សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 12, 2013

ឈ្មោះកូនលោកហ៊ុនសែននិងកូនមន្រ្តីធំៗរបស់គណបក្សប្រជាជនរួមជាមួយនិងមន្រ្តី​ចូលនីវត្តន៏ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នីតិកាលទី៥

គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​កំលាំង​យុវជន​ជំនាន់​ថ្មី​របស់​ខ្លួន ដែល​គេ​ដឹងថា ជា​កូន​លោក និង​កូន​មន្ត្រី​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សរុប ១៤ រូប ឲ្យ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ពេញសិទ្ធិ និងបម្រុង។​ បេក្ខជនវ័យក្មេងទាំងនោះ មានអាយុចាប់ពី ២៨ ឆ្នាំ ដល់ ៣៩ ឆ្នាំ។

​ឈ្មោះ​កូនបង្កើត និង​កូនប្រសារ​របស់​លោក ហ៊ុន សែន រួម​ទាំង​ឈ្មោះ​កូន​មន្ត្រីជាន់ខ្ពស់ នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ដាក់​បញ្ចូល​នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។ បញ្ជី​​ឈ្មោះ​នោះ បាន​ចុះបញ្ជី នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៣​។ គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ ក្នុង​ការចូលរួម​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២​ឧសភា​។​

​យុវជន ដែលជាកូនបង្កើត និង​កូនប្រសារ​របស់​កូនលោក ហ៊ុន សែន រួម​ទាំង​កូន​មន្ត្រីជាន់ខ្ពស់ ដែលបាន​ឈរឈ្មោះ​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ រួមមាន​៖

១- លោក ហ៊ុន ម៉ា​នី កូនប្រុស​បង្កើត​លោក ហ៊ុន សេន ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​៤ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ

២- លោក ឌី វិជ្ជា កូនប្រសារ​លោក ហ៊ុន សែន ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង​

៣-​លោក ជាម ចន្ទ​សោ​ភ​ណ្ឌ កូន​លោក ជាម យៀប ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​៨ នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​

៤- លោក សាយ សំ​អាល់ កូន​លោក សាយ ឈុំ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​១០ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម

៥- លោក ឌិ​ត ទីណា កូន​លោក ឌិ​ត មន្ទីរ ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្ត​កណ្តាល

៦- លោក គីម រិទ្ធី កូនប្រុស​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ នៅ​មណ្ឌល​ខេត្ត​កណ្តាល​

៧- លោក ស សុខា កូន​លោក​ ស ខេង ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​៦ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង​

៨-​លោក សុខ សូ​កាន កូន​លោក សុខ អាន ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​៨ នៅ​មណ្ឌល​ខេត្តតាកែវ​ ជាមួយលោក សុខ អាន

៩-លោក ថេង ច័ន្ទសង្វារ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៥ នៅមណ្ឌលខេត្តកំពង់ចាម

១០-លោកស្រី ដាំ ដារិនី ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម

១១-លោក ទុយ ស៊ីផាន់ ឈរឈ្មោះជាបេក្ខជនបម្រុង លេខរៀងទី៦ នៅមណ្ឌលខេត្តកំពង់ស្ពឺ

១២-លោក សួស យ៉ារ៉ា ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តព្រះវិហារ ដែលមាន​បេក្ខ​
ជនតែម្នាក់គត់

១៣-លោកស្រី បាន ស្រីមុំ ជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះ នៅមណ្ឌលខេត្តប៉ៃលិន ដែលមាន​បេក្ខ​ជនតែម្នាក់គត់

១៤-លោក តង់ ធារ៉ា ជាបេក្ខជនបម្រុង នៅមណ្ឌលខេត្តប៉ៃលិន

​នៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​ពេញសិទ្ធិ ចំនួន ១២៣ នាក់ និង​បេក្ខជន​បម្រុង​ចំនួន ១៤៥​នាក់ សរុប​ទាំង​បេក្ខជន​ពេញសិទ្ធិ និង​បេក្ខជន​បម្រុង មាន​ចំនួន ២៦៨​នាក់ និង​មាន​បេក្ខជន​នារី​ចំនួន ៤៨​នាក់​។​


​ក្នុងនោះ លោក ហ៊ុន សែន បន្ត​ឈរ​លេខ​រៀង​ទី​១ នៅ​ខេត្ត​កណ្តាល​។ លោក ជាស៊ីម ឈរ​នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ និង​លោក ហេង សំរិន ឈរ​នៅ​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម​។​

​ចំណែក​អតីត​អភិបាលខេត្ត​រាជធានី ដែល​ត្រូវបាន​ប្តូរ​ចេញ ហើយ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ឲ្យ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ រួមមាន​៖

១-លោក អ៊ុង អឿន អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ នៅ​លេខ​រៀង​ទី​៤ នៅ​មណ្ឌល ខេត្ត​បន្ទាយមានជ័យ​

២-លោក ហ៊ុន ណេង អតីត​អភិបាលខេត្ត​កំពង់ចាម ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ នៅ​មណ្ឌល ខេត្ត​កំពង់ចាម​

៣-លោក កង ហ៊ាង អតីត​អភិបាលខេត្ត​កំពង់ស្ពឺ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ នៅ​ខេត្ត​កំពង់ស្ពឺ

៤-លោក ឈុន ឈ​ន់ អតីត​អភិបាល​ខេត្ត​កំពង់ធំ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៥ នៅ​ខេត្ត​កំពង់ធំ

៥-លោក ឈុន ស៊ីរុន អតីត​អភិបាលខេត្ត​កណ្តាល ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៩ នៅ​មណ្ឌល​ខេត្ត​កណ្តាល

៦-លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ

៧-លោក ឡូយ សុផាត អតីត​អភិបាលខេត្ត​ស្ទឹងត្រែង ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ តែ​ម្នាក់​គត់ នៅ​មណ្ឌល ខេត្ត​ស្ទឹងត្រែង ដែល​មាន​តែ​មួយ​អាសនៈ​​

​ក្រៅពីនោះ ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ដាក់បញ្ចូល​ឈ្មោះ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៤ ដែល​ជា​កូត្តា​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ និង​បេក្ខជន​បម្រុង​ផងដែរ​៕

No comments:

Post a Comment

yes