលប្រយោជន៏ដល់រាស្រ្ត
និងប្រទេសជាតិទាំងអស់ ហេតុដូច្នេះហើយបានជាពលរដ្ឋពួកគាត់ងាកមកគាំទ្រគណបក្ស
សង្គ្រោះជាតិយ៉ាងខ្លាំង ដោយពួកគាត់ប្តេជ្ញាបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ
គ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។
ស្របពេលដែលការគាំទ្ររបស់ពលរដ្ឋកាន់តែច្រើនបែបនេះ
ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះ
ជាតិក៏បានបន្តរចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាដោយគ្មានពេលសំរាកផងដែរ
ដើម្បីស្វែងរកកាគាំទ្របន្ថែមមកលើគណបក្ស សង្គ្រោះជាតិ ពីពលរដ្ឋឲ្យបានកាន់តែច្រើន
ជាអតិបរមា ។
ជាមួយគ្នានោះ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ លោកស្រី
មូរ សុខហួរ អគ្គនាយក ទំនាក់ទំទងសាធារណៈ និងជាប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ
ខេត្តបាត់ដំបង អមតំណើរដោយសមាជិកក្រុមការងារខេត្ត
និងស្រុក បានចុះជួបសំណេះសំណាល ក៏ដូចជាធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស
ដល់ពលរដ្ឋនៅឃុំម៉ោង ស្រុកម៉ោងឬស្ស៊ី ។
ជាមួយគ្នានោះលោក សោ ចាន់ដេត ក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តបាត់តំបង និងសហការរី ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ពេលព្រឹកនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ពេលរសៀលនៅភូមិវត្តខ្វែង ឃុំវត្តតាម៉ិម ស្រុកសង្កែដដែល ហើយនៅថ្ងៃដដែលនោះលោក ពិន រតនា និងលោក ឈុន សារ៉ាវ័ន្ត ក្រុមការងារ ខេត្ត ក៏បានចុះទៅពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំស្រុកសំពៅលូន សម្រាប់ការ ផ្សព្វផ្សាយគោលនយោបាយគណបក្សដល់ពលរដ្ឋក្នុងមូលដ្ឋាន ។
ជាមួយគ្នានោះលោក សោ ចាន់ដេត ក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តបាត់តំបង និងសហការរី ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ពេលព្រឹកនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ពេលរសៀលនៅភូមិវត្តខ្វែង ឃុំវត្តតាម៉ិម ស្រុកសង្កែដដែល ហើយនៅថ្ងៃដដែលនោះលោក ពិន រតនា និងលោក ឈុន សារ៉ាវ័ន្ត ក្រុមការងារ ខេត្ត ក៏បានចុះទៅពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំស្រុកសំពៅលូន សម្រាប់ការ ផ្សព្វផ្សាយគោលនយោបាយគណបក្សដល់ពលរដ្ឋក្នុងមូលដ្ឋាន ។
រីឯនៅខេត្តសៀមរាប នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ លោកស្រី កែ
សុវណ្ណរតន៏ សមាជិក គណៈកម្មាធិការអចិន្ត្រៃ និងជាប្រធានក្រុមការងារគណបក្ស
សង្គ្រោះជាតិ ខេត្តសៀមសៀប ១ថ្ងៃពេញបានជួបសំណេះសំណាល
ក៏ដូចជាចុះចែកខិតប័ណ្ណដល់ពលរដ្ឋនៅឃុំច័ន្ទស និងឃុំពពេល ស្ថិតនៅក្នុងស្រុកសុនិគម ។
ដោយឡែកនៅខេត្តកំពង់ស្ពឺ ក្រុមទី១ ដែលដឹកនាំដោយលោក សុខ
អ៊ុំស៊ា លោក ទៀន សៀន និងលោក ប៉ក់ ស៊ីណាវុធ
ពេលព្រឹកបានចុះជួបពលរដ្ឋនៅភូមិត្រពាំងទាប ឃុំកក់ ស្រុកបសេដ្ឋ
ពេលរសៀលនៅភូមិជុំស្រុក ឃុំជង្រក់ ស្រុកគងពិសី ។
ក្រុមទី២ ដឹកនាំដោយលោក នុត រំដួល ប្រធានក្រុមការងារគណបក្ស
សង្គ្រោះជាតិ ខេត្តកំពង់ ស្ពឺ អមតំណើរដោយលោកស្រី ឌុច នូសេរី
ព្រមទាំងក្រុមការងារស្រុកមួយចំនួនទៀត ពេល ព្រឹកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិតាំងកាពី
ឃុំសម្ព័រទេព ស្រុកសំរោងទង ពេលរសៀលនៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ។
ក្នុងនោះនៅថ្ងៃដដែលលោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ
និងជាប្រធានក្រុមការងារគណ បក្ស សង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង
អមតំណើរដោយសមាជិកក្រុមការងារខេត្ត និងស្រុក ក៏បាន ជួបសំណេះសំណាល
និងផ្សព្វផ្សាយគោលនយោបាយគណបក្ស ដល់ពលរដ្ឋនៅតាមមួលដ្ឋានផងដែរ
ដែលកម្មវិធីពេលព្រឹករព្វធ្វើនៅភូមិគ្រែក្តោង ឃុំកំពង់អុស ស្រុកជុលគិរី និងពេលរសៀលលោក
គី វណ្ណដារ៉ា និងសហការី បានបន្តតំណើរចុះជួបពលរដ្ឋនៅភូមិឧទុមព ឃុំពង្ររ
ស្រុករលាប្អៀផងដែរ ៕
No comments:
Post a Comment
yes