សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 1, 2013

ចារ៉ាយ​ខ្វល់​ខ្វាយ​រឿង​អស់​ដី​អស់​ព្រៃ

130531_06b
ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ទប់​ស្កាត់​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​វៀត​ណាម​​ឈូស​ដី​ព្រៃ​
ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ជាង ៣០០ គ្រួសារ​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ស្រុក​អូរយ៉ាដាវ បាន​ដាក់​ញតិ្ត ទៅ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ម្សិលមិញ ដើម្បី​សុំ​អន្តរាគមន៍​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ដី​ធ្លី និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​កំពុង​តែ​រីក​រាល​ដាល​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់ ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម។
លោក រម៉ាស់ ឆ្វាត់ តំណាង​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ រួម​នឹង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ទៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចូល​រួម​សិក្ខាសាលា​មួយ​ស្តីពី«ច្បាប់​បាតុកម្ម»។ លោក ឆ្វាត់​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ញត្តិ​ទៅ​មន្រ្តី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​ញត្តិ​នោះ​បាន​រៀប​រាប់​ពី​បញ្ហា និង​កង្វល់​របស់​ពួក​គាត់។
ញត្តិ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​សរសេរ​ថា៖«យើង​ខ្ញុំ​មាន​ការ​ព្រួយ បារម្ភ​ដោយ​សារ​អស់​ដី អស់​ឈើ អស់​អូរ អស់​ភ្នំ ព្រោះ​ក្រុមហ៊ុន​វៀតណាម​ទាំង​ពីរ ឈូស​ឆាយ»។ ញត្តិ​ដដែល​នោះ​ក៏​បាន​បង្ហាញ​ពី​ការ​មើល​ងាយ​របស់​មេការ​ក្រុមហ៊ុន​មក លើ​ជនជាតិ​ដើម​ភាគ​តិច និង​ការ​គំរាម​កំហែង​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​នៅ​ពេល​ដែល​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ឈូស​ឆាយ។

លោក​រម៉ាស់ ឆ្វាត់​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ទទួល​បាន​ផែន​ទី​មួយ​ពី​គម្រោង​ឈូស​ឆាយ​របស់​ក្រុមហ៊ុន ៧២។ លោក​បន្ត​ថា៖« គម្រោង​ផែន​ទី​ក្រុមហ៊ុន​កំពុង​យក​ដី​ភូមិ​ឡំ​ទាំង​មូល​សូម្បី​តែ​ដី ក្បាល​ភូមិ ដី​កប់​ខ្មោច ក៏​មិន​នៅ​សល់​ដែរ។ លើស​ពី​នេះ បាន​ជំរុញ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​វាស់​ដី​ចែក​គ្នា​តាម​គ្រួសារ​ទៀត​ផង»។
ទោះ​យ៉ាង​ណា លោក សេវ ហ្លីន មេ​ភូមិ​ឡំ​បាន​អះ​អាង​ថា ក្រុមហ៊ុន ៧២ មាន​តែ​ផ្ទៃ​ដី​ចំនួន ៩០០ ហិកតា​ប៉ុណ្ណោះ នៅ​ក្នុង​ភូមិ​ឡំ គឺ​មិន​មែន​មាន​ច្រើន​ដូច​ដែល​ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​នោះ​ទេ។ លោក​ហ្លីន​បាន​បញ្ជាក់​ថា៖«ជនជាតិ​ដើម​ក៏​មិន​ចង់​វាស់​ដី​នោះ​ដែរ​គាត់​ចង់​បាន​ដី​ជា​សមូហភាព​តាម​ទម្លាប់​។ តែ​បើ​មិន​វាស់​ទេ ក្រុមហ៊ុន​វា​ឈូស យក​ព្រោះ​គេ​ថា ដី​គ្មាន​ម្ចាស់»។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រនគិរី​បាន​ឲ្យ ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​កំពុង​មាន​ការ​ព្រួយ​បារម្ភ ហើយ​កំពុង​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា នៅ​ពេល​ដែល​ក្រុមហ៊ុន​វៀតណាម​ទាំង​នោះ​បន្ត​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ដែល​ពួក​គាត់​បាន​កំពុង​អាស្រ័យ​បន្ត តាំង​ពី​ដូន​តា​មក។ លោក​បញ្ជាក់​ថា៖«កន្លង​មក​យើង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ក្តី​បារម្ភ​ដែល​គាត់​បាន​លើក​ឡើង​ហើយ​លទ្ធផល​គឺ​មាន​ពិត​មែន ដូច​ជា​ការ​កាប់​ឈើ​ដឹក​ទៅ​វៀតណាម​ខុស​ច្បាប់​ជា​ដើម»។
លោក ឆាយ ធី​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ជា​រឿង​គ្រោះថ្នាក់​ណាស់ ពិសេស​ដី​នៅ​ជាប់​ព្រំដែន នឹង​ប្រទេស​វៀតណាម ដូច​ជា​នៅ​ភូមិ​ឡំ​ជា​ដើម ព្រោះ​ថា កម្ពុជា អាច​បាត់​បង់​ទឹក​ដី​នោះ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​ពី​រយៈ​ពេល​៩៩​ឆ្នាំ​នៃ​កិច្ច​សន្យា​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម៕

No comments:

Post a Comment

yes