កាលពីរសៀលថ្ងៃទី៩ ខែឧសភា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ អតីតលេខាផ្ទាល់ ព្រះមហាវី រក្សត្រ នរោត្តម សីហនុ រួមជាមួយលោក គង់ គាំ
ប្រធានគណបក្ស សម រង្ស៊ី និងលោក កែវ ភីរម្យ ប្រធានគណបក្សសង្រ្គោះជាតិខេត្តក្រចេះ
បានចូលរួមវេទិកាសាធារណៈនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ
ដែលមានប្រជាពលរដ្ឋប្រមាណជាង៦០០នាក់បានចូលរួម ។
ថ្លែងក្នុងពិធីនេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
បានអំពាវនាវឲ្យអ្នករាជានិយមទាំងអស់រួម គ្នា ជាសម្លេងតែមួយជាមួយគណបក្សសង្គ្រោះជាតិ
នៅថ្ងៃបោះឆ្នោតខាងមុខ ដើម្បីសង្រ្គោះជាតិ និងដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ។
អ្នកអង្គម្ចាស់ក៏បានបង្ហើបឲ្យដឹងដែរថា
ខ្សែរាជវង្សទាំងខាងស៊ីសុវត្ថិទាំងខាងនរោត្តម ភាគ ច្រើនបានសម្រេចព្រះទ័យចូលរួមជាមួយគណបក្សសង្រ្គោះជាតិ
គឺក្នុងព្រះទ័យចង់សង្រ្គោះ ជាតិទាំងអស់គ្នា ៕
No comments:
Post a Comment
yes