សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 4, 2013

បក្ស​ប្រឆាំង​ទាមទារ​បញ្ចូល​មាត្រា​ស្តីពី​ការ​ហាម​ឃាត់​​អតីត​​ខ្មែរ​ក្រ​ហម​​មិន​ឲ្យ​​ធ្វើ​​ជា​​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋា​ភិបា​ល​

លោក យឹម សុវណ្ណ អ្ន្កកនាំពាក្យគណបក្សសង្គ្រោះជាតិ
ស្របពេល​ដែល​រដ្ឋសភា នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ គ្រោង​អនុម័ត​សេចក្តីស្នើច្បាប់ ប្រឆាំង​អ្នក​ដែល​មិន​ទទួលស្គាល់​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា មន្ត្រី​គណ​បក្ស​ប្រ​ឆាំង ទាមទារ​ឲ្យ​បញ្ចូល​មាត្រា​មួយ​ ដែល​ហាម​មិន​ឲ្យ​អតីត​ខ្មែរ​ក្រហម​ធ្វើ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជ រដ្ឋាភិបាល​កម្ពុជា​។​
​គណបក្ស​ប្រឆាំង​ ទាមទារ​បែបនេះ ពី​ព្រោះ​ខ្លួន​យល់ថា មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​។  អ្នកនាំពាក្យ​គណបក្ស ​សម រង្ស៊ី លោក យឹម សុវណ្ណ ប្រាប់​នៅ​ថ្ងៃ​ចន្ទ​ទី​៣ ខែ​មិថុនា​ថា សមាជិក​សភា​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស​ សម រង្ស៊ី កំពុង​តែ​ប្រជុំ​សម្រេច​ថា នឹង​ចូលរួម​ក្នុង​ការប្រជុំ​អនុម័ត សេចក្តីស្នើច្បាប់​ឲ្យមាន​ការកាត់ទោស​អ្នក ​ដែល​និយាយថា​មិន​មាន​របប​ប្រល័យ​ពូជសាសន៍ នៅ​កម្ពុជា​ ឬ​យ៉ាងណា។ លោក​បន្ថែមថា អ្វី​ដែល​សមាជិក​សភាគ​ណ​បក្សប្រឆាំង ​ចង់​ឲ្យ​បន្ថែម គឺ​មាត្រា​ដែល​ហាម​មិន​ឲ្យ​អតីត​ខ្មែរ​ក្រហម​ធ្វើ​ជា​មន្ត្រី​ជាន់ខ្ពស់ ​ក្នុង​រាជរដ្ឋាភិបាល​ ៖ “​វា​ប្រថុចញ៉ុច​មែនទែន ដោយសារ​ធ្វើ​ហ្នឹង​ទាំង​តក់ក្រហល់ ហើយ​យើង​មិនមែន​ឃើញ​សេចក្តីព្រៀងច្បាប់ នៅឡើយ ហើយ​អ្វី​ដែល​យើង​ចង់បាន បន្ថែម​ទៀត​ទៅលើ អ្វី​ដែល​គណបក្ស​ប្រជាជន​លើក គឺថា​ស្មើ​សុំឲ្យ សេចក្តីព្រាងច្បាប់​នោះ មាន​បញ្ចូល​មាត្រា ដែល​ហាម​ពួក​ខ្មែរក្រហម មិនឲ្យ​ធ្វើ​ជា​មេដឹងនាំ នៅក្នុង​រដ្ឋាភិបាល​”​។​

​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបកស្ស​ប្រជា​ជន​កម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា សេច​ក្តី​ស្នើ​ច្បាប់​​ឲ្យ​មាន​​ការ​កាត់​ទោស​​អ្នក​ ​ដែល​​និ​យាយ​ថា​ មិន​​មាន​​របប​​ប្រ​ល័យ​ពូជ​សាសន៍​​នៅ​​កម្ពុជា មាន​៥​​មា​ត្រា​​ ៖“​គណៈ​អ​ច​ន្ត្រៃ​យ៍បាន​ប្រជុំ​គ្នា​រួច​ហើយ ហើយ​យល់ព្រម​ប្រគល់​ការងារ​នេះ ជូន​គណៈកម្មការ និតិ​កម្ម​របស់​រដ្ឋសភា គឺ​គណៈកម្មការ​ទី៍ ដោយ​មាន​ការស្នើ របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន ក្នុងនោះ​មាន​រូបខ្ញុំ​មួយ​ដែរ ហើយ​យើង​បាន​សំរេច​ថា នឹង​ប្រជុំ​ពេញអង្គ នៅ​ថ្ងៃ​សុក្រ ទី​០៧ នេះ​”​។​
​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ មានប្រសាសន៍​ថា​មុន​នឹង​បង្កើត និង​អនុម័ត​​សេច​ក្តី​ស្នើ​ច្បាប់​​ប្រភេទ​​នេះ គួរ​តែ​​ពិ​និត្យ​​ពី​​វិសាល​ភាព​សេច​ក្តី​ស្នើ​ច្បាប់​​​នេះ​ថា មាន​ត្រឹមកម្រឹតណា​ ៖ “​ដាក់​ទោសទណ្ឌ អត់​ដាក់​កើត​ទេ អ្នក​ដែល​និយាយ​ហើយ​នោះ ព្រោះ​ច្បាប់​ព្រហ្មទណ្ឌ គឺ​វា​អត់​មាន​អនុភាព​ធាក់​ថយក្រោយ​ទេ គឺមាន​តែ​ទៅ​មុខ ដូចជា​អត់​បាន​ការ​ត្រង់នេះ ក៏ប៉ុន្តែ​យើង​គួរ​គិត​ពិចារណា តើ​ច្បាប់​នោះ​វា​ចាំបាច់​ទេ​”​។​
​កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​សេចក្តីស្នើច្បាប់​ដាក់ទោស​អ្នក​ដែល​និយាយថា មិន​មាន​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​។ ការ​ប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី ជនរងគ្រោះ​ក្នុង​គុក​ទួលស្លែង ចោទប្រកាន់​ លោក ​កឹម ​សុខា​ ថា បាន​និយាយថា គុក​ទួលស្លែង​ជា​កន្លែង​សិប្បនិមិ្មត ហើយ​របប​កម្ពុជា​ប្រ​​ជា​ធិបតេយ្យ គឺជា​ឆាកល្ខោន​ ដែល​របប​យួន​កុម្មុយនីស្ត​បាន​រៀបចំ​ទុក​៕

No comments:

Post a Comment

yes