លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា
តាមការអញ្ជើញពីលោកសាស្រ្តាចារ្យ William Maley នាយកមហាវិទ្យាល័យការទូតអាស៊ីប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី មហាវិទ្យាល័យអាស៊ីនិងប៉ាស៊ីហ្វិកខ្ញុំបានទៅទីក្រុងមែលប៊ន និងកង់បេរ៉ា កាលពីសប្តាហ៍មុនដើម្បីចូលរួមខួបលើកទី២០ នៃការបោះឆ្នោតរៀបចំឡើងដោយអ៊ុនតាក់ នៅកម្ពុជាហើយជាការត្រៀមសម្រាប់កិច្ចប្រជុំនេះ ខ្ញុំបានរកឃើញរូបថតចាស់ ដែលមានរូបខ្ញុំក្នុងរូបទាំងនោះ។
សម្លឹងមើលរូបថតនេះ អ្នកមើលឃើញខ្ញុំជាយុវជនកម្ពុជាសញ្ជាតិអាមេរិកវ័យក្មេង ដែលពាក់ឯកសណ្ឋានស៊ីវិលផង និងយោធាផង។ ផ្អែកលើការឈរថតរូបរបស់ខ្ញុំ និងរបៀបខ្ញុំពាក់អាវកាក់នោះអ្នកនឹងគិតថា ខ្ញុំជាមនុស្សងាយស្រួលក្នុងបរិស្ថានជុំវិញខ្ញុំ។ ខ្ញុំថែមទាំងសើចក្នុងរូបថតផងដែរ។ ប៉ុន្តែ រូបថតអាចជាការបោកបញ្ឆោត។ ខ្ញុំត្រូវបានចាត់ឲ្យទៅស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺជាបុគ្គលិកអន្តរជាតិរបស់អ៊ុនតាក់គាំទ្រដល់ការបោះឆ្នោត (១៩៩២‑១៩៩៣)។ ក្នុងអំឡុងពេលបោះឆ្នោតរៀបចំដោយអ៊ុនតាក់មានមណ្ឌលបោះឆ្នោត១០១ កន្លែង ហើយតំបន់នេះគ្របដណ្តប់លើអ្នកបោះឆ្នោតប្រហែល ២៥ម៉ឺននាក់។ កាលនោះ ខេត្តកំពង់ស្ពឺពាក់កណ្តាលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅឡើយហើយជាជនកម្ពុជាដែលនិយាយខ្មែរស្ទាត់ ខ្ញុំគឺជាការគំរាមកំហែងចំពោះខ្មែរក្រហមដែលកំពុងព្យាយាមធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោត។
ខ្ញុំអាចប្រាស្រ័យទាក់ទងប្រាប់អ្នកបោះឆ្នោត និងស្តាប់វិទ្យុខ្មែរក្រហមតាមអាយកូម។ ខ្ញុំសុខស្រួល និងស្ទាត់ជំនាញជាមួយនឹងវប្បធម៌មូលដ្ឋាន ហើយប្រជាជនសាមញ្ញស្គាល់ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមពួកគេ (លេខកូដខ្ញុំគឺ Echo15 បំពង់កត្រី)។
ប៉ុន្តែស្រុកភ្នំស្រួច ជាកន្លែងតានតឹងក្នុងឆ្នាំ១៩៩៣ស្រុកនេះស្ថិតក្នុងការកាន់កាប់ដោយខ្មែរក្រហមទាំងស្រុង ហើយតំបន់នេះពោរពេញទៅដោយគ្រាប់មីន។ វាពិតជាកន្លែងគួរឲ្យភ័យខ្លាច។ ខ្ញុំទទួលរងការគំរាមកំហែងជីវិតជាច្រើនលើក។ ខ្មែរក្រហមបានដាក់គ្រាប់មីនមុនពេលខ្ញុំមកដល់ នៅខាងក្រៅបន្ទប់ទឹកក្នុងអគារមួយដែលជាកន្លែងធ្វើការរបស់ខ្ញុំ។ ជាការសោកស្តាយចំពោះខ្ញុំ មិត្តរួមក្រុមរបស់ខ្ញុំម្នាក់ជាន់ចំគ្រាប់មីន ហើយបាត់បង់ជើងម្ខាង។ នៅថ្ងៃមួយ រថយន្តរបស់ខ្ញុំខូចនៅក្នុងព្រៃហើយខ្ញុំមិនចេះជួសជុលទេ។ តាមពិតវាជាកំហុសរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា ខ្ញុំត្រូវផ្លាស់ប្តូរប្រេងក្នុងរថយន្តឡើយ ពេលនោះ។ ខ្ញុំចេះតែបើករថយន្តគ្មានឈប់រហូតថ្ងៃមួយម៉ាស៊ីនបានផ្ទុះឡើង។
ដោយមានផ្សែងចេញពីម៉ាស៊ីន ខ្ញុំនិយាយតាមវិទ្យុទាក់ទងទៅអង្គការសហប្រជាជាតិដើម្បីសុំជំនួយ។ ជំនួយបានមកដល់ ប៉ុន្តែខ្ញុំត្រូវរង់ចាំរហូតដល់ព្រឹកថ្ងៃបន្ទាប់។ រថយន្តរបស់ខ្ញុំបានខូចបន្ទាប់ពីក្រុមល្បាតខ្មែរក្រហមបានទៅផុត។ ប្រសិនបើវាខូចមុនបន្តិចខ្ញុំនឹងត្រូវគេចាប់និងសម្លាប់ជាមិនខាន។
កងកម្លាំងសន្តិសុខអង្គការសហប្រជាជាតិអាណិតដល់ពួកយើង ហើយខ្ញុំទទួលបានអាវកាក់ដែលបង្ហាញក្នុងរូបថតនេះ។ វាជាបញ្ហាចាស់ពីកងទ័ពប៊ុលហ្គារី។
អាកាសធាតុក្តៅណាស់ពេលនោះដូច្នេះ ខ្ញុំមិនអាចពាក់បានសមស្របទេ។ វាជាចម្ងល់មួយទាក់ទងនឹងថាតើវាពិតជាជួយខ្ញុំឬយ៉ាងណា ប៉ុន្តែវាមើលទៅល្អ ដូច្នេះ ខ្ញុំបានពាក់វាដើម្បីថតរូប។
ក្នុងតំបន់ខ្ញុំក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ កងទ័ពប៊ុលហ្គារី បានផ្តល់សន្តិសុខការពារ ខណៈកងទ័ពអូស្រ្តាលីគ្រប់គ្រងបណ្តាញទំនាក់ទំនងយោធា (ហៅសញ្ញា៖ FCU កំពង់ស្ពឺ SPOE Emergency)។
ខ្ញុំងាកមើលថ្ងៃផ្សងព្រេងគ្រោះថ្នាក់នោះ និងថាតើកិច្ចខិតខំប្រឹងប្រែងរបស់យើងសំខាន់យ៉ាងណាចំពោះអនាគតប្រទេសកម្ពុជា។
ខ្មែរក្រហមពិតជាសាហាវពេលនោះ។ គេបំភ័យ និងសម្លាប់ប្រជាជនទាំងឈាមត្រជាក់។ ប៉ុន្តែ ពេលសម្លឹងមើលសព្វថ្ងៃនេះ ក្នុងរយៈពេលមួយជនទាំងនោះស្ទើរគ្រប់គ្នាបានផ្តាច់ខ្លួន ហើយឥឡូវនេះ មេដឹកនាំខ្មែរក្រហមបានទទួលការជំនុំជម្រះពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមដោយអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា។ វាជាការតស៊ូដ៏ពិបាករយៈពេលវែងហើយខ្ញុំនៅក្មេងរហ័សរហួននិងឆ្កួតនៅពេលនោះ ប៉ុន្តែពេលខ្លះពិភពលោកត្រូវការភាពឆ្កួតរបស់យុវជនតិចតួចដែរ៕
No comments:
Post a Comment
yes