ក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តសៀមរាប
ដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ សមាជិកព្រឹទ្ធសភា
រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បាននិងកំពុងមមាញឹកចុះចែក ខិតប័ណ្ណ
ស្តីពីគោលនយោបាយទាំង ៧ចំណុច និងបញ្ជាក់ជំហរគណបក្សសង្រ្គោះជាតិ
អំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាធំៗរបស់ជាតិ។
សកម្មភាពការងារនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១
ខែឧសភា រហូតមកដល់ពេលនេះ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ
ចេញមកទទួលស្វាគមន៍ និងគាំទ្រ គណបក្សសង្រ្គោះជាតិ យ៉ាងផុលផុស ។
ជាក់ស្តែងនៅថ្ងៃទី១១
និងថ្ងៃទី១២ ខែឧសភា លោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុម ការងារចុះ ទៅភូមិអូពីរ
ភូមិល្វា និងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង និងភូមិបាលង្គ ភូមិអំពិល
ឃុំ ល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀម រាប
ដោយត្រូវបានកសិកររាប់រយនាក់ចេញមកទទួលស្វាគមន៍ ពិសេសគាំទ្រគោលន យោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ ៕
No comments:
Post a Comment
yes