លោកស្រី ហ៊ីឡារី គ្លីនតុន ពេលមកទស្សនកិច្ចកម្ពុជា
លោកស្រី Chelsea Clinton ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៊ីលគ្លីនតុន(Bill Clinton) និងអតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីគម្រោងការងារនៃមូលនិធិគ្លីនតុន ដែលជាមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍និងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមលទ្ធភាពសុខាភិបាលគ្លីនតុន (CHAI)។
នៅថ្ងៃពុធ ទី ២៩ ឧសភានេះលោកស្រីនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ហើយនឹងពិភាក្សាអំពីវឌ្ឍនភាពឆ្ពោះទៅរងការលុបបំបាត់ការឆ្លងមេរោគអេដស៍ ជាមួយតំណាងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NCHADS)។ នេះបើតាមលោក មៀន ឈីវុន ប្រធាន NCHADS បានបញ្ជាក់ឲ្យដឹង។
យោង តាមសេចក្តីថ្លែងការណ៍របស់មូលនិធិគ្លីនតុន បានឲ្យដឹងថានៅថ្ងៃទី៣០ ខែឧសភា លោកស្រីនឹងទៅទស្សនកិច្ចមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ចាប់តាំងពីមូលនិធិ CHAI បានចាប់ផ្តើមធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០៥កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទីមួយ ក្នុងពិភពលោកដែលមានលទ្ធភាពទទួលបានការព្យាបាលអ្នកជំងឺអេដស៍ពេញវ័យនិងកុមារហើយឥឡូវនេះកំពុងធ្វើការងារលុបបំបាត់ការឆ្លង ជំងឺអេដស៍ពីម្តាយទៅកូន»។
ដូចម្តាយរបស់លោកស្រីកាលពីវិច្ឆិកា លោកស្រី Chelsea បានធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា កាលពីដើមសប្តាហ៍នេះនិងបានចូលរួមកម្មវិធីដាក់ដំណើរការនៃគម្រោងបន្សុទ្ធទឹកពីមុនពេលបន្តធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី៕
No comments:
Post a Comment
yes